Connect with us

ព័ត៌មានជាតិ

ជិះកង់ឆ្លង ៦ប្រទេស ទីបំផុតលោក ទីវ តារារិទ្ធិ នាំយកថវិកាជាង ៥ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យកុមារអង្គរ

បានផុស

នៅ

នាព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៣នេះ ថ្នាក់ដឹកនាំ និងក្រុមការងារមន្ទីរពេទ្យកុមារអង្គរ បានធ្វើដំណើរទទួលស្វាគមន៍ លោក ទីវ តារារិទ្ធិ ដោយជិះកង់រួមគ្នាចេញពីស្រះស្រង់ ទៅកាន់បរិវេណមន្ទីរពេទ្យកុមារអង្គរ។ ក្នុងឱកាសនេះ ថ្នាក់ដឹកនាំ បុគ្គលិកមន្ទីរពេទ្យកុមារអង្គរ រួមនឹងអ្នកគាំទ្រជាច្រើនរបស់តារារិទ្ធិ បានស្វាគមន៍យ៉ាងអធិកអធម នៅក្នុងបរិវេណ​មន្ទីរពេទ្យកុមារអង្គរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីស្វាគមន៍នេះ​ ធ្វើឡើងបន្ទាប់ពីយុវជនរូបនេះ បានបំពេញបេសកកម្មជិះកង់ចម្ងាយ ៩៧៥០ គីឡូម៉ែត្រ ធ្វើដំណើរក្នុងប្រទេសអាស៊ានចំនួន ៦ប្រទេស ដោយប្រើពេលជិត៣ខែ។ ក្នុងដំណើរដ៏វែងឆ្ងាយ ជួបឧបសគ្គជាច្រើន អ្នកជិះកង់រូបនេះ បានរៃអង្គាសថវិកាពីសប្បុរសជនតាមតំបន់បណ្តាប្រទេសរួមមាន វៀតណាម ឡាវ សិង្ហបុរី ម៉ាឡេសុី ថៃ និងកម្ពុជា សរុបចំនួន ៥៦ ២៥៧ ដុល្លារអាមេរិក ($56,257) ។

ឆ្លៀតក្នុងឱកាសនេះ បើតាមមន្ទីរពេទ្យកុមារអង្គរ ក៏មានការប្រគល់ពានលើកទឹកចិត្ត និង ថ្លែងអំណរគុណដល់អ្នក​ជិះកង់​ផ្សងព្រេងរូបនេះ ចំពោះនូវការលះបង់កម្លាំងកាយចិត្ត ជិះកង់ផ្សងព្រេងម្នាក់ឯង ដើម្បីរៃអង្គាសថវិកាជូនដល់មន្ទីរពេទ្យកុមារអង្គរ។ ជាមួយគ្នានេះ មន្ទីរពេទ្យក៏អរគុណដល់សប្បុរសជនទាំងអស់ ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួន និងគាំទ្រសកម្មភាពមនុស្សធម៌នេះ។

គួរបញ្ជាក់ថា កម្មវិធីជិះកង់សប្បុរសធម៌ “Southest Asia Bike Touring for Charity” ក្នុងតំបន់អាស៊ីអាគ្នេយ៍ ធ្វើឡើងដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យកុមារអង្គរ ដោយមានការឯកភាពពីនាយកមន្ទីរពេទ្យកុមារអង្គរ វេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា ។ ក្នុងដំណើរបេសកកម្មនេះ លោក ទីវ តារារិទ្ធិ បានចាប់​ផ្តើមចេញដំណើរ​តាំងពីថ្ងៃទី ០១ ខែមិថុនា និងបានឆ្លងកាត់ឧបសគ្គរាប់មិនអស់ ទម្រាំមកដល់ទឹកដីនៃក្រុងសៀមរាប កាលពីម្សិលមិញនេះ៕

អត្ថបទ៖ សុធាវី

ដើម្បីជួយកុមារកម្ពុជា អ្នកស្ម័គ្រចិត្ត ២រូប ព្រមជិះកង់ឆ្លងប្រទេសតំបន់អាស៊ីអាគ្នេយ៍ និងអឺរ៉ុប រៃអង្គាសប្រាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម