ព័ត៌មានជាតិ
រដ្ឋបាលខេត្តត្បូងឃ្មុំ កំពង់ចាម និងក្រចេះ រួមគ្នាប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតបំផ្លាញជាង៨គីឡូក្រាម
ត្បូងឃ្មុំ ៖ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តចំនួន០៣ រួមមានខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តក្រចេះ រួមគ្នាប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ “អ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការងារអប់រំបង្ការ” និងធ្វើការដុតបំផ្លាញគ្រឿងញៀនជាង៨គីឡូក្រាម ដែលបង្ក្រាបបាននៅក្នុងខេត្តទាំង០៣ នាពេលកន្លងមក។
ពិធីនេះធ្វើឡើងក្នុងភូមិហួចកើត ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយប្រព្រឹត្តិទៅក្រោមអធិបតីភាព លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងតំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមានអ្នកចូលរួមសរុបប្រមាណ២០០០នាក់។
សូមជម្រាបថា គ្រឿងញៀនត្រូវដុតបំផ្លាញចោល ទៅតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដែលបង្ក្រាបបានពីបទល្មើសនានា ក្នុងខេត្តទាំង៣ សរុបចំនួន ៨,៩២៦ក្រាម ក្នុងនោះរួមមាន: ខេត្តកំពង់ចាម មានទម្ងន់ ៦,២២២ក្រាម, ខេត្តក្រចេះ មានទម្ងន់ ១,៦៥៥ក្រាម និងខេត្តត្បូងឃ្មុំ មានទម្ងន់ ១,០៤៧ក្រាម។
នាឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍លើកឡើងថា ករណីគ្រឿងញៀននេះ នៅតែបន្តកើតមាន ទាំងនេះទាមទារឱ្យអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវតែមានឆន្ទៈខ្ពស់ ក្នុងការបង្ក្រាប ព្រោះថា វាជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ សម្រាប់ប្រជាពលរដ្ឋរបស់យើង ពិសេសស្រទាប់យុវវ័យ ដែលជាទំពាំងស្នងឫស្សីរបស់ជាតិ។
លោកបណ្ឌិត អភិបាលខេត្ត បន្តថា គ្រឿងញៀនបំផ្លាញសុខភាព និងសង្គមទាមទារឱ្យយើង ត្រូវតែចូលរួមទាំងអស់គ្នា ក្នុងសកម្មភាព បង្ការបង្ក្រាប ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងព្យាបាលអ្នកញៀនគ្រឿងញៀន ដើម្បីសហគមន៍មានសុវត្ថិភាព សិស្សានុសិស្ស ប្រជាពលរដ្ឋត្រូវរាយការណ៍ទៅសមត្ថកិច្ចគ្រប់ករណីគ្រឿងញៀន ហើយអ្នកពាក់ព័ន្ធ និងការជួញដូរ ចរាចរណ៍ ចែកចាយគ្រឿងញៀន ត្រូវផ្តន្ទាទោស តាមច្បាប់ដោយមិនមានលើកលែង។
ទន្ទឹមនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវតែប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប អនុវត្តនូវវិធានការទាំង ៥ របស់យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៨ ឱ្យសកម្មផុលផុស តាមទិសស្លោក បី កុំមួយរាយការណ៍ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនទទួលបានជោគជ័យ។
នាឱកាសនោះដែរ លោកណុប ឡងឌី អភិបាលរងខេត្ត និងលោក ឡុង ហុកម៉េង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ បានបង្ហាញរបាយការណ៍សកម្មភាព និងកិច្ចខិតខំប្រឹងប្រែង គ្រប់ផ្នែកពាក់ព័ន្ធ និងការចូលរួមរបស់ប្រជាពលរដ្ឋទាំងអស់ ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន សំដៅធានាបានសុវត្ថិភាពសហគមន៍មូលដ្ឋាន និងបានលើកឡើងពីគ្រោះថ្នាក់ និងផលវិបាកពីគ្រឿងញៀនដែលបង្កមហន្តរាយដល់ខ្លួន អ្នកប្រើ ក្រុមគ្រួសារ និងសហគមន៍។
តមកបន្ទាប់ពីលោកឧត្តមសេនីយ៍ឯក ថោង សុគុន្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអានសាលិខិតរបស់សម្តេចជោ ហ៊ុន សែន អតីតនាយរដ្ឋមន្ត្រីនៃព្រះរាជាណាកម្ពុជា ដោយបានបង្ហាញពីឆន្ទៈ របស់រាជរដ្ឋាភិបាល ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន សំដៅការពារបាននូវសុខុមាលភាពប្រជាពលរដ្ឋ និងអំពាវនាវដល់គ្រប់អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនបន្ថែមទៀត៕
ដោយ ៖ សាន វិឡែម
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ