Connect with us

ព័ត៌មានជាតិ

​មាន​លក្ខខណ្ឌ​​និង​នីតិវិធី​យ៉ាងណា​ខ្លះ មុន​ស្នើ​តែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ?

បានផុស

នៅ

ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេចក្តី​ណែនាំ​​ពី​​ការកំណត់លក្ខណៈសម្បត្តិ និងនីតិវិធីនៃការតែងតាំងមុខតំណែងដល់​មន្ត្រីនគរបាលជាតិ។

ការពិនិត្យវាយតម្លៃសម្រាប់ការស្នើសុំតែងតាំងមុខតំណែងជូនដល់មន្ត្រីនគរបាលជាតិ ដើម្បីបង្កើនប្រសិទ្ធភាព​​ក៏​ដូចជា​ពង្រឹងសមត្ថភាពរបស់​មន្រ្តីនគរបាលក្នុងការបំពេញការងារជូនប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​វាយតម្លៃ​សម្រាប់​ការ​ស្នើសុំ​តែងតាំង​មុខ​តំណែង​ជូនដល់មន្ត្រីនគរបាលជាតិ​ ត្រូវអនុវត្ត​សម​ស្រប​តាម​លក្ខណៈសម្បត្តិ​និង​​មាន​​នីតិវិធី​​ដូច​តទៅ៖

ក- លក្ខណៈសម្បត្តិសម្រាប់ពិនិត្យក្នុងការស្នើសុំតែងតាំងមុខតំណែង

១- មានមនសិការស្នេហាជាតិ ស្មោះត្រង់ និងមានភក្តីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ។
២- គោរព និងប្រតិបត្តិបានម៉ឺងម៉ាត់នូវរាល់បទបញ្ជាផ្ទៃក្នុង គោលនយោបាយ និងច្បាប់របស់រដ្ឋ។
៣- មានគំនិតផ្តួចផ្តើមច្នៃប្រឌិត មុខជំនាញវិជ្ជាជីវៈច្បាស់លាស់ ឧស្សាហ៍ព្យាយាម សកម្មការងារ និង មានស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងមានបទពិសោធន៍ល្អ។
៤- មានសីលធម៌រស់នៅស្អាតស្អំ មិនប្រព្រឹត្តអំពើដែលបណ្តាល​ឲ្យប៉ះពាល់​ដល់កិត្យានុភាពអង្គភាព និង​កិត្តិយស​របស់ជាតិ។
៥- មាន​សាមគ្គីភាពល្អ ទំនាក់ទំនង​ទូលំទូលាយ​ជាមួយ​មន្ត្រីរួមការងារ និង​សមត្ថកិច្ចពាក់ព័ន្ធ ចេះ កៀរគរ​កម្លាំង​សាធារណៈ​ចូលរួមសហការ​បំពេញភារកិច្ចសម្រេចបានលទ្ធផលល្អ។
៦- ជា​សេវាបម្រើ ជាអ្នកការពារ​ដ៏ស្មោះត្រង់ និងទទួលបានទំ​នុកចិត្តពីអង្គភាព និងប្រជាពលរដ្ឋ។
៧- មានសមត្ថភាពគ្រប់គ្រង​បញ្ហាដឹកនាំ និងបំពេញភារកិច្ចប្រកប​ដោយប្រសិទ្ធភាព មានការគាំទ គោរព​ស្រឡាញ់​ជឿទុកចិត្តពីមន្ត្រីក្រោមឱវាទ និងប្រជាពលរដ្ឋ។
៨- មាន​សុខភាពល្អ និងកាយសម្បទាមាំមួន។
៩- បានឆ្លងកាត់វគ្គបណ្តុះបណ្តាល​ជំនាញនគរបាលជាតិយ៉ាងតិចពីរខែកន្លះឡើង។

ខ- នីតិវិធីនៃការតែងតាំងមុខតំណែង :

រាល់ការតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមរបៀបរបបការងារ គោលការណ៍ លក្ខណៈសម្បត្តិនៃការតែងតាំង និងត្រូវបំពេញបែបបទដូចខាងក្រោម៖

១- សំណើរបស់អគ្គនាយកនៃអគ្គនាយកដ្ឋានសាមី ថ្នាក់ប្រហាក់ប្រហែល ប្រធាននាយកដ្ឋាន-អង្គភាព និងស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីខេត្តតាមឋានានុក្រម។
២- កំណត់ហេតុប្រជុំពិភាក្សាវាយតម្លៃរបស់ថ្នាក់ដឹកនាំអង្គភាព ដែលមានសមត្ថកិច្ចទៅលើលក្ខណៈសម្បត្តិដូចបានកំណត់ខាងលើ។
៣- ប្រវត្តិរូបសង្ខេបរបស់មន្ត្រីនគរបាលជាតិ (បិទរូបថតឯកសណ្ឋាននគរបាលជាតិ)។
៤- រាល់សំណើសុំតែងតាំងមុខតំណែងរួមទាំងសំណុំបែបបទ ត្រូវឆ្លងតាមរយៈនាយកដ្ឋានបុគ្គលិកដែលជាសេនាធិការធ្វើការ​ពិនិត្យនិងរៀបចំបែបបទតាមនីតិវិធី ក្នុងការលើកយោបល់ជូនថ្នាក់ដឹកនាំតាមឋានានុក្រម ដើម្បីលើកយោបល់ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃពិនិត្យសម្រេច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម