ព័ត៌មានជាតិ
លោក ស ថេត ប្រកាសប្តេជ្ញាទប់ស្តាត់ និងបង្រ្កាបឳ្យបានទាន់ពេលវេលានូវការប៉ុនប៉ងបង្កចលាចលក្នុងសង្គម
លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការថ្មីនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសប្តេជ្ញាទប់ស្កាត់ និងបង្រ្កាបឳ្យបានទាន់ពេលវេលានូវការប៉ុនប៉ងបង្កចលាចលក្នុងសង្គម និងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ លោកបានប្រកាសប្តេជ្ញាបែបនេះ នៅក្នុងពិធីចូលកាន់តំណែងផ្លូវការនារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

នៅចំពោះមុខ លោក ស សុខា លោកនាយឧត្តមសេនីយ៍ ស ថេត បានធ្វើការប្ដេជ្ញាចិត្តដ៏ម៉ឺងម៉ាត់ការពារដាច់ខាតចំពោះជាតិ សាសនា និងព្រះមហាក្សត្រ, គោរព និងអនុវត្តយ៉ាងត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ ច្បាប់ គោលនយោបាយជាតិ និងបទបញ្ជារបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ, ដើរតាមមាគ៌ាដឹកនាំដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល ជាពិសេសមគោរព និងអនុវត្តតាមគោលនយោបាយជាតិ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧។ លោកនាយឧត្តមសេនីយ៍ ក៏បានប្ដេជ្ញាធានាថែរក្សាការពារឱ្យបានគត់ម៉ត់នូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមល្អប្រសើរ ព្រមទាំងចូលរួមការពារឱ្យបានជាដាច់ខាតនូវបូរណៈភាពទឹកដី និងអធិបតេយ្យភាពជាតិ ជាពិសេស ទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលានូវការប៉ុនប៉ងបង្កចលាចលក្នុងសង្គម និងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមគ្រប់រូបភាព មិនឱ្យកើតមានឡើងនៅលើទឹកដីកម្ពុជាជាដាច់ខាត។

ចំណែក លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃវិញ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ដ្រី កងកម្លាំងប្រដាប់អាវុធ និងនគរបាលជាតិ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះប្រជាពលរដ្ឋ ជាពិសេស ពុះពារគ្រប់ឧបសគ្គគ្រប់បែបយ៉ាង ដើម្បីជាតិ សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សង្គមជាតិ និងបម្រើប្រជាពលរដ្ឋគ្រប់បែបយ៉ាង និងគ្រប់ពេលវេលា។ លោក ស សុខា ថែមទាំងបានកោតសរសើរ និងវាយតម្លៃចំពោះលោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី នាពេលកន្លងមក ក្នុងនាមជាអគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការដឹកនាំផ្ទាល់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នីតិកាលទី៦ ហើយបច្ចុប្បន្នជា ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានដឹកនាំ កសាងពង្រឹង កម្លាំងនគរបាលជាតិប្រកបដោយជំនាញ វីជ្ជាជីវៈ សីលធម៌ ក្លាយជាកម្លាំងបង្អែកដ៏រឹងមាំ ក្នុងការពង្រឹងថែរក្សាសន្ដិសុខ ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ទូទាំងប្រទេស សំដៅបង្រួបបង្រួមជាតិ ហើយក៏ផ្ដល់ឱកាសឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យ។

បើតាមលោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ គឺរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញយុទ្ធសាស្ដ្របញ្ចកោណ ដំណាក់កាលទី១ ដែលមានការកំណែទម្រង់ និងពង្រឹងរដ្ឋបាលកិច្ចជាស្នូល ដែលជាកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ ដែលបានចាប់ផ្ដើមអនុវត្តក្នុងឆ្នាំ២០២៣នេះ ក្នុងការឆ្លើយតបទៅនឹងតម្រូវការ និងសភាពការណ៍ក្នុងតំបន់ និងពិភពលោក ដែលកំពុងប្រែប្រួលមិនអាចប៉ាន់ស្មានបាន និងហានិភ័យខ្ពស់ ជាពិសេសប្រឈមក្នុងការប្រកួតប្រជែងរវាងប្រទេសមហាអំណាច ក៏ដូចជាការផ្ទុះសង្គ្រាមនៅអ៊ុយក្រែន ការកើនឡើងនៅភាពតានតឹង នៅច្រកសមុទ្រតៃវ៉ាន់ ជាដើម។ លោកថា ការដាក់ចេញនូវយុទ្ធសាស្ដ្រថ្មីនេះ គឺជាការបន្ដអនុវត្តនូវកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល នាអាណត្តិកន្លងទៅ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវវិធានការប្រកបដោយប្រសិទ្ធិភាព រក្សាបាននូវសុខសន្ដិភាព ពេញលេញ ដោះស្រាយ និងឆ្លើយតបទាន់ពេលវេលា ជាពិសេស បានយកឈ្នះលើវិបត្តិកូវីដ-១៩៕

-
សន្តិសុខសង្គម៩ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?