Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីកម្ពុជា ស្នើសហភាពអឺរ៉ុបបន្តពិចារណាផ្តល់ហិរញ្ញប្បទានលើ “កម្មវិធីសូចនាករពហុឆ្នាំ ២០២១-២០២៧ ដំណាក់កាលទី ២”

បានផុស

នៅ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឲ្យសហភាពអឺរ៉ុបបន្តពិចារណាគាំទ្រ និងផ្តល់ហិរញ្ញប្បទានលើ “កម្មវិធីសូចនាករពហុឆ្នាំ ២០២១-២០២៧ ដំណាក់កាលទី២” បន្ថែមទៀត។ ការស្នើនេះ គ្រាដែលឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានអនុញ្ញាតឲ្យលោកស្រី Maria Del Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ដែលបញ្ចប់អាណត្តិបេសកកម្មការទូត នៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា កាលពីព្រឹកថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៣នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបនេះ លោកស្រី Maria Del Carmen Moreno បានសម្តែងនូវការអបអរសាទរចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា។

លោកស្រី ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះជោគជ័យជាច្រើនកន្លងមករបស់កម្ពុជា តាមរយៈ ការគ្រប់គ្រងវិបត្តិនៃជំងឺកូវីដ-១៩, ការដាក់ចេញនូវកម្មវិធីជំនួយសង្គមដ៏មានប្រសិទ្ធភាព, និងការធ្វើជាប្រធានអាស៊ានឆ្នាំ ២០២២ ប្រកបដោយមោទនភាព។ លោកស្រី ក៏បានបង្ហាញនូវជំហរដ៏មុតមាំរបស់សហភាពអឺរ៉ុប ក្នុងការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀតជាមួយកម្ពុជា ជាពិសេសជាមួយរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។

ជាកិច្ចឆ្លើយតប ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការអបអរសាទររបស់លោកស្រី ក៏ដូចជាកិច្ចសហប្រតិបត្តិការស្អិតរមួតកន្លងមក រវាងកម្ពុជា និងសហភាពអឺរ៉ុប។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានលើកឡើងអំពីនិរន្តរភាព នៃគោលនយោបាយ នៃរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដែលបន្តចាប់តាំងពីការដាក់ចេញយុទ្ធសាស្រ្តត្រីកោណ និងយុទ្ធសាស្រ្តចតុកោណទាំង ៤ ដំណាក់កាល។ សម្រាប់អាណត្តិនេះ ឆ្ពោះទៅមុខរាជរដ្ឋាភិបាល នឹងផ្តោតជាពិសេសបំផុតទៅលើការកសាងមូលធនមនុស្ស, ការកែទម្រង់វិស័យសុខាភិបាលនៅថ្នាក់មូលដ្ឋាន, និងការកែទម្រង់វិស័យមុខងារសាធារណៈ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី Maria Del Carmen Moreno បានប្តេជ្ញាបន្តជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប ឲ្យកាន់ជិតស្និទ្ធបន្ថែមទៀត ក៏ដូចជាការពង្រីកទិស ដៅកិច្ចសហប្រតិ​បត្តិការទៅលើវិស័យថ្មីៗបន្ថែមទៀត ដូចជា៖ វិស័យអប់រំ និង ការអភិវឌ្ឍធនធានមនុស្ស, វិស័យសុខា ភិបាល និងវិស័យមុខងារសាធារណៈ ដែលជាកិច្ចការសំខាន់ និងចាំបាច់ ក្នុងការចូលរួមកសាងនូវស័ក្ដិសិទ្ធភាព និងប្រសិទ្ធភាព ក្នុងការផ្ដល់សេវាសាធារណៈ។

បន្ថែមពីលើនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានស្នើឲ្យសហភាពអឺរ៉ុបបន្តពិចារណាគាំទ្រ និងផ្តល់ហិរញ្ញប្បទាន លើ “កម្មវិធីសូចនាករពហុឆ្នាំ ២០២១-២០២៧ ដំណាក់កាលទី ២” បន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងការនាំចេញរបស់កម្ពុជា ឆ្ពោះទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ ភ្ជាប់ជាមួយនឹងការជម្រាបលា លោកស្រីអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានគោរពជម្រាបជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ថា លោកស្រី នឹងបន្តបេសសកកម្មបន្ទាប់នៅប្រទេសស្រីលង្កា និងពាំនាំនូវកិច្ចដំណើរបង្រួបបង្រួមជាតិដ៏ជោគជ័យរបស់កម្ពុជា ដើម្បីចែករំលែកនៅទីនោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១២ នាទីutes មុន

ភ្នំពេញ​ក្រោន ប៉ះ ​វិសាខា ដណ្តើម​ជើង​ឯកលីគនារី​ នៅស្តាតចាស់

ព័ត៌មានជាតិ១៥ នាទីutes មុន

៤ ប្រទេស ​ប្រើប្រាស់​ថ្នាល​ផ្ទៀងផ្ទាត់​ទិន្នន័យ Verify របស់​ខ្មែរ​ គ្រប​ណ្តប់​ប្រជាជន​ជាង ១៤០ លាន​នាក់

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ពូទីន បណ្ដេញ​ប្រធាន​ក្រុមហ៊ុន​អវកាស​រដ្ឋ ជុំវិញ​ការ​បរាជ័យ​បេសកកម្ម​នៅ​ភព​ព្រះ​ចន្ទ

ព័ត៌មានជាតិ២៩ នាទីutes មុន

ក្រសួងកិច្ចការនារី ប្រារព្ធទិវា៨មីនា ឆ្នាំនេះ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប»

ជីវិតកម្សាន្ដ៣៨ នាទីutes មុន

ផលិតកម្ម YG រងការចោទប្រកាន់ថា ធ្វើបាបក្រុម BLACKPINK ជាពិសេស Jisoo

ភ្នំសំពៅ
សន្តិសុខសង្គម១ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៩ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៨ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ២០ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម