ព័ត៌មានជាតិ
ដីព្រៃលិចទឹកជាង៣០ ហិកតានៅក្នុងឃុំច្រណូកត្រូវបានគេលួចឈូសឆាយនៅពេលយប់ទន្ទ្រានយកជាកម្មសិទ្ធិ
ប្រជាពលរដ្ឋរស់នៅឃុំច្រណូក ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី ៣១ ខែ មករា ឆ្នាំ២០២១ បានឲ្យដឹងថាដីព្រៃលិចទឹកតំបន់៣របស់សហគមន៍ នៅចំណុចច្រាំងចោតក្នុងឃុំច្រណូក ដែលការពារ ដោយជលផលត្រូវបានជនខិលខូចយកត្រាក់ទ័រចំនួន ៦គ្រឿងលួចឈូសឆាយនៅពេលយប់ជាងកន្លះខែមកហើយ ដែលដែលក្រោយពេលបែកការណ៍នៅយប់ថ្ងៃទី ៣០ ខែមករានេះតែប៉ុណ្ណោះ។ មកដល់ពេលនេះគេបានឈូសឆាយអស់ជាង ៣០ហិកតាហើយ ដោយពុំឃើញមានសមត្ថកិច្ចទប់ស្កាត់ឡើយ។

សកម្មភាពនេះគេសង្ស័យថា ជាការឃុបឃិតបំផ្លាញព្រៃលិចទឹករបស់រដ្ឋ ដែលថ្នាក់លើគួរតែទប់ស្កាត់និងបង្ក្រាបឱ្យមានប្រសិទ្ធភាព។ប្រជាពលរដ្ឋបានបញ្ជាក់ឲ្យដឹងទៀតថាព្រៃលិចទឹកនៅតំបន់នេះមានជាង ១០០ហិកតា ដែលពីមុនមានរោងសមត្ថកិច្ចជលផលមួយនៅក្បែរនេះ ស្នាក់នៅប្រចាំការការពារ និងនៅក្នុងឆ្នាំ ២០១៩ សមត្ថកិច្ចចម្រុះក៏ធ្លាប់ចុះបង្ក្រាបចាប់យកត្រាក់ទ័រមួយចំនួនដែលឈូសឆាយចំណុចនេះបញ្ជូនទៅតុលាការផងដែរ។ប៉ុន្តែផ្ទុយទៅវិញនៅដើមឆ្នាំ ២០២១នេះបែរជាមានគេចូលមកលួចឈូសថាយកយ៉ាងរលូនទៅវិញ។ ដូចនេះប្រជាពល រដ្ឋស្នើសុំសមត្ថកិច្ចពាក់ព័ន្ធជួយទប់ស្កាត់ និងបង្ក្រាបការពារព្រៃ លិចទឹកឲ្យបានគង់វង្ស កុំឲ្យជនដទៃទៀតយកតម្រាប់តាម។

ទាក់ទងនឹងករណីនេះ លោក ឈុំ ឈៀង មេឃុំច្រណូកបានឆ្លើយតាមទូរសព្ទប្រាប់ក្រុមអ្នកសារព័ត៌ មានយើងថា ដីនៅចំណុចនេះ មានម្ចាស់អស់ទៅហើយ និងទើបតែខានធ្វើស្រែ៣ឆ្នាំប៉ុណ្ណោះ ហេតុអី្វក៏ឈូសធ្វើស្រែមិនបាន។ចំណែកប្រជាពលរដ្ឋម្នាក់ឈ្មោះផលបានឆ្លើយប្រាប់តាមទូរស័ព្ទថាពីមុនមកដីនៅចំណុចនេះជាដីរបស់គាត់បានកាប់ ៦ឆ្នាំមកហើយមានទំហំ ៣,៤ ហិកតា ប៉ុន្តែក្រោយមកត្រូវបានសមត្ថកិច្ចហាមឃាត់ទើបក្នុងពេលថ្មីៗនេះគាត់លក់ថោកៗទៅឱ្យគេ។
ដោយឡែកប្រជាពលរដ្ឋម្នាក់ទៀតបានលួចបង្ហើបឲ្យដឹងថា ដីនេះម្ចាស់ក្រោយបីបួននាក់បានលួចរត់ការស្ងាត់ៗតាំងពីថ្នាក់ក្រោមរហូតថ្នាក់លើយ៉ាងរលូនរួចអស់ហើយ ទើបគេហ៊ានឈូសឆាយទន្ទ្រានយកជាកម្មសិទ្ធិបែបនេះ។

ជុំវិញករណីនេះលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងនៅល្ងាចថ្ងៃទី៣១ ខែ មករានេះ បានឆ្លើយតាមទូរស័ព្ទបញ្ជាក់ឲ្យដឹងថា ករណីលួចឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹកនៅចំណុចខាងលើនេះ សមត្ថកិច្ចជលផលគឺលោក ងី មន្ត្រីជលផលស្រុកកំពង់លែង បានចុះកសាងសំណុំ រឿងបញ្ជូនទៅតុលាការរួចហើយ។ដូច្នេះដីព្រៃលិចទឹកនៅចំណុចនេះគឺសមត្ថកិច្ចជំនាញ មិនអនុញ្ញាតអោយជនណាម្នាក់យកជាកម្មសិទ្ធិបានឡើយ។ ប៉ុន្តែកន្លងមកលោកមេឃុំច្រណូកចេះតែហ៊ានស៊ីញ៉េលក់ទិញ ដូច្នេះរឿងនេះគាត់ត្រូវប្រឈមមុខជាមួយផ្លូវច្បាប់៕
ឈៀង ថារិទ្ធ



-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
សន្តិសុខសង្គម៦ ម៉ោង ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ