ព័ត៌មានជាតិ
រាជរដ្ឋាភិបាលបង្កើតអគ្គនាយកដ្ឋានថ្មីមួយនៃក្រសួងមហាផ្ទៃ គឺអគ្គនាយកដ្ឋានធនធានមនុស្ស
រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតអគ្គនាយកដ្ឋានថ្មីមួយបន្ថែមទៀត ក្រោមចំណុះក្រសួងមហាផ្ទៃ គឺអគ្គនាយកដ្ឋានធនធានមនុស្ស។ នេះបើតាមអនុក្រឹត្យរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។

អនុក្រឹត្យនេះ បានឱ្យដឹងថា អគ្គនាយកដ្ឋានធនធានមនុស្ស មានតួនាទីធ្វើជាសេនាធិការជូនក្រសួងមហាផ្ទៃ លើការងារគ្រប់គ្រងមន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋាននានា ចំណុះក្រសួងមហាផ្ទៃ រួមទាំងសមាជិកក្រុមប្រឹក្សានៅរដ្ឋបាលថ្នាក់ក្រោមជាតិ លើការអភិវឌ្ឍធនធានមនុស្ស។
អគ្គនាយកដ្ឋានធនធានមនុស្សនេះ ត្រូវដឹកនាំដោយអគ្គនាយកមួយរូប អមដោយអគ្គនាយករងមួយចំនួន ជាជំនួយការ តាមការជាក់ស្ដែង។ ក្នុងនោះដែរ អគ្គនាយកដ្ឋានថ្មីមួយនេះ មាននាយកដ្ឋានចំណុះចំនួន៤ គឺនាយកដ្ឋានរដ្ឋបាលសរុប នាយកដ្ឋានបុគ្គលិកមន្ត្រីនគរបាលជាតិ នាយកដ្ឋានបុគ្គលិកមន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ និងនាយកដ្ឋានគោលនយោបាយ។
បើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រនៃកម្ពុជា កាលពីថ្ងៃទី២៦ ខែសីហា កន្លងទៅនេះ បានត្រាស់បង្គាប់តែងតាំងលោកនាយឧត្តមសេនីយ៍ សេង ផល្លី ដែលជាប្រធានបណ្ឌិត្យសភានគរបាលជាតិកម្ពុជា ឱ្យកាន់ជាអគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្សនេះ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ