ព័ត៌មានជាតិ
មកដឹងភារកិច្ចរបស់រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទាំង៣៩រូប
លោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេចក្នុងការបែងចែកភារកិច្ចជូនរដ្ឋលេខាធិការក្រសួងមហាផ្ទៃចំនួន៣៩រូប ដើម្បីជួយការងាររបស់រដ្ឋមន្ត្រី សំដៅធានាការអនុវត្តច្បាប់ និងដឹកនាំកិច្ចការទូទៅរបស់ក្រសួងមហាផ្ទៃ។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/image-1990-1024x588.png)
សេចក្ដីសម្រេចរបស់លោក ស សុខា ត្រូវបានបែងចែក និងប្រគល់ភារកិច្ចឱ្យលោក ម៉ៅ ច័ន្ទតារា ជារដ្ឋលេខាធិការប្រចាំការ ដោយទទួលជួយរដ្ឋមន្ត្រីលើការងារអគ្គលេខាធិការដ្ឋាន លោក តេង សាវង្ស ទទួលជួយលើការងារបណ្ឌិត្យសភានគរបាលកម្ពុជា លោក ប៉ាវ ហមផាន ទទួលជួយ លើការងារអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
លោក ងី ច័ន្ទ្រផល ទទួលជួយលើការងារទំនាក់ទំនង សហប្រតិបត្តិអន្តរជាតិ ការងារអាស៊ាន កិច្ចការក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន និងការិយាល័យច្រកចេញចូលតែមួយ លោកស្រី ជូ ប៊ុនអេង ទទួលបន្ទុកលើការងារប្រឆាំងការជួញដូរមនុស្ស លោក ចាន់ អ៊ាន ទទួលបន្ទុកលើការងារអគ្គនាយកដ្ឋានធនធានមនុស្ស។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/image-1991-1024x589.png)
លោក ខៀវ សុភ័គ ទទួលជានាយកខុទ្ទកាល័យរដ្ឋមន្ត្រី លោក សុខ ផល ទទួលបន្ទុកលើការងារផែនសន្តិសុខ លោក កៅ ខុនដារ៉ា ទទួលជួយរដ្ឋមន្ត្រីលើការងារភស្តុភារ-ហិរញ្ញវត្ថុ ផ្នែករដ្ឋបាលទូទៅ នាយកដ្ឋានស្ថាបនា និងវិស្វកម្ម រួមទាំងការងារប្រយុទ្ធប្រឆាំងជម្ងឺអេដស៍/កាមរោគ។
រីឯ ការងារក្រុមប្រឹក្សានីតិកម្ម សមាគម អង្គការក្រៅរដ្ឋាភិបាល និងគណបក្សនយោបាយ ត្រូវបានប្រគល់ភារកិច្ចឱ្យលោក ប៊ុន ហុន និងលោក ឌី សុកផាន ខណៈលោក មៀច សុផាន់ណា និងលោក ខឿន សុវណ្ណ ទទួលជួយលើការងារប្រឆាំងផលិតផលក្លែងក្លាយ និងមន្ទីរពិសោធន៍ផលិតផលក្លែងក្លាយ។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/image-1993-1024x623.png)
ការងាររបស់អគ្គាធិការដ្ឋាន ប្រគល់ឱ្យលោក អង មង្គល ការងារលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ប្រគល់ឱ្យលោក ង៉ាន់ ចំរើន ហើយការងារផែននគរបាលព្រំដែន ត្រូវបានប្រគល់ភារកិច្ចឱ្យលោក សំរិទ្ធ ឌី និងលោក ហ៊ូ សាគុណ។
លោក យុន ឈុន្នី ទទួលបន្ទុកលើការងារលេខាធិការដ្ឋានអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការងារប៉ុស្តិ៍នគរបាលរដ្ឋបាល លោក លេង វី ទទួលលើការងារផ្ទេរមុខងារ និងធនធាន លោក កុល វីរក្ស ទទួលជួយលើការងារបណ្តុះបណ្តាលមន្ត្រីរាជការរដ្ឋបាលស៊ីវិល និងសាលាជាតិរដ្ឋបាលមូលដ្ឋាន។
លោក ស៊ាង ប៊ុនលាង ទទួលភារកិច្ចខុសត្រូវលើការងារផ្នែកគ្រប់គ្រងគ្រោះមហន្តរាយ លោក មួន សារ៉ន ទទួលការងារការពារសន្តិភាពនាយករដ្ឋមន្ត្រី ហើយលោក អ៊ុត សំអន និងលោក អ៊ុង សាមី ទទួលការងារកិច្ចការរដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ និងក្រុមការងារអន្តរក្រសួងកាត់ឆ្វៀលដីពីតំបន់ការពារ។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/image-1996-1024x492.png)
លោក រស់ វរុណ ទទួកភារកិច្ចលើការងារសវនកម្មផ្ទៃក្នុង លោក សួស អង្គារ៍ ការងារភស្តុភារ ហិរញ្ញវត្ថុ និងផ្នែកសន្តិសុខសាធារណៈ ហើយការងារកិច្ចការរដ្ឋបាលរាជធានី ខេត្ត ខណ្ឌ ត្រូវប្រគល់ឱ្យលោក អ៊ុំ ម៉ារ៉ា និងលោក ផាន់ ចាន់ធុល។
ចំណែក រដ្ឋលេខាធិការជាស្ត្រីចំនួន ២រូប គឺលោកស្រី មឿង ស៊ាងសេង ទទួលការងារគ្រប់គ្រង និងថែរក្សាទីស្ដីការក្រសួងមហាផ្ទៃ លោកស្រី អុង សុភាវី ការងារយេនឌ័រក្រសួង ហើយលោក រាជ សុភទ្ទ ជួយការងារលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត។
ការងារអគ្គនាយកដ្ឋានរដ្ឋបាល ប្រគល់ឱ្យលោក ប្រាក់ សំអឿន លោក ជា សុគន្ធា ការងារតាមដានការដោះស្រាយសំណើ សំណូមពររបស់មហាជនក្នុងទំព័រហ្វេសប៊ុករបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហ្វេសប៊ុកសម្ដេចក្រឡាហោម ស ខេង និងក្រុមការងារអន្តរក្រសួង លោក សរ សិទ្ធិ ការងារអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/image-1997-1024x531.png)
លោក ទូច ណារ៉ុថ ការងារការពារគោលដៅព្រះបរមរាជវាំង និងព្រះមហាក្សត្រ លោក កង សុខន ការងារផែនយុត្តិធម៌ និងការងារអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក គៀត ច័ន្ទថារិទ្ធ ការងារអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក ឆែម សាវុធ ការងារអគ្គនាយកដ្ឋានពន្ធនាគារ។
លោក ហ៊ឹម យ៉ាន ការងារផែនសណ្ដាប់ធ្នាប់សាធារណៈ និងការងារចរាចរណ៍ លោក ដាំ វុទ្ធី ការងារជ្រើសរើស និងចាត់បញ្ជូនមន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ទៅបំពេញបេសកកម្មថែរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ លោក ប៉ោ ភក្តិ ការងារអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ និងលោក ខៀវ ភារិទ្ធ ការងារគណៈបញ្ជាការដឹកនាំអនុវត្តផែនការយុទ្ធសាស្ត្រកាត់បន្ថយគ្រោះថ្នាក់ដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាមរបស់កងកម្លាំងនគរបាលជាតិ។
ដោយឡែក លោក អ៊ុក គឹមលេខ និងលោក ជាវ តាយ ទទួលភារកិច្ចតាមការប្រគល់របស់រដ្ឋមន្ត្រីតាមភាពជាក់ស្ដែង ខណៈអនុរដ្ឋលេខាធិការចំនួន៦៣រូបទៀត ទទួលជួយការងាររដ្ឋលេខាធិការដោយឡែកៗពីគ្នា៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៦ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច