Connect with us

ព័ត៌មានជាតិ

ជំនួបដំបូងក្នុង​តំណែង​​រដ្ឋមន្រ្តី លោក អ៊ាង សុផល្លែត ​ឲ្យ​​មន្រ្តីគ្រប់ជាន់ថ្នាក់មូរដៃអាវចុះអនុវត្ត​ការងារ

បានផុស

នៅ

ថ្លែងនៅក្នុងជំនួបជាមួយ​ថ្នាក់ដឹកនាំ​គ្រប់ជាន់ថ្នាក់​នៅ​ទីស្តីការក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ លោក អ៊ាង សុផល្លែត បានណែនាំ​​ឲ្យ​ថ្នាក់ដឹកនាំ​និង​មន្រ្តីគ្រប់ជាន់ថ្នាក់នៃក្រសួងបរិស្ថាន ត្រូវតែមូរដៃអាវចុះអនុវត្តការងារ ដោយមិនមានការមើលបំណាំគ្នាហើយកុំវាយតម្លៃឬវិនិច្ឆ័យដោយអគតិ​។

«អាណត្តិនេះគឺត្រូវផ្តោតលើលទ្ធផល ដែលលទ្ធផលទាំងនោះជាផលប្រយោជន៍របស់ជាតិហើយនេះជាការសន្យារបស់ថ្នាក់ដឹកនាំជាមួយប្រជាពលរដ្ឋកម្ពុជា»។ នេះជាការថ្លែងរបស់លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានជាមួយថ្នាក់ដឹកនាំនិងមន្រ្តីក្រោមឱវាទនៃក្រសួងបរិស្ថាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ាង សុផល្លែត ដែល​ទទួល​បាន​តំណែង​ជា​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថានក្នុង​អណត្តិទី ៧ របស់​រាជរដ្ឋាភិបាល​ថ្មី​​បាន​បញ្ជាក់​ថា ការបំពេញការងារដោយភាពឆ្នៃប្រឌិត វាងវៃបត់បែនទៅតាមជំនាញ និងមានវិន័យគឺជាដើមចមដែលជួយឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់របស់ក្រសួងបរិស្ថានសម្រេចបាននូវគោលដៅរួមសុក្រឹតកម្មបរិស្ថានកិច្ច។

លោក​រដ្ឋមន្រ្តី​បានបន្ត​ថា ថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងបរិស្ថាន គឺជាតំណាងឱ្យប្រជាពលរដ្ឋជាង ១៧ លាននាក់ ដែលពួកគាត់បានផ្តល់ឱ្យថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់នៃក្រសួងបរិស្ថាន ក្លាយជាតំណាងនិងជាអ្នកបម្រើឱ្យផលប្រយោជន៍របស់​ពួកគាត់។

លោក​រដ្ឋមន្រ្តីក៏បានផ្តាំផ្ញើចំពោះថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទឱ្យសិក្សាស្វែងយល់បន្ថែមលើយុទ្ធសាស្រ្តស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ទី១ត្រូវដឹង ទី២ត្រូវចេះ និងអនុវត្តឱ្យបានជាលទ្ធផលល្អប្រសើរក្នុងបុព្វហេតុ​ជួយ​ជាតិមាតុភូមិ​។

គួររម្លឹកដែរថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នៅចំពោះមុខរដ្ឋសភា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកពី​ «កម្មវិធីនយោបាយ» ដែលធានា ៥ យ៉ាងក្នុងនោះមានការធានាមួយគឺបង្កើនការយកចិត្តទុកដាក់ដល់ចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការកសាងភាពធន់ដើម្បីឆ្លើយតបទៅនឹងបញ្ហានៃការប្រែប្រួលអាកាសធាតុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម