ព័ត៌មានជាតិ
កម្ពុជានឹងទទួលរងនូវឥទ្ធិពលព្យុះទីហ្វុង «សាវឡា» បង្កឱ្យមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់
ព្រះរាជាណាចក្រកម្ពុជាទទួលលឥទ្ធិពលសម្ពាធទាបអូសបន្លាយលើភាគខាងជើង ប្រទេសថៃ ឡាវ និងវៀតណាម រួមជាមួយនឹងឥទ្ធិពលខ្សោយពីព្យុះទីហ្វុង ឈ្មោះ សាវឡា ស្ថិតនៅភាគខាងកើតនៃភាគខាងជើងប្រទេសហ្វីលីពីន ដែលព្យុះនេះនឹងដើរចូលមកភាគអាគ្នេយ៍ប្រទេសចិន នៅថ្ងៃទី ២ ខែកញ្ញា។

បាតុភូតនេះ នឹងធ្វើឱ្យមានភ្លៀងធ្លាក់ពីកម្រិតតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅតំបន់ទាំង ៣ របស់កម្ពុជា ដូចជាតំបន់ទំនាបកណ្ដាល តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៣។
ក្រសួងធនធានទឹក នឹងឧតុនិយមបញ្ជាក់ថា សម្រាប់តំបន់មាត់សមុទ្រអាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន នៅលើផ្ទៃសមុទ្រអាចមានខ្យល់បក់បោកនិងរលកសមុទ្របង្គួរ៕
សេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពអាកាសធាតុខាងក្រោម៖


-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?