Connect with us

ព័ត៌មានជាតិ

ពលករ​ខ្មែរ​បម្រើ​ការងារ​នៅ​កូរ៉េខាងត្បូង​បង្ហាញ​ក្តី​រំភើប​និង​គាំទ្រ ឯក​ឧ​ត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ដែល​រដ្ឋសភា​ បោះឆ្នោត​ធ្វើជា​នាយករដ្ឋមន្ត្រី

បានផុស

នៅ

បងប្អូន​ពលករ​ខ្មែរ ដែល​កំពុង​បម្រើ​ការងារ​ក្នុង​វិស័យ​នានា នៅ​សាធារណរដ្ឋ​កូរ៉េ បានបង្ហាញ​ក្តីរំភើប និង​អបអរសាទរ​យ៉ាង​ក្រៃលែង​ចំពោះ​ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ដែល​ត្រូវបាន​រដ្ឋសភា​បោះឆ្នោត​គាំទ្រ​ធ្វើជា​នាយករដ្ឋមន្ត្រី សម្រាប់​នីតិកាល​ទី​៧ នៃ​រដ្ឋសភា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សូមបញ្ជាក់ថា ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ត្រូវ​បាន​សម័យប្រជុំ​លើកដំបូង នៃ​រដ្ឋសភា នីតិកាល​ទី​៧ បោះឆ្នោត​គាំទ្រ​ជា នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​នេះ​ជា​សក្ខីភាព​មួយ ឆ្លុះ​បង្ហាញ​អំពី​ការ​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ឆន្ទៈ ដ៏​មោះមុត​របស់ ឯកឧត្ដម​បណ្ឌិត ដែល​បាន​លះបង់​អស់​កម្លាំងកាយ និង​ប្រាជ្ញា​ស្មារតី​មិន​ខ្លាច​នឿយហត់ ដើម្បី​បម្រើ​ដល់​ឧ​ត្ត​ម​ប្រយោជន៍​ជូន​ប្រជាជន និង​សង្គមជាតិ​។

តាមរយៈ​វីដេអូ​ឃ្លី​ប ថ្លែង​ចេញពី​ទឹកដី​នៃ​សាធារណរដ្ឋ​កូរ៉េ បងប្អូន​ពលករ​បាន​បង្ហាញ​ការ​គាំទ្រ និង​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត នឹង​ដឹកនាំ​ប្រទេស​កម្ពុជា ឱ្យទទួល​បាន​នូវ​ជោគជ័យ​ថ្មីៗ ធានាបាន​នូវ​សន្តិភាព មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​។​

​បងប្អូន​ពលករ​ខ្មែរ បាន​បន្តថា សម្រាប់​ពួកគាត់​ដែល​កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​កូរ៉េ បាន​ប្តេជ្ញា​គាំទ្រ​ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ថ្មី ក្រោម​មាគ៌ា​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត នឹង​ធ្វើឱ្យ​ប្រទេស​កម្ពុជា កាន់តែ​រីកចម្រើន​បន្ថែមទៀត​។

បន្ថែម​ពី​នេះ​បងប្អូន​ពលករ​ខ្មែរ នៅ​ប្រទេស​កូរ៉េខាងត្បូង បាន​គូស​បញ្ជាក់​ថា «​ខ្ញុំ​ជឿជាក់ថា ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត មាន​សមត្ថភាព អង់អាច​ក្លាហាន​ក្នុង​ការ​ដឹកនាំ​ប្រទេស​កម្ពុជា ឱ្យ​រីកចម្រើន​បន្តទៅ​មុខ ខ្ញុំ​សូម​ជូនពរ​ឯកឧត្តម​បណ្ឌិត មាន​សុខ​ភាពល្អ និង​ទទួល​បាន​ជោគជ័យ​គ្រប់​ភារកិច្ច​ការងារ ដើម្បី​ដឹកនាំ​ប្រទេស​យើង​ឱ្យ​កាន់តែ​រីកចម្រើន​»​។

បងប្អូន​ពលករ​ខ្មែរ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ចូលរួម​គាំទ្រ ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​ថ្មី ដើម្បី​បន្ត​រក្សាសុខ​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍ​ដែល​ប្រទេស​កម្ពុជា កំពុងមាន​សព្វថ្ងៃនេះ​ឱ្យបាន​គង់វង្ស​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម