ព័ត៌មានជាតិ
រដ្ឋមន្ត្រីថ្មី នៃក្រសួងធម្មការ និងសាសនា ចូលគាល់ សម្ដេចព្រះសង្ឃទាំង ២គណៈ
លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទជាច្រើនរូប បានអញ្ជើញចូលគាល់ក្រាបថ្វាយបង្គំសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ និងសម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅនៅវត្តបទុមធម្មយុត្ត និងវត្តបុទុមវតីរាជវរារាម។

ក្នុងឱកាសចូលគាល់នាពេលថ្មីៗនេះ លោក ចាយ បូរិន បានពាំនាំការផ្តាំផ្ញើរបស់ ឯកឧត្តមកិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី សាកសួរព្រះរាជសុខភាពសម្តេច ព្រមទាំងព្រះមន្ត្រីសង្ឃគ្រប់ព្រះឋានានុក្រម ធម្មយុត្តិកនិកាយ និងព្រះមន្ត្រីសង្ឃគណៈមហានិកាយ គ្រប់ព្រះឋានានុក្រម។

រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានថ្វាយព្រះពរសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ និងសម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានថ្វាយទេយ្យទានចំពោះសម្តេចសង្ឃនាយកទាំងពីរគណៈ ព្រមទាំងបច្ច័យ៤ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃក្នុងរដូវវស្សាផងដែរ។

គួររម្លឹកថា កាលពីថ្ងៃទី២៥ ខែសីហានេះ លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រោមឱវាទក្រសួង ដែលមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ជំនួយការក្រសួង អគ្គនាយក ព្រមទាំង អគ្គនាយករង សកលវិទ្យាធិការរង ប្រធាននាយកដ្ឋាន ប្រធានផ្នែក នាយកពុទ្ធិកមជ្ឈមណ្ឌលគរុកោសល្យ ព្រឹទ្ធបុរស អនុប្រធាននាយកដ្ឋាន អនុប្រធានផ្នែក នាយករងពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ព្រឹទ្ធបុរសរង ប្រធានការិយាល័យ និងប្រធានមន្ទីររាជធានី-ខេត្ត នៅទីស្ដីការក្រសួង ផងដែរ៕



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ