Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា ចង់ឳ្យអ្នកបើកបរម៉ូតូកម្លាំង៦០សេសេឡើងទៅ មានប័ណ្ណបើកបរ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា មានបំណងចង់ឱ្យអ្នកបើកបរម៉ូតូដែលមានកម្លាំងម៉ាស៊ីនចាប់ពី៦០សេសេឡើងទៅ មានប័ណ្ណបើកបរ ដើម្បីជាការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ លោក ស សុខា បង្ហាញពីគោលបំណងបែបនេះ នៅក្នុងពិធីប្រកាសផ្លាស់ប្តូរមុខតំណែងអគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស សុខា បានមើលឃើញថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាដែលគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង ហើយការកើតឡើងនេះ គឺកើតចេញពីការបើកបរក្នុងល្បឿនលឿន និងមិនគោរពច្បាប់ចរាចរណ៍។ ដោយសារតែជាបញ្ហាប្រឈមធំ លោកមានបំណងចង់ឱ្យភាគីពាក់ព័ន្ធរួមគ្នា សំដៅបន្ថយអត្រាស្លាប់ឲ្យនៅក្រោម១ពាន់នាក់ក្នុងមួយឆ្នាំ។

ផ្អែកលើទិដ្ឋភាពជាក់ស្ដែងជុំវិញបញ្ហាបណ្ណបើកបរ នៅកម្ពុជានាពេលបច្ចុប្បន្នច្បាប់បានតម្រូវឱ្យអ្នកដែលប្រើប្រាស់យានជំនិះដែលមានកម្លាំងម៉ាស៊ីន ចាប់ពី១២៥សេសេឡើងលើត្រូវតែមានប័ណ្ណបើកបរ សម្រាប់១២៥សេសេចុះ ក្រោមពេលបច្ចុប្បន្ននេះ មិនតម្រូវឱ្យមានប័ណ្ណបើកបរឡើយ។ ប៉ុន្តែ លោក ស សុខា បានណែនាំឳ្យមន្រ្តីរបស់លោកសិក្សាលើបញ្ហាប័ណ្ណបើកបរនេះឡើងវិញ ដោយតម្រូវអ្នកបើកបរម៉ូតូកម្លាំង៦០សេសេឡើងទៅ ត្រូវមានប័ណ្ណបើកបរនាពេលអនាគត៕

អត្ថបទដោយ៖ ង៉ិលណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម