ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ៖ រយៈពេល១០ឆ្នាំមកនេះ សាលារៀនកើនឡើងជាង៤ពាន់សាលានៅកម្ពុជា
រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន បានបញ្ជាក់ថារយៈពេល១០ឆ្នាំមកនេះ ចំនួនគ្រឹះស្ថានសិក្សានៅទូទាំងប្រទេសកម្ពុជាមានការកើនឡើងជាង៤ពាន់សាលារៀន។ លោក ហង់ ជួន ណារ៉ុន គូសបញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំស្ដីពីការសម្រួចអាទិភាពនៃកំណែទម្រង់ក្រសួងអប់រំយុវជន និងកីឡា សម្រាប់ឆ្នាំ២០២៣-២០២៨។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំបានគូសបញ្ជាក់បន្តថា ចំនួនគ្រឹះស្ថានសិក្សាអប់រំមានការកើនពី១៤ ៨៥២ សាលារៀន កើនរហូតដល់១៨ ៨៣០ សាលារៀន ក្នុងរយៈពេល១០ឆ្នាំមកនេះ។ ជាមួយគ្នានេះ ដោយសារមានការស្នើសុំពីថ្នាក់មូលដ្ឋាន ក្រសួងអប់រំបានកែប្រែសាលារៀនមួយចំនួនដែលធ្លាប់តែជាសាលារៀនកម្រិតបឋមសិក្សាឱ្យក្លាយជាសាលារៀនកម្រិតអនុវិទ្យាល័យ ក៏ដូចជាបានកែប្រែសាលារៀនមួយចំនួនដែលធ្លាប់តែមានកម្រិតអនុវិទ្យាល័យឱ្យក្លាយជាសាលារៀនកម្រិតវិទ្យាល័យ។
លោក ហង់ ជួនណារ៉ុន បានរំលេចបន្តថា សព្វថ្ងៃអាទិភាពរបស់រដ្ឋាភិបាល គឺត្រូវផ្ដោតជាសំខាន់លើការពង្រីកសាលារៀនកម្រិតអនុវិទ្យាល័យនិងវិទ្យាល័យចំនួនត្រឹម២០ភាគរយ ហើយត្រូវផ្ដោតលើគុណភាពនៃការអប់រំចំនួន៨០ភាគរយ។

ជាលទ្ធផលក្នុងរយៈពេល១០ឆ្នាំមកនេះ ការអប់រំមធ្យមសិក្សាចំណេះទូទៅ និងបច្ចេកទេស ក្នុងកម្រិតមធ្យមសិក្សាបឋមភូមិ អត្រារួម គឺសម្រេចបាន ៦៥ភាគរយ មានការកើនឡើងចំនួន ១៥ភាគរយ និងអត្រាបញ្ចប់៦០ភាគរយ។ ចំពោះអត្រារួមនៅកម្រិតមធ្យមសិក្សាទុតិយភូមិវិញ គឺសម្រេចបាន ៤៤ភាគរយ កើនឡើង១៤ភាគរយ។

លោកបន្ថែមថា ផ្តើមពីការធ្វើកំណែទម្រង់ផ្តោតលើចំណុចអាទិភាពចំនួន ៨ចំណុច ជាពិសេស កំណែទម្រង់លើការប្រឡង បុគ្គលិក និងកីឡា និងការដាក់ចេញនូវសសរស្តម្ភចំនួន៥យ៉ាង រួមមាន ការរៀបចំប្រព័ន្ធវាយតម្លៃលទ្ធផលការសិក្សារបស់សិស្ស ការអនុវត្តគោលនយោបាយគ្រូបង្រៀន ការពិនិត្យឡើងវិញកម្មសិក្សានិងសៀវភៅគោលសិក្សា ការរៀបចំប្រព័ន្ធអធិការកិច្ច និងការធ្វើកំណែទម្រង់ឧត្តមសិក្សា ព្រមទាំងការបង្កើតសាលារៀនជំនាន់ថ្មីដែលជាការជោគជ័យមួយផងដែរ។

ទន្ទឹមនឹងការលើកឡើងអំពីភាពជោគជ័យនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាលក៏បានទទួលស្គាល់ថា ក្រសួងអប់រំនូវមានចំណុចខ្វះខាតជាច្រើនត្រូវកែតម្រូវ រៀបចំប្រព័ន្ធអធិការកិច្ច ធ្វើកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅ បន្តផ្ដោតលើគុណភាពនៃការអប់រំ។
ស្របពេលនឹងការលើកឡើងអំពីចំណុចខ្វះខាត លោក ហង់ ជួន ណារ៉ុន ក៏បានអំពាវនាវ ណែនាំដល់មន្ត្រីក្រោមឱវាទ ត្រូវរួមគ្នាប្រឹងប្រែងជាបន្តទៀត ដើម្បីចូលរួមផលិតធនធានមនុស្សប្រកបដោយគុណភាព គាំពាដល់ការរីកចម្រើននៃសង្គមសេដ្ឋកិច្ចកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១និងវិធានការគន្លះរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់ឯកឧត្ដម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ