ព័ត៌មានជាតិ
មន្ត្រីនគរបាលជាតិ៧៤នាក់ មកពីវៀតណាមមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ជាលើកទី១
មន្ត្រីនគរបាលជាតិ៧៤នាក់ ជាសិក្ខាកាមបញ្ចប់វគ្គបណ្ដុះបណ្ដាលថ្នាក់ជំនាញតម្រួតនិងពន្ធនាគារដែលទើបវិលត្រឡប់មកពីប្រទេសវៀតណាមត្រូវបានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាអះអាងថា មានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ជាលើកទី១។
លោក វេជ្ជបណ្ឌិត កែ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានឲ្យដឹងនៅព្រឹកថ្ងៃទី៣១មករានេះថា ផ្អែកតាមលទ្ធផលតេស្តពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាមន្ត្រីនគរបាលជាតិចំនួន៧៤នាក់ដែលទើបវិលត្រឡប់មកពីប្រទេសវៀតណាមនោះមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ជាលើកទី១។

លោកបានបន្តថា ប៉ុន្តែពួកគាត់ត្រូវយកសំណាកម្តងទៀតនៅថ្ងៃទី១៣នៃថ្ងៃធ្វើចត្តាឡីស័កហើយបើលទ្ធផលតេស្តនៅតែបន្តអវិជ្ជមានទៀតនោះទើបយើងអនុញ្ញាតឲ្យវិលត្រឡប់ទីផ្ទះវិញបានខណៈពួកគាត់បានចាប់ផ្តើមចូលធ្វើចត្តាឡីស័កនៅថ្ងៃទី២៨មករាកន្លងទៅ។
យ៉ាងណាក៏ដោយ លោកបានបន្ថែមថា បច្ចុប្បន្នពួកគាត់មានសុខភាពល្អធម្មតាមិនមានអ្វីគួរឲ្យព្រួយបារម្ភនោះទហើយកំពុងអនុវត្តវិធានសុខាភិបាលបានល្អនៅតាមមណ្ឌលចត្តាឡីស័កបាវិតចំនួន១៨នាក់នៅមណ្ឌលចត្តាឡីស័កនៅស្វាយរៀងចំនួន៥០និង២នាក់ទៀតធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យបង្អែកជម្ពូ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៦៥នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៤៤៣នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២២នាក់៕
ដោយ ៖ សំអឿន


-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ