ព័ត៌មានជាតិ
ទិន្នន័យចុងក្រោយ ចំនួនពលករខ្មែរ ដែលឆ្លងកូវីដ ១៩ កំពុងព្យាបាលនៅថៃ
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅព្រឹកនេះថា មានពលករខ្មែរចំនួន ១៣៦ នាក់ ដែលបានឆ្លងកូវីដ ១៩ កំពុងព្យាបាលនៅប្រទេសថៃ។
ថៃដែលកើតផ្ទុះរាលដាលកូវីដ ១៩ ដែលក្នុងមួយថ្ងៃមានអ្នកឆ្លងរាប់រយនាក់ សម្តេចតេជោបានក្រើនរំលឹក ដល់ឲ្យអាជ្ញាធរគ្រប់គ្រងលំហូរពលករចេញចូលឲ្យបានហ្មត់ចត់បំផុត ដើម្បីបង្ការការឆ្លងចូលផ្ទៃក្នុងប្រទេស។
ការផ្ទុះឆ្លងនៅសហគមន៍ប្រទេសថៃ ពលករខ្មែរបានចាប់ផ្តើមសម្រុកវិលត្រឡប់មកស្រុកវិញ ហើយពលករចំនួន ៨៧ នាក់បានឆ្លងកូវីដ។
សម្តេចតេជោថា បើបណ្តោយគ្រប់គ្រងមិនបានល្អ វាបង្កើតហានិភ័យជាមិនខាន។ សម្តេចក៏អំពាវនាវដល់ពលករ សូមមេត្តារួមគ្នាទប់ស្កាត់ និងបន្តធ្វើចត្តាឡីស័កឲ្យគ្រប់ ១៤ ថ្ងៃ។ រដ្ឋាភិបាលធានារ៉ាប់រ៉ងដល់ការផ្គត់ផ្គង់អាហារ ដែលតាមបញ្ជាក់សម្តេចតេជោលើសដល់ ០៣ ដង របបអាហារដែលផ្តល់ដល់កងទ័ព។
តាមរបាយការណ៍ មានពលករជាង ៧ ០០០ នាក់ កំពុងធ្វើចត្តាឡីស័កនៅខេត្តទាំង ០៧ ជាប់ព្រំដែនថៃ។ ក្នុងនោះក្នុងខេត្តបន្ទាយមានជ័យមានរហូតដល់ជាង ៣៦០០ នាក់ និងខេត្តឧត្តរមានជ័យមានប្រហែល ២០០០ នាក់៕
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ចរាចរណ៍១ សប្តាហ៍ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឆេះផ្ទះលក់ទូរស័ព្ទដៃ២ទីតាំងទាំងស្រុង ផ្អើលពលរដ្ឋជិតវត្តសន្សំកុសល