ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្ត្រីទីម័រខាងកើត ជឿជាក់ថា ឯកឧត្ដម ហ៊ុន ម៉ាណែត នឹងធ្វើឳ្យកម្ពុជាកាន់តែអភិវឌ្ឍន៍
លោក ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងបរិស្ថាន ជឿជាក់ថា ក្រោមការដឹកនាំរបស់ឯកឧត្ដម ហ៊ុន ម៉ាណែត ប្រទេសកម្ពុជា នឹងកាន់តែអភិវឌ្ឍន៍ រីកចម្រើនទៅមុខបន្ថែមទៀត។ ឧបនាយករដ្ឋមន្ត្រីប្រទេសទីម័័រខាងកើត បង្ហាញជំនឿជាក់បែបនេះ នៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្ដម ហ៊ុន ម៉ាណែត នៅវិមានសន្ដិភាព នារសៀលថ្ងៃទី ២៨ ខែសីហានេះ។

លោក ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ ក៏បានអបអរសាទរដល់ឯកឧត្ដម ហ៊ុន ម៉ាណែត ដែលបានក្លាយជានាយករដ្ឋមន្ត្រីកម្ពុជានីតិកាលទី៧នេះ។ ជាមួយគ្នានេះ ក្នុងនាមលោកជាឥស្សរជនតំណាងឱ្យប្រទេសទីម័រខាងកើត លោកក៏បានថ្លែងអំណរគុណ និងដឹងគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ដែលតែងបានជួយ និងផ្តល់ការគាំទ្រដល់ប្រទេសទីម័រខាងកើតឱ្យក្លាយជាប្រទេសអង្កេតការនៅក្នុងអាស៊ានទី១១ និងការបញ្ចុះបញ្ចូលសមាជិកអាស៊ានផ្សេងទៀតឱ្យគាំទ្រប្រទេសទីម័រខាងកើត សម្រាប់ការចូលរួមជាសមាជិកអាស៊ានផងដែរ។

ជាកិច្ចឆ្លើយតប ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត បានគូសរំលេចអំពីទំនាក់ទំនងការទូតជាប្រវត្តិសាស្រ្តរវាងប្រទេសទាំង២ ដែលបានចាប់ផ្តើមនាឆ្នាំ២០០២ និងបានសម្រេចជាផ្លែផ្កាគួរឱ្យកត់សម្គាល់ ជាពិសេស នៅក្នុងឆ្នាំ២០២២ នៅពេលដែលកម្ពុជា ជាប្រធានអាស៊ាន។ ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ក៏បានបង្ហាញជំហរបន្តរក្សាជំហរក្នុងការគាំទ្របេក្ខភាពរបស់ប្រទេសទីម័រខាងកើតនៅក្នុងអាស៊ាន និងក្នុងអង្គការពាណិជ្ជកម្មពិភពលោក ក៏ដូចជានិម្មាបនកម្មតំបន់ និងសកល ដទៃទៀត ។
នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានចែករំលែកអំពីបទពិសោធន៍នៃដំណើរការនៃការកសាងជាតិរបស់កម្ពុជា ដែលជាដំណើរមួយដ៏លំបាក ហើយបញ្ហារបស់ប្រទេសទីម័រខាងកើតនាបច្ចុប្បន្ន ក៏មិនខុសពីអ្វីដែលកម្ពុជាបានឆ្លងកាត់កន្លងមកនោះដែរ ។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះការលើកឡើង របស់លោកហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ ហើយក៏សូមផ្តាំផ្ញើរសួរសុខទុក្ខចំពោះ នាយករដ្ឋមន្រ្តីនៃប្រទេសទីម័រខាងកើត និងសូមអរគុណចំពោះលិខិតដ៏មានអត្ថន័យ ដែលឯកឧត្តមនាយករដ្ឋមន្រ្តី បានអបអរសាទរឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ក្នុងឱកាសទទួលបានការតែងតាំងជានាយករដ្ឋមន្ត្រីកម្ពុជា។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត សង្ឃឹមថា នឹងអាចជួបដោយផ្ទាល់ជាមួយ ឯកឧត្តមនាយករដ្ឋមន្រ្តីទីម័រខាងកើត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងហ្សាកាតា ក្នុងពេលខាងមុខនេះ ។
បន្ថែមពីនេះ ឧបនាយករដ្ឋមន្ត្រីទីម័រខាងកើត បានស្ញើចសរសើរចំពោះមិត្តភាពរវាងប្រទេសទីម័រខាងកើត និងកម្ពុជា ព្រោះនៅក្នុងស្ថានភាពដ៏លំបាកបំផុត ទើបអាចស្វែងរកមិត្តភក្តិដ៏ពិតប្រាកដបាន។ ដោយផ្អែកទិដ្ឋភាពសេដ្ឋកិច្ច, ទិដ្ឋភាពវប្បធម៌ និងទិដ្ឋភាពប្រវត្តិសាស្រ្ត ប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទីម័រខាងកើត នឹងចងចាំមិនភ្លេចឡើយនូវមិត្តភាពដ៏ប្រពៃនេះ។
ជាចុងក្រោយ ក្នុងនាមលោកជាប្រជាជន និងរដ្ឋាភិបាលទីម័រខាងកើត លោកក៏បានគោរពអញ្ជើញឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ធ្វើដំណើរទស្សនកិច្ចទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត នាពេលខាងមុខនេះ៕
ដោយ៖ ង៉ិល ណារ៉ាត់

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?