Connect with us

ព័ត៌មានជាតិ

លោក ប៉ែន បូណា ត្រូវបានតែងតាំងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

បានផុស

នៅ

ក្រោយទទួលបានការតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អ្នកកាសែតចាស់វស្សា លោក ប៉ែន បូណា ត្រូវបានឯកឧត្តមណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់សេចក្តីទុកចិត្តតែងតាំងបន្ថែមជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ នេះបើតាមអនុក្រឹត្យ ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នាពេលកន្លងមក លោក ប៉ែន បូណា បានចាត់ទុកតំណែងក្នុងជួររាជរដ្ឋាភិបាល ជាមហាកិត្តិយស ប៉ុន្តែ ទន្ទឹមនឹងនោះក៏ជាអម្រែកដ៏ធ្ងន់សម្រាប់លោកដែរ។ តែទោះជាយ៉ាងណា លោក ប៉ែន បូណា បាទប្តេជ្ញាប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការបម្រើរាជរដ្ឋាភិបាល ក៏ដូចជាបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរ ដើម្បីឱ្យស័ក្តិសមនឹងការទុកចិត្តរបស់ថ្នាក់ដឹកនាំ។

លោក ប៉ែន បូណា គឺជាអ្នកកាសែតជើងចាស់ មានបទពិសោធយូរឆ្នាំ ដែលបានប្រឡូកក្នុងវិស័យព័ត៌មាន តាំងពីឆ្នាំ ១៩៩០។ អតីតសិស្សសាលាកាសែតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក ប៉ែន បូណា ធ្លាប់បានបម្រើការជាអ្នកកាសែតនៅស្ថាប័នល្បីៗជាច្រើន រួមមាន កាសែតបារាំង CAMBODGE SOIR ជា​និពន្ធ​នាយក​វិទ្យុ​បារាំង​អន្តរជាតិ ​RFI​ និង​ជា​​នាយកព័ត៌មានរបស់​ទូរទស្សន៍ P​NN​។

លើសពីនេះ លោក ប៉ែន បូណា ក៏ជាអតីត​ប្រធាន​ក្លិបអ្នកកាសែត ២អាណត្តិជាប់ៗគ្នា ក្នុងចន្លោះឆ្នាំ២០១៥ រហូតដល់ចុងឆ្នាំ២០២២ ទើបលោកបានលាលែងពីប្រធានក្លិបអ្នកកាសែតនេះ ដោយហេតុថា លោក ទទួលបានការតែងតាំងជារដ្ឋលេខាធិការក្រសួងព័ត៌មាន។

ជាការកត់សម្គាល់ រាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាន យកអ្នកជំនាញផ្នែកព័ត៌មានខ្លាំងៗជាច្រើនរូបឱ្យកាន់ការលើវិស័យព័ត៌មាន និងការងារនាំពាក្យ។ ជាក់ស្ដែង អ្នកកាសែតប្រកបដោយបទពិសោធន៍ លោក នេត ភក្ត្រា ត្រូវបានជ្រើសតាំងឱ្យកាន់តំណែងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ ត្រូវបានចាត់តាំងជាប្រធានក្រុមអ្នកនាំពាក្យនាយករដ្ឋមន្ត្រី ជាដើម៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៧ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៩ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម