ព័ត៌មានជាតិ
បណ្ឌិត យ៉ង សាំងកុមារ ៖ ការរៀបចំមន្ត្រីបច្ចេកទេសកសិកម្មឃុំ នឹងត្រូវធ្វើឡើងនៅឆ្នាំ ២០២៤ និងឆ្នាំ ២០២៥ខាងមុខ
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម បានឲ្យដឹងថា ការរៀបចំ និងជ្រើសរើសមន្ត្រីបច្ចេកទេសកសិកម្មឃុំ នឹងត្រូវធ្វើឡើងនៅឆ្នាំ ២០២៤ និងឆ្នាំ ២០២៥ខាងមុខ ហើយការជ្រើសរើសត្រូវឆ្លងកាត់ការប្រឡងមួយច្បាស់លាស់ និងប្រកបដោយតម្លាភាព។
លោកបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា ផែនការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មឃុំ នឹងត្រូវរៀបចំនៅឆ្នាំ ២០២៤ និងឆ្នាំ ២០២៥ខាងមុខ ដោយក្នុងមួយឆ្នាំត្រូវដាក់ពង្រាយចំនួន ៨០០នាក់។ ដូច្នេះ រយៈពេលពីរឆ្នាំ ត្រូវរៀបចំដាក់ពង្រាយឲ្យបានចំនួន ១,៦០០នាក់ នៅទូទាំងប្រទេស។
ក្នុងដំណាក់កាលដំបូង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មនេះ ឲ្យបានគ្រប់ស្រុក។ ប៉ុន្តែក្នុងមន្ត្រីម្នាក់ ត្រូវកាន់ចំនួនពីរឃុំ ហើយនៅឆ្នាំ ២០២៥ នឹងត្រូវរៀបចំឲ្យបានគ្រប់ឃុំតែម្ដង។
បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងកិសកម្មរូបនេះ អ្នកដែលអាចក្លាយទៅជាមន្ត្រីបច្ចេកទេសកសិកម្មឃុំនោះ ត្រូវមានលក្ខខណ្ឌដូចជា៖ មានសញ្ញាបត្របរិញ្ញាបត្រ ឬបរិញ្ញាបត្ររងកសិកម្ម និងជាអ្នករស់នៅក្នុងមូលដ្ឋានឃុំនោះតែម្ដង។
លោកបណ្ឌិត យ៉ង សាំងកុមារ បានបញ្ជាក់ថា «ការជ្រើសរើសហ្នឹង នឹងឆ្លងកាត់តាមនីតិវិធីជ្រើសរើសមួយច្បាស់លាស់ ប្រកបដោយតម្លាភាព មានការដាក់ពាក្យ មានការប្រឡង មានការបណ្ដុះបណ្ដាល និងការសាកល្បងដំបូងអីជាដើម»។
លោករដ្ឋលេខាធិការក្រសួងកសិកម្ម បានបញ្ជាក់ទៀតថា ក្រសួង ចង់បានបេក្ខជនដែលមានសមត្ថភាពខ្ពស់, មានឆន្ទៈពិតប្រាកដក្នុងការបម្រើកសិករ, ជាអ្នកស្រលាញ់ចូលចិត្តការងារជាមួយសហគមន៍ និងជាអ្នកចង់រស់នៅក្នុងមូលដ្ឋាននោះតែម្ដង។
រាជរដ្ឋាភិបាល អាណត្តិទី ៧ ដែលដឹកនាំដោយឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានដាក់ចេញនូវកម្មវិធីនយោបាយអាទិភាពទាំង ៦ចំណុច សម្រាប់ចាប់ផ្ដើមអនុវត្តភ្លាមក្នុងឆ្នាំ ២០២៣នេះ។ ក្នុងនោះ ក៏មានចំណុចមួយ គឺការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មនៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស។
លោកបណ្ឌិត យ៉ង សាំងកុមារ គូសបញ្ជាក់ថា លោកនឹងខិតខំចូលរួមជាមួយលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំក្រសួងទាំងអស់ ក្នុងការដឹកនាំអនុវត្តន៍កម្មវិធីគោលនយោបាយ ដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មឃុំនេះឲ្យបានជោគជ័យ ដើម្បីវិស័យកសិកម្ម ជីវភាពកសិករ និងសន្តិសុខស្បៀង សម្រាប់សង្គមជាតិទាំងមូល៕
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត