Connect with us

ព័ត៌មានជាតិ

លោក ប្រាំង ជលសា ដែលត្រូវតែងតាំងជាអគ្គនាយកអគ្គិសនី ជាបណ្ឌិតអគ្គិសនីមកពីបារាំង

បានផុស

នៅ

លោក ប្រាំង ជលសា ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់តែងតាំងមុខតំណែងជាអគ្គនាយកថ្មីអគ្គិសនីកម្ពុជា ជំនួសលោក កែវ រតនៈ ដែលបានឡើងទៅកាន់ជារដ្ឋមន្ត្រី។ អគ្គនាយកថ្មីអគ្គិសនីកម្ពុជារូបនេះ គឺជាបណ្ឌិតផ្នែកវិស្វកម្មអគ្គិសនី មកពីប្រទេសបារាំង ហើយលោកក៏ត្រូវគេស្គាល់ថា ជាកូនរបស់លោក អ៊ិត ប្រាំង រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កើតក្នុងឆ្នាំ១៩៧៤ នៅរាជធានីភ្នំពេញ លោក ប្រាំង ជលសា បានផ្ដើមចូលរៀននៅសាលាឫស្សីកែវ ហើយបានបញ្ចប់មធ្យមសិក្សាកម្រិត២ នៅសាលាភ្នំដូនពេញ ក្នុងឆ្នាំ១៩៩០។ លោក ប្រាំង ជលសា បានបញ្ចប់ថ្នាក់វិស្វករអគ្គិសនី ក្នុងឆ្នាំ១៩៩៥ នៃវិទ្យាស្ថានបច្ចេកទេសជាន់ខ្ពស់មិត្តភាពកម្ពុជា-សូវៀត។ តាមរយៈអាហារូបករណ៍ពីរដ្ឋាភិបាលបារាំង លោក ក៏បានទៅបន្តការសិក្សានៅសាលាជាតិជាន់ខ្ពស់វិស្វករអគ្គិសនីហ្គ្រេណូប នៃវិទ្យាស្ថានពហុបច្ចេកទេសហ្គាណូប ដោយទទួលបានសញ្ញាបត្រអនុបណ្ឌិត និងបណ្ឌិតអគ្គិសនី ជាបន្តបន្ទាប់នៅឆ្នាំ១៩៩៧ និងឆ្នាំ២០០០ ។

បន្ថែមពីការសិក្សាខាងលើ លោក ប្រាំង ជលសា ក៏ធ្លាប់ទទួលបានការបណ្តុះបណ្តាលជាច្រើនទៀត ជាអាទិ៍ ការសិក្សាគ្រប់គ្រងសេដ្ឋកិច្ច-នយោបាយវិស័យថាមពល នៃសកលវិទ្យាល័យព្យែរម៉ង់ដេសហ្វ្រង់ ការគ្រប់គ្រងគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ នៅប្រទេសជប៉ុន និងនៅធនាគារអភិវឌ្ឍន៍អាស៊ី (ADB) វគ្គបណ្ដុះបណ្ដាលតុល្យភាពថាមពល នៅទីភ្នាក់ងារថាមពលអន្តរជាតិ ទីក្រុងប៉ារីស និងនៅទីភ្នាក់ងារអន្តរជាតិថាមពលនុយក្លេអ៊ែរ ជាដើម។

ក្រោយបញ្ចប់ការសិក្សានៅប្រទេសបារាំង លោក ប្រាំង ជលសា បានចូលក្របខណ្ឌអគ្គិសនីកម្ពុជា តាំងពីឆ្នាំ១៩៩៦ ហើយបានធ្វើការយ៉ាងជាប់លាប់ ចាប់ពីដើមឆ្នាំ២០០១។ ក្នុងនាមជាមន្ត្រីអគ្គនិសនី លោក បានទទួលការងារតាមលំដាប់ថ្នាក់ ដោយមានតួនាទីតាំងពីមន្ត្រីធម្មតា រហូតដល់ទទួលបានការតែងតាំងជាអគ្គនាយកអគ្គិសនីកម្ពុជា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ។

បទពិសោធន៍ប្រមាណ ២៧ឆ្នាំក្នុងវិស័យថាមពល លោក ប្រាំង ជលសា បានក្លាយជាអ្នកបច្ចេកទេសនាំមុខក្នុងការងារដោះស្រាយការងារនានា ទាំងបញ្ហាប្រឈមបន្ទាន់ ក៏ដូចជាយុទ្ធសាស្ត្រវែងឆ្ងាយ ដោយផ្តោតយកផលប្រយោជន៍ជាតិជាចំបង និងបានកសាងប្រព័ន្ធអគ្គិសនី រួមទាំងការងារសហប្រតិបត្តិការជាមួយស្ថាប័នបរទេស ដែលបាននាំមកនូវផ្លែផ្កាជាទីមោទនៈជូនជាតិ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម