Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ដាំដើមត្នោតនិងដើមឈើរាប់រយដើម ​​នៅតំបន់ការពារទេសភាពអន្លង់ព្រីង​ជាប់ព្រំដែន​វៀតណាម

បានផុស

នៅ

អាជ្ញាធរស្រុកកំពង់ត្រាច និងមន្ត្រីជំនាញបានជំរុញឱ្យប្រជាពលរដ្ឋសហគមន៍ សិស្សានុសិស្ស និង កងកម្លាំង ព្រះសង្ឃង អង្គការ និងក្រុមហ៊ុនឯកជនឲ្យចូលរួមដាំដើមត្នោត និងដើមឈើនៅតំបន់ការពារទេសភាពអន្លង់ព្រីងឲ្យបានច្រើន ដើម្បីស្តារបរិស្ថានបៃតងផងនិងទាក់ទាញទាំងភ្ញៀវទេសចរ និងហ្វូងសត្វស្លាបឲ្យមកកាន់តែច្រើនផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយមានការចង្អុលបង្ហាញពីលោក ម៉ៅ ធនិន អភិបាលខេត្តកំពត នាថ្ងៃទី២៥ ខែសីហានេះ អភិបាលរងស្រុកកំពង់ត្រាច លោក ឃឹម សាមី បានប្ដឹកនាំប្រជាពលរដ្ឋ សហគមន៍ សិស្សានុសិស្ស កងកម្លាំងនិង ព្រះសង្ឃង អង្គការ និងក្រុមហ៊ុនឯកជន រួមគ្នាដាំកូនត្នោត ១០០ ដើម កូនឈើឆ្នង់ បេង ក្រញូង ចំនួន ៦០០ដើម និងគ្រាប់ត្នោត ៤ ពាន់គ្រាប់នៅតំបន់ការពារទេសភាពអន្លងព្រីង ដែល​ជាតំបន់ជាប់ខ្សែបន្ទាត់ព្រំដែនកម្ពុជាវៀតណាម ស្ថិត​ក្នុងភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។

លោកអភិបាលរងស្រុកបានបញ្ជាក់ថា ការដាំដើមត្នោតនិងដើមឈើមានប្រយោជន៍ច្រើនណាស់សម្រាប់មនុស្ស សត្វ និងភពផែនដីទាំងមូល។

លោក អេង ប៉ូឡូ ប្រធានមន្ទីរបរិស្ថានខេត្តកំពតបានប្រាប់ឲ្យដឹងដែរថា ការនាំគ្នាចូលរួមដាំកូនត្នោត និងកូនឈើនៅតំបន់ការពារទេសភាពអន្លង់ព្រីងដែលជា​តំបន់ដីសើម និងជាទីកន្លែងជម្រកនិងទីរកចំណីរបស់ពពួកសត្វស្លាបជិត​១០០​ប្រភេទ ពិសេសសត្វក្រៀលដែលជាសត្វកម្រកំពុងប្រឈមនឹងការផុតពូជន៍ ពិតមានសារៈប្រជយោជន៍ខ្លាំងណាស់ ព្រោះ​អាចទាក់ទាញសត្វស្លាបឲ្យមកកាន់តែចម្រើនផង និងទាញទេសចរផង៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទីutes មុន

អភិបាលរាជធានី ណែនាំឱ្យបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មូសជាលើកទី២ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ

Moon Jae-in
ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

អតីតស្រ្តីទីមួយ កូរ៉េខាងត្បូង រួចទោសទណ្ឌ ២ ករណីផ្សេងគ្នាទាំងនៅ ឥណ្ឌា និងបារាំង

សន្តិសុខសង្គម៤៨ នាទីutes មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

រថយន្ត Tesla
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ការលក់រថយន្ត Tesla ផលិតនៅចិន ធ្លាក់ចុះជាង ១០ ភាគរយ ខែមុន

ព័ត៌មានជាតិ១ ម៉ោង មុន

មគ្គុទេសក៍ទេសចរ និងភ្ញៀវអន្តរជាតិ ថា ការលក់សំបុត្រចូលប្រាសាទអង្គរវត្តបែបឌីជីថលមានភាពងាយស្រួលខ្លាំង

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៣ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម