Connect with us

ព័ត៌មានជាតិ

កូនស្រី​​អតីត​រដ្ឋមន្រ្តី​ឧស្សាហកម្ម អម​ដំណើរ​ស្វាមី​រដ្ឋមន្រ្តី​ថ្មី​ក្រសួង​ទេសចរណ៍ ​ចូលរួម​ពិធីពិសា​រ​អាហារ​ថ្ងៃត្រង់​ជាមួយ​លោក ថោង​ ខុន

បានផុស

នៅ

លោកស្រី​ ចម ក្រស្នា ដែល​ជា​ភរិយា​របស់​រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ថ្មី​ លោក​ សុខ សូកេន បានបង្ហាញ​វត្តមាន​​ចូលរួម​ក្នុង​ពិធីពិសា​រ​អាហារ​ថ្ងៃត្រង់​ជាមួយ​លោក ថោង​ ខុន​ ទេសរដ្ឋមន្រ្តី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​ ព្រម​ទាំង​ថ្នាក់​ដឹកនាំ​សំខាន់ៗរបស់ក្រសួងទេសចរណ៍កាលពីម្សិលមិញនេះ​​។

លោកស្រី ចម ក្រស្នា គឺជា​​កូន​ស្រី​អតីតរដ្ឋមន្រ្តី​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ចម ប្រសិទ្ធ។ លោកស្រីជា​ភរិយា​លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួង​ទេសចរណ៍ថ្មី​ និង​ត្រូវជា​​កូនប្រសារ​សម្តេច​វិបុលបញ្ញា​ សុខ អាន អតីត​រដ្ឋមន្រ្តី​ទីស្តីការគណៈរដ្ឋមន្រ្តី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វត្តមាន​របស់​លោក​ស្រី ចម ក្រស្នា ព្រមទាំង​​ស្វាមី​​ជាមួយលោក​ថោង ខុន អតីត​រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង​ថ្នាក់​ដឹកនាំ​សំខាន់ៗរបស់ក្រសួងទេសចរណ៍កាលពីម្សិលមិញនេះ ​ប្រព្រឹត្តិ​ឡើង​ក្រោមបរិយាកាសសប្បាយរីករាយ ប្រកបដោយមនោសញ្ចេតនា និងភាពស្និទ្ធស្នាលបំផុត។

ក្នុង​ពិធីពិសា​រ​អាហារ​ថ្ងៃត្រង់​ជាមួយ​លោក ថោង​ ខុន​ អតីត​រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏​មានការ​​ជជែក​​ពិភាក្សា​​និង​ចែក​រំលែក​បទពិសោធន៍ ​ដេីម្បី​ជំរុញអភិវឌ្ឍន៍​វិស័យទេសចរណ៍​ប្រទេស​កម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្នផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

សម្តេចធិបតី​៖ ជម្លោះនៅប្រាសាទព្រះវិហារកម្ពុជា-ថៃ ឆ្នាំ ២០០៨ ជាបទពិសោធ និងមេរៀន

នយោបាយ២០ នាទីutes មុន

នាយករដ្ឋមន្ត្រីថា ពួកជាតិនិយមជ្រុលតែងរុញឱ្យប្រទេសមានសង្គ្រាមហើយរត់ទៅកន្លែងសុវត្ថិភាព

ព័ត៌មានជាតិ៣២ នាទីutes មុន

រដ្ឋ៖ ការចូលរួមពីវិស័យឯកជនលើមូលបត្ររដ្ឋ​ជួយអភិវឌ្ឍន៍វិស័យនេះនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

លោក ត្រាំ ពង្រឹង​សន្ដិសុខ​នៅ​ព្រំដែន​ម៉ិកស៊ិក ដោយ​​ពង្រាយ​ទ័ព​បន្ថែម ៣ ០០០​នាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ជម្លោះ Trump-Zelensky ធ្វើឲ្យអឺរ៉ុបធ្លាក់ចូលវិបត្តិជ្រៅ, តើណាតូនិងអ៊ុយក្រែន ទៅជាយ៉ាងណា?

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម