Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី បង្កើតក្រុមប្រមូលព័ត៌មាន និងអន្តរាគមន៍ពិសេសមួយ ចុះដោះស្រាយបញ្ហានានារបស់ពលរដ្ឋ

បានផុស

នៅ

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ក្រុមដំបូងដែលឯកឧត្ដមបង្កើតឡើងនោះ គឺក្រុមប្រមូលព័ត៌មាន និងអន្តរាគមន៍ពិសេសមួយ ដើម្បីចុះដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-និយោជិត តាមរោងចក្រ សហគ្រាសចំនួន ១៨.០០០នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣នេះ។

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមដែលឯកឧត្ដម បង្កើតមុនគេគឺក្រុមប្រមូលព័ត៌មាន និងអន្តរាគមន៍ពិសេសមួយ ដើម្បីចុះដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋ។

ឯកឧត្ដមបណ្ឌិត ហ៊ុន​ ម៉ាណែត មានប្រសាសន៍បែបនេះថា «ក្រុមដែលខ្ញុំបង្កើតមុនគេ គឺក្រុមសារព័ត៌មាន ដើម្បីប្រមូលព័ត៌មានប្រចាំថ្ងៃឲ្យខ្ញុំ ហើយកុំអន្តរាគមន៍ទៀត នៅក្នុងខុទ្ទកាល័យខ្ញុំហ្នឹង ខ្ញុំបង្កើតក្រុមអន្តរាគមន៍ពិសេសមួយ សម្រាប់ចុះដោះស្រាយការងារ មិនមែនទៅដណ្ដើមការងាររបស់ខេត្តទេ ដើម្បីជួយតាមដានការងាររបស់ខ្ញុំ ពេលខ្លះទៅជួយតាមដានមើលការដោះស្រាយយ៉ាងម៉េច ព្រោះខ្ញុំអត់មានពេល»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ នាទីutes មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម