Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ៖ ការបន្តដំឡើងប្រាក់ឈ្នួលកម្មករ ជាគោលនយោបាយរបស់រាជរដ្ឋាភិបាល

បានផុស

នៅ

ការបន្តដំឡើងប្រាក់ឈ្នួលដល់កម្មករ-និយោជិត នៅក្នុងវិស័យកាត់ដេរសំលៀកបំពាក់ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ហើយការដំឡើងត្រូវធ្វើឡើងជាជំហានៗ។ នេះជាការបញ្ជាក់របស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-និយោជិត តាមរោងចក្រ សហគ្រាសចំនួន ១៨.០០០នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣នេះ។

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានរំលឹកថា កាលពីឆ្នាំ ១៩៩៧ ប្រាក់ឈ្នួលរបស់កម្មករ-និយោជិត មានត្រឹមតែ ៤០ ដុល្លារប៉ុណ្ណោះ ហើយអត្ថប្រយោជន៍ផ្សេងៗស្ទើរតែគ្មានថែមទៀត។ ប៉ុន្តែគិតត្រឹមឆ្នាំ ២០២៣នេះ កម្មករ-និយោជិត មានប្រាក់ឈ្នួលគោលចំនួន ២០០ដុល្លារ ដោយមិនទាន់បូកនឹងអត្ថប្រយោជន៍ផ្សេងៗផង។

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងបន្តថា «ហើយឥឡូវឆ្នាំនេះ យើងកំពុងតែចរចាការដំឡើងបៀរវត្សអប្បបរមាទៀត ឆ្នាំ ២០២៤ យើងចាប់ផ្ដើមតាំងពីខែ ៧ ចរចា ឥឡូវកំពុងតែចរចាបន្ថែមទៀត ហើយវាជាគោលនយោបាយរបស់រដ្ឋាភិបាល ដែលដឹកនាំត្រឹមនៅបន្តបង្កើន បងប្អូនគិតថា អត់ទាន់គ្រប់ ត្រូវហើយ រដ្ឋាភិបាលទទួលស្គាល់ ហេតុហ្នឹងហើយបានជាយើងខិតខំដំឡើងជាបណ្ដើរៗ ប៉ុន្តែយើងត្រូវធ្វើយ៉ាងណា ជាជំហានដើម្បីឲ្យភាពប្រកួតប្រជែង និងរក្សាភាពប្រកួតប្រជែងរបស់យើង និងរក្សាកំណើនរបស់យើង ជាពិសេសនៅក្នុងវិស័យនេះតែម្ដង»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

សង្ក្រាន្តវត្តដំបូកខ្ពស់ នឹងរៀបចំកម្មវិធីសប្បាយភាពជាច្រើន នៅដើមខែមេសា ខាងមុខនេះ

ជីវិតកម្សាន្ដ១០ នាទីutes មុន

តួចិន Hans Zhang​ វិលមកវិញ ប្រាប់ហេតុផលបាត់ខ្លួន៣ឆ្នាំពីអាជីព

ព័ត៌មានជាតិ២០ នាទីutes មុន

សហគមន៍ចំនួនពីរក្នុង​ខេត្តបាត់ដំបង​ បន្ត​ទទួល​​ការ​គាំទ្រ ក្នុងការ​ដាំដុះបន្លែ​សរីរាង្គ​មិន​ប៉ះពាល់សុខភាព

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

រុស្ស៊ី-កូរ៉េ​ខាង​ជើង ត្រៀម​សាងសង់​ស្ពាន​ថ្មី ត​ភ្ជាប់​​ព្រំដែន​ជាមួយ​គ្នា

ព័ត៌មានជាតិ២៤ នាទីutes មុន

នៅមុខប្រធានាធិបតី ម៉ាកូស, ឯកអគ្គរាជទូតថ្មីកម្ពុជាប្តេជ្ញាធ្វើឱ្យទំនាក់ទំនង​ប្រទេសទាំងពីរកាន់តែរឹងមាំ​

Sokha Hotels

ព័ត៌មានពេញនិយម