Connect with us

ព័ត៌មានជាតិ

ក្រោយចាកចេញ៨ឆ្នាំ ពេលនេះ លោក ជួន ណារិន្ធ បានមកភ្នំពេញវិញហើយ ក្នុងតំណែងជាស្នងការរាជធានី

បានផុស

នៅ

លោក ជួន ណារិន្ទ ជាអតីតស្នងការនគរបាលខេត្តព្រះសីហនុ ត្រូវបានចូលកាន់តំណែង ជាស្នងការនគរបាលរាជធានីភ្នំពេញ​ថ្មី ជំនួសលោក ស ថេត នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នេះ។

រូបភាពពី៖ ផែនការងារធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ធ្លាប់ជាអតីតស្នងការរងរាជធានីភ្នំពេញ បន្ទាប់មកនៅឆ្នាំ ២០១៥ លោកក៏ត្រូវផ្ទេរតំណែងទៅកាន់តួនាទីជាស្នងការនគរបាលខេត្តព្រះសីហនុ ជំនួសលោក ស៊ាង កុសល រហូតដល់ឆ្នាំ២០២៣នេះ។ រយៈពេល ៨ឆ្នាំ ដែលឃ្លាតឆ្ងាយពីភ្នំពេញ លោក​ ជួន ណារិន្ទ ក៏បានវិលត្រឡប់មកកាន់តួនាទីនៅរាជធានីភ្នំពេញម្តងទៀត ក្នុងនាមជាស្នងការនគរបាលរាជធានីភ្នំពេញតែម្តង។

លោក ជួន ណារិន្ទ អតីតស្នងការនគរបាលខេត្តព្រះសីហនុ ត្រូវបានតែងតាំងជាអគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ហើយលោក ក៏ត្រូវបានលោកបណ្ឌិត ស សុខា ប្រគល់ភារកិច្ចបន្ថែមទៀត ជាស្នងការរាជធានីភ្នំពេញ ដែលត្រូវចូលកាន់តំណែងនៅថ្ងៃនេះ ក្រោមអធិបតីភាពរបស់លោក ស ថេត អគ្គស្នងការនគរបាលជាតិ ដែលទើបតែកាន់តំណែង កាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣ ម្សិលមិញ។

រូបភាពពី៖ ផែនការងារធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

នៅក្នុងពិធីចូលកាន់តំណែងថ្មីរបស់លោក ជួន ណារិន្ទ នេះ លោក ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់ចេញនូវបទបញ្ជា និងណែនាំដល់ស្នងការនគរបាលរាជធានី ខេត្ត ទាំងអស់ ត្រូវធ្វើការត្រួតពិនិត្យឱ្យបានច្បាស់លាស់ គ្រប់ប៉ុស្តិ៍នគរបាលទាំងអស់ទូទាំងប្រទេស ត្រូវបើកទ្វារ ២៤ម៉ោង លើ២៤ម៉ោង ព្រមទាំង មានមន្ត្រីប្រចាំការជានិច្ច ដើម្បីទទួលបណ្តឹងពលរដ្ឋ។

រូបភាពពី៖ ផែនការងារធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

បន្ទាប់ពីលោក ជួន ណារិន្ទ មកកាន់តំណែងជាស្នងការរាជធានីភ្នំពេញ លោក ស រដ្ឋា ក៏ត្រូវបានតែងតាំងជាអគ្គស្នងការរងនគរបាលជាតិ ហើយនឹងត្រូវប្រកាសចូលកាន់តំណែង ជាស្នងការនគរបាលខេត្តព្រះសីហនុ ជំនួសលោក ជួន ណារិន្ទ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ផងដែរ៕

រូបភាពពី៖ ផែនការងារធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
រូបភាពពី៖ ផែនការងារធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
រូបភាពពី៖ ផែនការងារធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារបញ្ជាក់ជូន ERIA ពីសក្តានុពលនៃការបណ្តុះបណ្តាលជំនាញជាគន្លឹះក្នុងការទាក់ទាញវិនិយោគមកកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃ ដកតំណែងអធិការនគរបាលក្រុងច្បារមន ឱ្យមកជាមន្ត្រី និងបន្ថយស័ក្ដិ១ថ្នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

កូនប្រុសលោកបណ្ឌិត គី សេរីវឌ្ឍន៍ ទទួលបានមេដាយមាស ពីការប្រឡងវិទ្យាសាស្ត្រ វ៉ាន់ដា អូឡាំព្យាដ ២០២៤

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ្នក​ជំនាញ​៖ ​អាជីវកម្ម​​ថៃ​កំពុង​ប្រឈម​មុខ​​នឹង​វិបត្តិ​​ ធ្ងន់​ធ្ងរ​ជាង​អំឡុង​​វិបត្តិកូវីដ​១៩​​

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចតេជោ ប្រាប់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ត្រូវពង្រឹងការអប់រំឱ្យស្ត្រីបានបន្តការសិក្សាឱ្យបានខ្ពស់

ព័ត៌មានជាតិ៩ ម៉ោង មុន

កូនប្រុសលោកបណ្ឌិត គី សេរីវឌ្ឍន៍ ទទួលបានមេដាយមាស ពីការប្រឡងវិទ្យាសាស្ត្រ វ៉ាន់ដា អូឡាំព្យាដ ២០២៤

សន្តិសុខសង្គម១៣ ម៉ោង មុន

បុរសអ្នកតខ្សែភ្លើងភ្ជាប់រ៉ឺម៉កដើម្បីការពារសត្វកណ្ដុរឡើងស៊ីបន្លែ តែត្រូវឆក់ក្មេងប្រុសម្នាក់ស្លាប់ចូលខ្លួនសារភាពកំហុស

សុខភាព១៥ ម៉ោង មុន

ប្រធានមន្ទីរពេទ្យគន្ធបុប្ផា៖ មិនមែន កុមារជិត ៧០០ នាក់ កើតជំងឺទឹកនោមផ្អែម ក្នុងឆ្នាំ២០២៤ ទេ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ព្យុះសង្ឃរា Beryl ដ៏កាចសាហាវ បង្កការបំផ្លិចបំផ្លាញធំធេង នៅ ការ៉ាប៊ីន

ព័ត៌មានជាតិ១៥ ម៉ោង មុន

រថយន្ត​ដឹក​ទំនិញ​ពី​ចិន​ចាយ​ពេល ៥ ថ្ងៃ​ លើ​ចម្ងាយ​ផ្លូវ ២៥០០ គីឡូម៉ែត្រ​ ទើប​មក​ដល់​ប្រទេស​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម