Connect with us

ព័ត៌មានជាតិ

លោក លី ធុជ ៖ គណៈប្រតិភូតំណាងអនុសញ្ញាអូតាវ៉ា គាំទ្រទស្សនវិស័យ ការប្ដេជ្ញារបស់ ឯកឧត្ដម ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជា

បានផុស

នៅ

នៅ​ថ្ងៃ​ទី ២៨ ខែ​សីហា ឆ្នាំ ២០២៣ នេះ នា​ទីស្នាក់ការ​អាជ្ញាធរ​មីន លោក Juan Carlos Ruan នាយក​អង្គភាព​គាំទ្រ​ការ​អនុវត្ត​អនុសញ្ញា​ស្ដីពី​ការ​ហាមប្រាម ការ​ប្រើប្រាស់ ការ​រក្សា​ទុក ការ​ផលិត និង​ការ​ផ្ទេរ​គ្រាប់មីន​ប្រឆាំង​មនុស្ស និង​ការ​បំផ្លាញ​គ្រាប់មីន​ចោល (​អនុសញ្ញា​អូ​តា​វ៉ា​-ISU-APMBC) និង​ជា​តំណាង​ឲ្យ​រដ្ឋ​ភាគី នៃ​អនុសញ្ញា​អូ​តា​វ៉ា​ទាំងអស់ ចំនួន ១៦៤ ប្រទេស បាន​សម្ដែង​នូវ​អំណរ​សាទរ​ជូន​ចំពោះ ឯកឧត្ដម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ាណែត ដែល​ត្រូវ​បាន​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Juan Carlos Ruan បាន​គាំទ្រ​ចំពោះ​ទស្សនវិស័យ និង​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​របស់ ឯកឧត្ដម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​ដោះស្រាយ​បញ្ហា​មីន​នៅ​កម្ពុជា ព្រមទាំង​បាន​ប្ដេជ្ញា​បន្ត​ផ្ដល់​នូវ​កិច្ច​សហប្រតិបត្តិការ និង​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការងារ​បោសសម្អាត​មីន​ផង​ដែរ។

បេសកកម្ម​មក​កម្ពុជា​របស់​គណៈប្រតិភូ នៃ​អនុសញ្ញា​អូ​តា​វ៉ា​-ISU-APMBC នាពេលនេះ គឺ ផ្ដោត​សំខាន់​លើ​ដំណើរការ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ និង​ធ្វើជា​ប្រធាន​ដឹកនាំ​របស់​កម្ពុជា សម្រាប់​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​លើក​ទី ៥ អនុសញ្ញា​អូ​តា​វ៉ា ក្នុង​ខែ​ធ្នូ ឆ្នាំ ២០២៤ ដែល​មាន​តំណាង​មកពី​ប្រទេស​ជា​រដ្ឋ​ភាគី​ចំនួន ១៦៤ និង​ស្ថាប័ន​អន្តរជាតិ​ជាច្រើន​ទៀត​ចូលរួម ក្នុង​នោះ លោក​ទេសរដ្ឋមន្ត្រី ត្រូវ​បាន​សម្រេច​ជ្រើសតាំង​ជា​ប្រធាន​តែងតាំង (Designated President)។

ក្នុងនាម ឯកឧត្ដម​កិត្តិ​ទេសាភិបាល​បណ្ឌិត នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​មីន លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ ISU-APMBC ដែល​តែងតែ​ផ្ដល់​ការ​គាំទ្រ​ដល់​កម្ពុជា​ក្នុង​ការ​រៀបចំ​ផែនការ​បោសសម្អាត​មីន ឲ្យ​សម្រេច​បាន​នូវ​កាតព្វកិច្ច នៃ​អនុសញ្ញា​អូតាវ៉ា ក្នុងនាម​កម្ពុជា​ជា​រដ្ឋ​ភាគី​។

លោក​បន្ត​ទៀត​ថា ដោយ​មាន​ការ​គាំទ្រ​ពី ISU-APMBC និង​សហគមន៍​អឺរ៉ុប កម្ពុជា បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ស្វាគមន៍ និង​ទទួល​បដិសណ្ឋារកិច្ច​ចំពោះ​គណៈប្រតិភូ​មកពី ៤០ ប្រទេស ក្នុង​នាម​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នៃ«សន្និសីទ​សកល​ស្ដីពី​ជំនួយ​ដល់​ជនរងគ្រោះ​ដោយសារ​មីន​ប្រឆាំង​មនុស្ស និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម និង​សិទ្ធិ​ជន​ពិការ​» នា​ខែ​តុលា ឆ្នាំ ២០២៣ ខាងមុខនេះ។

ជាមួយ​គ្នា​នេះ ក្នុងនាម​ជា​ប្រធាន​តែងតាំង នៃ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​លើក​ទី ៥ នៃ​អនុសញ្ញា​អូ​តា​វ៉ា លោក​ទេសរដ្ឋមន្ត្រី បាន​ពាំនាំ​នូវ​សារ​របស់ ឯកឧត្ដម​កិត្តិ​ទេសាភិបាល​បណ្ឌិត ជូន​ដល់​រដ្ឋ​ភាគី​ទាំងអស់ នៃ​អនុសញ្ញា​អូ​តា​វ៉ា និង​បាន​អះអាង​ថា កម្ពុជា​បាន​ត្រៀម​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​សម្រាប់​គណៈប្រតិភូ​មកពី ១៦៤ ប្រទេស និង​ស្ថាប័ន​អន្តរជាតិ​ដទៃ​ទៀត ក្នុងនាម​ជា​ប្រធាន​ដឹកនាំ និង​ការ​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​លើក​ទី ៥ អនុសញ្ញា​អូតាវ៉ា នៅ​ខេត្ត​សៀមរាប នា​ឆ្នាំ​ក្រោយនេះ។

សូម​បញ្ជាក់​ថា កម្ពុជា បាន​ក្លាយ​ជា​រដ្ឋ​ភាគី​មួយ នៃ​អនុសញ្ញា​អូតាវ៉ា ចាប់ពី​ឆ្នាំ ២០០០។ ក្នុងនាម​ជា​រដ្ឋ​ភាគី កម្ពុជា បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​លើ​វិស័យ​មីន ហើយក៏​បាន​និង​កំពុង​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​យ៉ាង​សស្រាក់សស្រាំ ព្រមទាំង​ទទួល​បាន​នូវ​ការ​វាយតម្លៃ​ខ្ពស់​ពី​គ្រប់​រដ្ឋ​ភាគី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១០ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១២ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម