ព័ត៌មានជាតិ
លោក ហេង សួរ ប្ដេជ្ញាខិតខំអភិវឌ្ឍផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ ស្របតាមកម្មវិធីអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាល
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្ដេជ្ញាថា នឹងខិតខំអភិវឌ្ឍផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឲ្យមានភាពគ្រប់ជ្រុងជ្រោយ ស្របតាមកម្មវិធីអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

ការប្ដេជ្ញានេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាលរវាងឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយកម្មករ-និយោជិតចំនួន ១៨,០១៣នាក់ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា ក្នុងស្មារតីជំរុញសន្ទុះ នៃការអភិវឌ្ឍកំណើនសេដ្ឋកិច្ច ភាពប្រសើរឡើងជីវភាពរស់នៅរបស់ប្រជាជន និងភាពធនទៅនឹងហានិភ័យនានា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា ដែលមានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានដាក់ចេញនូវកម្មវិធីនយោបាយ សម្រាប់ការកសាង និងការពារមាតុភូមិកម្ពុជាឆ្នាំ ២០២៣-២០២៨។
លោកបន្តថា ឈរលើកម្មវិធីនយោបាយនេះ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ក៏បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅសម្រេចឲ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ដែលកម្ពុជាមានមហិច្ឆតា ចង់លើកស្ទួយមោទនភាពជាតិឲ្យឈាន កាន់តែខ្ពស់ឡើងដូចសម័យអង្គរ តាមរយៈការកសាងជាតិមួយឲ្យរឹងមាំ រស់រវើក រុងរឿង និងមានវិបុលសុខ ក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។
លោករដ្ឋមន្ត្រីក្រសួងការងារ ប្តេជ្ញាប្តេជ្ញាខិតខំអភិវឌ្ឍ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឲ្យមានភាពគ្រប់ជ្រុងជ្រោយ ស្របតាមកម្មវិធីអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាល និងចាត់ទុកគ្រប់ភាគីពាក់ព័ន្ធទាំងអស់គឺជាដៃគូដ៏ល្អ។
ក្នុងនោះដែរ លោក ហេង សួរ ក៏នឹងខិតខំអភិវឌ្ឍសមត្ថភាពមន្ត្រីក្រោមឱវាទ ឲ្យក្លាយទៅជាមន្ត្រី ដែលមានក្រមសីលធម៌ខ្ពស់ ចំណេះដឹងច្បាស់លាស់ បំពេញតួនាទីប្រកបដោយវិជ្ជាជីវៈ ជើងជាប់ដី រហ័សរហួនវៀងវៃ ក្នុងការសហការជាមួយគ្រប់ស្ថាប័ន ភាគីពាក់ព័ន្ធដោះស្រាយបញ្ហានានា ឲ្យបានលឿន។
បន្ថែមពីលើនេះ រដ្ឋមន្ត្រីក្រសួងការងារ ប្រកាសគាំទ្រ និងត្រៀមខ្លួនចូលរួមអនុវត្តយ៉ាងពេញទំហឹង ប្រកបដោយភក្តីភាពចំពោះរាជរដ្ឋាភិបាល ក្នុងការអនុវត្តកម្មវិធីអាទិភាពគន្លឹះនានា ដែលបានកំណត់ដោយឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជាពិសេសរាល់កម្មវិធី និងសកម្មភាពអាទិភាពទាំងឡាយ ដែលពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធានាថា កម្មករ-និយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ ព្រមទាំងអ្នកដែលធ្វើការនៅក្រៅប្រទេស ទទួលបាននូវសិទ្ធិ អត្ថប្រយោជន៍ កិត្តិយស សេចក្តីថ្លៃថ្នូរ និងការគាំពារកាន់តែប្រសើររឹងមាំជាងមុន។
ចំណែកឯនិយោជក និងវិស័យឯកជន ក៏ទទួលបានការពារដោយស្មើភាពចំពោះមុខច្បាប់ គ្រប់រោងចក្រ-សហគ្រាស នឹងក្លាយទៅជាសហគមន៍សុខសាន្តមួយ ដែលកម្មករ-និយោជិត និងនិយោជកចេះគោរពគ្នា អធ្យាស្រ័យគ្នា ប្រកាន់យកគោលការណ៍ឈ្នះ-ឈ្នះជាធំ មិនយកការចាញ់ឈ្នះជាគោល ក្នុងការដោះស្រាយវិវាទ ឬបញ្ហា៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត