Connect with us

ព័ត៌មានជាតិ

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី ១ នីតិកាលទី ៧ នាថ្ងៃទី ៣១ សីហាខាងមុខ

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃ​ទី ២៩ ខែ​សីហា ឆ្នាំ ២០២៣ នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បើក​កិច្ចប្រជុំ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ពិភាក្សា និង​អនុម័ត​លើ​របៀបវារៈ​ចំនួន ៤ ដោយ​ក្នុង​នោះ​ក៏​មាន​ការ​កំណត់​កាលបរិច្ឆេទ​បន្ត​សម័យប្រជុំ​រដ្ឋសភា លើក​ទី ១ នីតិកាល​ទី ៧ នា​ថ្ងៃ​ទី ៣១ ខែ​សីហា ឆ្នាំ ២០២៣ ខាងមុខ​នេះ​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របៀបវារៈ​ទាំង ៤ ដែល​អង្គប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​លើក​យក​មក​ធ្វើការ​ពិភាក្សា និង​អនុម័ត ទទួល​បាន​នូវ​លទ្ធផល​ដូច​ខាង​ក្រោម ៖

១-អង្គប្រជុំ​បាន​អនុម័ត​ឯកភាព​លើ​សំណើសុំ​ផ្លាស់ប្ដូរ​តំណាងរាស្ត្រ នៃ​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ២៩ រូប តាម​សំណើ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ការ​ប្រកាស​សុពលភាព នៃ​អាណត្តិ​បេក្ខជន​ទាំង ២៩ រូប នឹង​ធ្វើ​ឡើង​នៅ​ក្នុង​សម័យប្រជុំ​រដ្ឋសភា​នា​ពេល​ខាងមុខនេះ។

២-អង្គប្រជុំ​បាន​អនុម័ត​លើ​របាយការណ៍ ស្ដីពី​លទ្ធផល នៃ​ការ​ទទួល​ពាក្យសុំ​ឈរ​ឈ្មោះ​ជា​បេក្ខជន​សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ ចំនួន ១ រូប សម្រាប់​ជំនួស លោក សំ ព្រហ្មនា សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ ដែល​បាន​ទទួល​មរណភាព ជ្រើសតាំង​ដោយ​រដ្ឋសភា នីតិកាល​ទី ៧។

៣-អង្គប្រជុំ​បាន​អនុម័ត​យល់ព្រម​លើ​សមាសភាព​លេខាធិការ​សម័យប្រជុំ​រដ្ឋសភា លើក​ទី ១ នីតិកាល​ទី ៧ ចំនួន ៣ រូប ដែល​មាន​រាយ​នាម​ដូចតទៅ ៖

-លោក ឃុត ចាន់ដារ៉ា អាយុ ៤២ ឆ្នាំ​

-លោក ម៉ាត់ សេត អាយុ ៤២ ឆ្នាំ​

-លោក សេង ញ៉ក់ អាយុ ៤៣ ឆ្នាំ​

៤-អង្គប្រជុំ​បាន​អនុម័ត​យល់ព្រម​លើ​កាលបរិច្ឆេទ​បន្ត​សម័យប្រជុំ​រដ្ឋសភា លើក​ទី ១ នីតិកាល​ទី ៧ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ៣១ ខែ​សីហា ឆ្នាំ ២០២៣ វេលា​ម៉ោង ៨ និង ០០ នាទី​ព្រឹក ដែល​មាន​របៀបវារៈ​ដូច​ខាង​ក្រោម ៖

៤-១.ការ​សម្រេច​អំពី​សុពលភាព នៃ​អាណត្តិ របស់​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ នីតិកាល​ទី ៧ នៃ​រដ្ឋសភា ចំនួន ២៩ រូប ជំនួស​តំណាងរាស្ត្រ​ដែល​បាន​សុំលាលែង។

៤-២.ការ​បោះឆ្នោត​ជ្រើសតាំង លោក យក់ ង៉ុយ ជា​សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ ជំនួស លោក សំ ព្រហ្មនា សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ ដែល​បាន​ទទួល​មរណភាព ជ្រើសតាំង​ដោយ​រដ្ឋសភា នីតិកាល​ទី ៧៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម