Connect with us

ព័ត៌មានជាតិ

លោក ទៀ សីហា បែងចែកភារកិច្ចជា១៦ក្រុមដល់ថ្នាក់ដឹកនាំក្រសួងការពារជាតិ

បានផុស

នៅ

លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសម្រេចបែងចែកភារកិច្ចដល់ថ្នាក់ដឹកនាំក្រសួង ដើម្បីធានាការអនុវត្តច្បាប់ និងដឹកនាំកិច្ចការទូទៅរបស់ក្រសួងការពារជាតិ។ ក្នុងនាមជារដ្ឋមន្ត្រី លោក ទៀ សីហា ដឹកនាំការងាររួមរបស់ក្រសួងការពារជាតិ ចាត់ចែងបញ្ជារាល់សកម្មភាពរបស់ក្រសួង រួមទាំងការដឹកនាំកងកម្លាំងរក្សាសន្តិភាព និងបោសសម្អាតមីន។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីសម្រេចរបស់លោក ទៀ សីហា ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ បានសម្រេចបែងចែកភារកិច្ចនៃការទទួលខុសត្រូវដល់រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការក្រសួងការពារជាតិ ជាក្រុមៗដាច់ដោយឡែកពីគ្នា។ ក្នុងនោះ លោក នាង ផាត រដ្ឋលេខាធិការប្រចាំការ លោកស្រី ដាំ ដាវីនី រដ្ឋលេខាធិការក្រសួងការពារជាតិ លោក សំ វណ្ណថន ក្នងនាមអគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សាការពារជាតិ និងជាអគ្គលេខាធិការក្រសួងការពារជាតិ ត្រូវទទួលបន្ទុកដោះស្រាយការងារលិខិតស្នាមប្រចាំថ្ងៃ។

លោក ចាយ សាំងយុន លោក ចៅ ផល្លី ជារដ្ឋលេខាធិការ លោក ចាន់ រ៉ា លោក កែវ មាស ជាអនុរដ្ឋលេខាធិការ ត្រូវទទួលបន្ទុកលើនាយកដ្ឋានអធិការកិច្ច ហើយលោក ម៉ឹង សំផន លោក តាន់ ថាណា ជារដ្ឋលេខាធិការ និងលោកអនុរដ្ឋលេខាធិការ ផល សាមន ទទួលលើការងារគ្រប់គ្រងគ្រោះមហន្តរាយ។

ទាក់ទងនឹងការងារសាកលវិទ្យាល័យការពារជាតិ ការងារកែទម្រង់កងយោធពលខេមរភូមិន្ទ និងគណៈកម្មការជ្រើសរើស និងត្រួតពិនិត្យលក្ខណៈសម្បត្តិសិក្ខាកាមមកបណ្តុះបណ្តាលនៅក្នុង និងក្រៅប្រទេស ត្រូវបានប្រគល់ឱ្យលោក ភួង ស៊ីផាន លោក ហម គិន ដែលជារដ្ឋលេខាធិការ អមដោយអនុរដ្ឋលេខាធិការ៣រូប គឺលោកស្រី ម៉ាលី សុជាតា លោក ឈុន ឆេង និងលោក ម៉ៅ វិបុល។

ការងារអគ្គនាយកដ្ឋានយោធសេវា ប្រគល់ឱ្យលោករដ្ឋលេខាធិការ ជៀង អំ ទទួលដឹកនាំ អមដោយអនុរដ្ឋលេខាធិការ៣រូប គឺលោក នាង អេង លោក នាម អៀង និងលោក ម៉ី សឹង្ហន ខណៈអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស និងនាយកដ្ឋានបញ្ជូនសារ ត្រូវប្រគល់ឱ្យរដ្ឋលេខាធិការ៣រូប ទទួលភារកិច្ចដឹកនាំ គឺលោក យន្ត មីន លោក អ៊ុង សំខាន់ និងលោក ព្រហ្ម ឌិន។  

ក្រុមទទួលបន្ទុកអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងការងារលទ្ធកម្ម ដឹកនាំដោយលោក លី កុសល រដ្ឋលេខាធិការ លោក អ៊ុក ឃ្មួច លោក ម៉ៅ ញ៉ លោក ប៊ូ ម៉ឺន និងលោក យី កុយ ដែលជាអនុរដ្ឋលេខាធិការ។ រីឯ លោក ឃុន វុធ លោក ដាំ ដារ៉ារិទ្ធ ដែលជារដ្ឋលេខាធិការ អមដោយអនុរដ្ឋលេខាធិការ២រូប គឺលោក មុំ សោភ័ណ្ឌ និងលោក សោម រតនា ជាក្រុមទទួលបន្ទុកការងារស្ថាប័នតុលាការយោធា អយ្យការយោធា និងនាយកដ្ឋានសវនកម្មផ្ទៃក្នុង។

ក្រុមការងារទទួលបន្ទុកនាយកដ្ឋានវិស្វកម្ម រួមមាន លោក ប៊ុត លើត លោក ង៉ែត នរិន្ទ្រ ដែលជារដ្ឋលេខាធិការ លោក គង់ អៀង និងលោក ខឹម ជា ជាអនុរដ្ឋលេខាធិការ។ សម្រាប់ការងារវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ម នាយកដ្ឋាននីតិកម្ម និងការងារយេនឌ័រ ត្រូវដឹកនាំដោយលោកស្រី ដាំ ដារីនី ជាប្រធាន អមដោយរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ៤ រូប គឺលោក សាវ សុខ លោក តេង ឈួន លោកស្រី ជុំ ស៊ីណា និងលោកស្រី អ៊ុក ដារ៉ា។

នាយកដ្ឋានភូមិសាស្ត្រ ប្រគល់ការទទួលខុសត្រូវឱ្យលោករដ្ឋលេខាធិការ ឯល វ៉ាន់សារ៉ាត លោករដ្ឋលេខាធិការ ប៉ែន ហត លោកអនុរដ្ឋលេខាធិការ មាស ស៊ីណា និងលោអនុរដ្ឋលេខាធិការ ទេព ចំរើន។ ទាក់ទិននឹងការងារមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ក្រោមការដឹកនាំរបស់លោករដ្ឋលេខាធិការ ឃឹម ប៊ុនសុង និងអនុរដ្ឋលេខាធិការ៥រូប រួមមាន លោក តែម ម៉ឺន លោក ជា ភួងភិរម្យ លោក វ៉ា សឿន លោក ឡាញ់ នី និងលោក ម៉ៅ ទី។

ការងារនាយកដ្ឋានអភិវឌ្ឍន៍ ទទួលខុសត្រូវដោយលោក មាស ថង រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ៣រូប លោក អ៊ុក កោសា លោក ព្រហ្ម ប៉ាត់ និងលោក ម៉ឹង កុម្ភៈ។ ចំណែក ក្រុមអ្នកនាំពាក្យក្រសួងការពារជាតិ និងការងារសម្របសម្រួលអ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានកងទ័ពជើងគោក ជើងទឹក ជើងអាកាស កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងអង្គរក្ស មានសមាសភាព៣រូប គឺលោករដ្ឋលេខាធិការ ឈុំ សុជាតិ លោករដ្ឋលេខាធិការ ចាប វ៉ាន្នី និងលោកអនុរដ្ឋលេខាធិការ ហេង វុទ្ធី។

ពាក់ព័ន្ធលើការងារកិច្ចការព្រំដែន បែងចែកឱ្យលោករដ្ឋលេខាធិការ អ៊ុយ សារិន្ទ លោករដ្ឋលេខាធិការ សៀក សុជាតិ លោកអនុរដ្ឋលេខាធិការ ស ថាវី និងលោកអនុរដ្ឋលេខាធិការ សួន បវរ។ ជាមួយគ្នានេះ ក៏បានបែងចែកក្រុមការងារសម្រាប់ជួយការងារមេបញ្ជាការកងទ័ពជើងគោកផងដែរ រួមមាន លោករដ្ឋលេខាធិការ ជា សារ៉ន លោករដ្ឋលេខាធិការ អ៊ំ បុត្រ លោករដ្ឋលេខាធិការ ម៉ៅ ឆែន លោករដ្ឋលេខាធិការ ម៉ាត់ ជាឡា និងលោកអនុរដ្ឋលេខាធិការ យឹម ប៊ុនធឿន។

ដោយឡែក រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងការពារជាតិចំនួណ ២១រូបផ្សេងទៀត ត្រូវទទួលការប្រគល់ភារកិច្ចតាមការជាក់ស្ដែងពីលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ វិនាទី មុន

វៀតណាម​៖ ក្រុងហាណូយ​គ្រោង​សាងសង់ផ្លូវដែក ៦០០ គីឡូម៉ែត្រ ត្រឹម​ ២០ ឆ្នាំ​ខាង​មុខ​

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

មេ​បក្ស​ប្រឆាំង​កូរ៉េ​ខាង​ត្បូង៖ ការ​ចោទ​ប្រកាន់​លោក Yoon ជា​វិធី​ល្អ​បំផុត អាច​ស្ដារ​សណ្ដាប់ធ្នាប់​

សេដ្ឋកិច្ច១៧ នាទីutes មុន

រដ្ឋចាប់ដៃជាមួយវិស័យឯកជន ដាក់ឱ្យប្រើប្រាស់កម្មវិធីឆែកប្លង់បញ្ចាំរបស់អតិថិជន

ជីវិតកម្សាន្ដ១៨ នាទីutes មុន

អ្នកទស្សនាថា «Squid Game» វគ្គ២ អាចនឹងមិនល្បីទូទាំងពិភពលោកដូចមុនទេ

ព័ត៌មានជាតិ៣៤ នាទីutes មុន

ប.ស.ស បើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការអនុវត្តថវិកាតាមនីតិវិធី និងការគ្រប់គ្រងហិរញ្ញវត្ថុ”

Sokha Hotels

ព័ត៌មានពេញនិយម