ព័ត៌មានជាតិ
លោក ទូច សុខៈ ពីអ្នកសារព័ត៌មាន ក្លាយជាអ្នកនាំពាក្យរងនៅក្រសួងមហាផ្ទៃ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្មី សម្រេចតាំងតែង លោក ទូច សុខៈ ដែលមានអតីតភាពជាអ្នកសារព័ត៌មានមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជាង១០ឆ្នាំ ជាអ្នកនាំពាក្យរងនៅក្រសួងមហាផ្ទៃ។ នេះបើតាមសេចក្ដីសម្រេចរបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅទី២៥ ខែសីហា ឆ្នាំ២០២៣។

សេចក្ដីសម្រេចរបស់លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសតែងតាំង បណ្ឌិត ទូច សុឃៈ ជាអ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃ។

សេចក្ដីសម្រេចដដែលក៏បានប្រកាសតែងតាំង លោក ខៀវ សុភ័គ ជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យបន្តទៀត។ ជាមួយគ្នានេះ ក៏មានដែរនូវការតែងតាំង លោក ផាត សុផានិត ជាអ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ។

ផ្អែកលើសេចក្ដីសម្រេចនេះ គឺមានន័យថា លោក ខៀវ សុភ័គ ជានាំពាក្យឱ្យក្រសួងមហាផ្ទៃ។ ប៉ុន្តែនៅពេលដែល លោក ខៀវ សុភ័គ អវត្តមាននោះ លោក ផាត សុផានិត នឹងបំពេញតួនាទីជាអ្នកនាំពាក្យបន្ត។ ប្រសិនបើក្នុងករណីដែលលោក ខៀវ សុភ័ក្រ និងលោក ផាត សុផានិត អវត្តមាន នោះតួនាទីជាអ្នកនាំពាក្យ ក្រសួងមហាផ្ទៃ តម្រូវឱ្យ លោកទូច សុឃៈជាអ្នករ៉ាប់រ៉ង៕
អត្ថបទដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ