Connect with us

ព័ត៌មានជាតិ

អាណាព្យាបាល ចង់ឱ្យគ្រប់សាលា គ្រប់គ្រងការលក់ភេសជ្ជៈប៉ូវកម្លាំងដល់ក្មេង

បានផុស

នៅ

គ្រប់សាលានៅទូទាំងប្រទេស គួរតែកុំយកចិត្តទុកដាក់លើការលក់ទឹកក្រូចកំប៉ុង និងរឹតបន្តឹងចំពោះសិស្ស មិនឱ្យមានការ យកចូល ផឹកនូវភេសជ្ជៈប៉ូវកម្លាំងទាំងនោះ ព្រោះដូចដែលដឹងហើយថា ភេសជ្ជៈផ្អែមៗទាំងអស់នោះ ប៉ះពាល់សុខភាព ក្មេងខ្លាំង បើធ្ងន់ធ្ងរ អាចប៉ះពាល់ដល់អាយុជីវិតទៀត។ នេះបើតាមមតិលើកឡើងរបស់ អ្នកស្រី ជា ស្រីនាង វ័យ៣២ឆ្នាំ ឱសថការីមួយរូប នៅភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ បុគ្គលិកបម្រើការរដ្ឋមួយរូប អ្នកស្រី បញ្ញា បានបញ្ជាក់ប្រាប់កម្ពុជាថ្មីថា អ្នកស្រីពិតជាមានការព្រួយបារម្ភ ចំពោះសុខភាពកូន ពិសេសពេលកូនទៅសាលា ឃ្លាតឆ្ងាយពីការមើលថែរបស់គ្រួសារ ខ្លាចថាគាត់ទៅទិញភេសជ្ជៈ ទាំងអស់នោះផឹក ហើយអាចបង្កទៅជាជំងឺទឹកនោមផ្អែម ខូចក្រលៀន ឬអាចបង្កជាជំងឺផ្សេងទៀត។

ទន្ទឹមនេះ អ្នកស្រី ស កញ្ញា អ្នករស់នៅតំបន់សង្កាត់ព្រៃស បានបង្ហាញក្តីព្រួយបារម្ភដែរថា ដោយសារតែបច្ចុប្បន្នឃើញថា ភេសជ្ជៈផ្អែមបានចរាចរណ៍ច្រេីន មិនថានៅទីផ្សារ ឬសាលារៀន​ ដែលពិបាកក្នុងការគ្រប់គ្រងក្មេងមិនឱ្យផឹក។
អ្នកម្តាយរូបនេះ ក៏យល់ឃើញដូចគ្នាដែរថា បេីសិនជាក្មេងៗទទួលទានភេសជ្ជៈផ្អែមលេីសកម្រិត ឬជាប្រចាំ អាចធ្វើឱ្យក្មេង ងាយប្រឈមមុខនឹងជំងឺផ្សេងៗដូចជា​ ជំងឺទឹកនោមផ្អែមទាំងវ័យក្មេង​ បញ្ហាតម្រងនោម​ជាដេីម​ ហេីយវាអាចជាកាតាលីករបេីកផ្លូវឱ្យជំងឺផ្សេងៗ ជ្រាតចូលបានផងដែរ។

ពាក់ព័ន្ធនឹងការលើកឡើងនេះ លោក ភួយ វិមានរដ្ឋ បុគ្គលិកបម្រើការនៅមន្ទីរពេទ្យគាំពារមាតា និងទារក និយាយថា ត្បិតថា មានការមើលថែ និងគ្រប់គ្រងការទទួលទានរបស់កូនៗល្អយ៉ាងណាក៏ដោយ តែមិនប្រាកដថាអាចហាមឃាត់ ពួកគាត់ពីការផឹកភេសជ្ជៈផ្អែមបាន ១០០ភាគរយឡើយ។ ហេតុនេះ លោកចង់ឱ្យគ្រប់ភាគីពាក់ព័ន្ធ រួមចំណែកគិតគូរដល់ បញ្ហានេះ ដើម្បីលើគ្រោះថ្នាក់​ដោយសារផឹកភេសជ្ជៈផ្អែមៗ។

ជាសំណូមពរ ក្រៅពីការបញ្ចៀបចំណេះដឹងដល់ប្រជាជន​ ពីផលប៉ះពាល់នៃការទទួលទានភេសជ្ជៈផ្អែម​ នៅតាមសាលារៀន អាណាព្យាបាលទាំងនេះ ចង់ឱ្យមានការជួយពិនិត្យ​ និង​ណែនាំក្មេងឱ្យយល់ពីផលប៉ះពាល់ ពីការទទួលទាន​ចំណីផ្សេងទៀត ដែលប៉ះពាល់ដល់សុខភាព។

បើតាមលោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសព្យាបាលជំងឺទូទៅ នៅពេលដែលក្មេងទទួលទានភេសជ្ជៈផ្អែមច្រើន អាចធ្វើឱ្យពួកគាត់លូតលាស់មិនបានល្អ ហើយសតិបញ្ញាក៏ខ្សោយ ព្រោះ​សារជាតិផ្អែម នឹងធ្វើឱ្យក្មេងលែងសូវឃ្លានសារជាតិ​ដែល​ចាំបាច់​សម្រាប់រាងកាយ ដែល​មាន​នៅក្នុងត្រី សាច់ បន្លែ និងផ្លែឈើ៕

អត្ថបទ៖ សុធាវី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម