ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ាណែត ប្រាប់ក្រុមប្រឆាំងថា ត្រូវគោរពសិទ្ធិ និងឆន្ទៈពលរដ្ឋ ដែលបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាផង
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រាប់ដល់ក្រុមប្រឆាំងនៅក្រៅប្រទេសថា ត្រូវគោរពសិទ្ធិ និងឆន្ទៈរបស់ប្រជាពលរដ្ឋ ដែលបានទៅបោះឆ្នោត និងបានបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជំនះផង។

ការថ្លែងប្រាប់នេះ បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-និយោជិត តាមរោងចក្រ សហគ្រាសចំនួន ១៨.០០០នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣នេះ។
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្រុមប្រឆាំងមុខដដែលៗ តែងតែមិនទទួលស្គាល់លទ្ធផល នៃការបោះឆ្នោតម្ដងឡើយ ហើយអ្វីដែលឯកឧត្ដមចាំជាងគេនោះ គឺក្រុមប្រឆាំងមុខដដែលៗនោះ កាលពីឆ្នាំ ២០១៣ បានដើរស្រែកតាមដងផ្លូវថា បោះឆ្នោតក្លែងក្លាយៗ តែទីបំផុតចូលប្រជុំសភា ក្រោយទទួលបានតំណែងមួយចំនួន។
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងបែបនេះថា «អ្នកខ្លះគាត់ថា បោះឆ្នោតខុសច្បាប់ ហើយខ្ញុំឃើញក្រុមដដែលហ្នឹង គាត់មិនដែលទទួលស្គាល់លទ្ធផលពីកាលណាមកពីដើម ខ្ញុំចាំជាងគេគឺឆ្នាំ ២០១៣ គាត់ស្រែកបោះឆ្នោតក្លែងក្លាយ បោះឆ្នោតស្អីៗ តែទីបំផុតគាត់ទទួលលទ្ធផលនៅពេលដែលចែកតំណាងក្នុងសភា»។
នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានលើកឡើងដែរអំពីក្រុមគណបក្សប្រឆាំងនៅក្រៅប្រទេស ដឹកនាំសកម្មជន និងអ្នកគាំទ្ររបស់គេធ្វើបាតុកម្ម មិនទទួលស្គាល់រាជរដ្ឋាភិបាលថ្មី ដោយឯកឧត្ដមលើកឡើងថា ការធ្វើបាតុកម្មជាសិទ្ធិរបស់ពួកគេ តែក៏ត្រូវគោរពសិទ្ធិអ្នកបោះឆ្នោតជាង ៨លាននាក់ ដែលបានទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ផង។
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះថា «ប៉ុន្តែបងប្អូនត្រូវគោរពផងដែរណា សិទ្ធិរបស់ប្រជាជន ៨លាន ២សែននាក់ ដែលទៅបោះឆ្នោត ហើយត្រូវគោរពសិទ្ធិ និងឆន្ទៈរបស់ប្រជាពលរដ្ឋ ៦លាននាក់ជាង ដែលបោះឆ្នោតឲ្យគណបក្សប្រជាជន សូមគោរពអាហ្នឹងផង ហើយហ្នឹងហើយជាការបោះឆ្នោតពិតប្រាកដ»៕

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង