ព័ត៌មានជាតិ
លោក ឡុង ឌីម៉ង់៖ ពលរដ្ឋកូរ៉េខាងត្បូងធ្វើការគ្មានថ្ងៃសៅរ៍-អាទិត្យ ទើបប្រទេសគេរីកចម្រើនខ្លាំង
ប្រទេសកូរ៉េខាងត្បូង ធ្លាប់រងគ្រោះដោយភ្លើងសង្គ្រាមស៊ីវិលចន្លោះឆ្នាំ ១៩៥០-១៩៥៣បាត់បង់អ្វីៗគ្រប់យ៉ាង ដូចប្រទេសកម្ពុជាដែរ។

លោក ឡុង ឌីម៉ង់ អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង បានលើកឡើងថា ក្រោយសង្គ្រាមប្រទេសកូរ៉េ គឺជាប្រទេសដែលក្រីក្របំផុតក្នុងចំណោមប្រទេសជាច្រើននៅលើពិភពលោក។ នៅឡុងឆ្នាំ ១៩៥៤ កូរ៉េ ក៏ធ្លាប់ទទួល បានជំនួយផ្សេងៗពីកម្ពុជាផងដែរ កាលពីសម័យសង្គមរាស្រ្តនិយម។

ក្រោយសង្គ្រាម រហូតមកដល់បច្ចុប្បន្ន ប្រទេសកូរ៉េ បានអភិវឌ្ឍ និងរីកលូតលាស់លឿន គួរឱ្យកត់សម្គាល់។ ទាក់ទិននឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សនេះ លោក ឡុង ឌីម៉ង់ បានកត់សម្គាល់ឃើញថា ក្រោយសង្រ្គាមយុវជនកូរ៉េ ឬប្រជាពលរដ្ឋកូរ៉េ ប្រឹងប្រែងធ្វើការខ្លាំងណាស់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ សុក្រ និងសុក្រ ពោលគឺគ្មានថ្ងៃ សៅរ៍ អាទិត្យនោះទេ។
អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង បានបន្តដូច្នេះថា« ថ្ងៃទាំងអស់ គឺជាថ្ងៃធ្វើការរបស់គាត់ ទាំងធ្វើការងាររដ្ឋ និងការងារគ្រប់បែបយ៉ាង»។

បើតាមលោក ឡុង ឌីម៉ង់ ប្រជាពលរដ្ឋកូរ៉េ បានលើកឡើងថា ប្រសិនបើពួកគាត់មិនខំប្រឹងប្រែងធ្វើការដោយគ្មានថ្ងៃសៅរ៍អាទិត្យ តាំងពីពេលក្រោយសង្គ្រាមមក ប្រហែលជាកូនចៅរបស់គាត់មិនមានវាសនាល្អ និងប្រទេសកូរ៉េ មិនរីកចម្រើនដូចសព្វថ្ងៃនោះទេ។
ការលើកឡើងរបស់អភិបាលរងខេត្តព្រះសីហនុ អំពីដំណើរអភិវឌ្ឍប្រទេសកូរ៉េងើបចេញពីភ្លើងសង្គ្រាម រីកលូតលាស់មកដល់សព្វថ្ងៃ និងការប្រឹងប្រែងរបស់ប្រជាពលរដ្ឋកូរ៉េនាពេលនេះ ដើម្បីជាគំរូមួយសម្រាប់ប្រជាជនកម្ពុជា ជាពិសេសយុវជន ត្រូវខិតខំប្រឹងបើទោះជាបច្ចុប្បន្នកំពុងឈរនៅចំណុចណាក៏ដោយ។

លោក ឡុង ឌីម៉ង់ បានគូសបញ្ជាក់ថា ការប្រតិបត្តិខ្លួនធ្វើជាពលរដ្ឋដ៏ល្អម្នាក់របស់សង្គម ត្រូវមានចំណេះជំនាញវិជ្ជាជីវៈ តាមរយៈការអប់រំ។
អតីតអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍធនធានមនុស្ស គឺជាគោលដៅចម្បងមួយ និងជាគោលនបាយរបស់រាជរដ្ឋាភិបាលថ្មីនីតិកាលទី៧ នេះផងដែរ។
សូមបញ្ជាក់ថា លោក ឡុង ឌីម៉ង់ បច្ចុប្បន្នគឺជាអភិបាលរងខេត្ត និងជាអ្នកនាំពាក្យខេត្តព្រះសីហនុ ទទួលបន្ទុកកិច្ចការងារផែនការ វិនិយោគ បរិស្ថាន និងព័ត៌មាន៕
អត្ថបទ៖ ផល ធារិត

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ