Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ាណែត ៖ កិច្ចការស្នូលមួយរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី គឺការបង្កើតការងារ និងអាជីពដល់ពលរដ្ឋ

បានផុស

នៅ

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិថ្មី នឹងបន្តកិច្ចការស្នូលសំខាន់មួយ នោះគឺការបង្កើតការងារ និងអាជីពដល់ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-និយោជិត តាមរោងចក្រ សហគ្រាសចំនួន ១៨.០០០នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣នេះ។

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការជួបជុំជាមួយកម្មករ-និយោជិតនៅថ្ងៃនេះ មានគោលបំណងពីរ។ ទីមួយ. អរគុណដល់កម្មករ-និយោជិត ដែលបានខិតខំបំពេញការងារ និងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជំនះភ្លុកទឹកភ្លុកដី នាពេលថ្មីៗកន្លងទៅនេះ។ ទីពីរ. គឺការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ក្នុងការបន្តការកសាងសមិទ្ធផលជូនប្រជាពលរដ្ឋ ជាពិសេសកម្មករ-និយោជិត។

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងបែបនេះថា «ព្រោះរាជរដ្ឋាភិបាលយើងធ្វើដើម្បីអី ធ្វើការដើម្បីបម្រើប្រទេសជាតិ ហើយប្រទេសជាតិគឺអីជាមូលដ្ឋាន គឺប្រជាជន បើឲ្យប្រទេសជាតិរឹងមាំ ​ប្រទេសជាតិរីកចម្រើន ប្រទេសជាតិរក្សាបាននូវសាមគ្គី ឯកភាពផ្ទៃក្នុង ត្រូវតែថែរក្សាប្រជាពលរដ្ឋ ឲ្យប្រជាពលរដ្ឋរឹងមាំ»។

ក្នុងនោះដែរ កិច្ចការស្នូលមួយរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី គឺការបង្កើតការងារ និងអាជីពដល់ប្រជាពលរដ្ឋ។ «ហើយកិច្ចការស្នូលមួយ គឺការបង្កើតការងារ និងបង្កើតនូវអាជីព ដើម្បីឲ្យគាត់អាចមានចំ​ណូលខ្លួនឯង នេះហើយគឺជាអ្វីដែលរាជរដ្ឋាភិបាល បានធ្វើ ៤០ឆ្នាំជាង ហើយនឹងបន្តធ្វើទៅទៀត»។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម