Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ គួរទុកដាក់សំរាម​ឱ្យបានត្រឹមត្រូវ​នៅរដូវភ្លៀងនេះ

បានផុស

នៅ

សំរាមជាប្រភពមេរោគ ដែលបង្កឱ្យមានបផលប៉ះពាល់ជាអវិជ្ជមានលើសុខមាភាពមនុស្សសត្វ និងធ្វើឱ្យបាត់បង់​សោភ័ណ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា សាន ស្រីល័ក្ខណ៍ យុវតីមួយរូបរស់នៅរាជធានីភ្នំពេញ បានលើកឡើងអំពីបញ្ហានៃផលប៉ះពាល់សំរាមដូច្នេះថា សំរាមមិនត្រឹមតែប៉ះពាល់ដល់បរិស្ថាន សុខភាព អនាម័យ និងបណ្ដាលឱ្យមានការកកស្ទុះលូរ ប៉ុណ្ណោះទេ វាថែមទាំង​បង្ហាញអំពីកម្រិតនៃការយល់ដឹងរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសមួយទៀតផង។ ជាងនេះទៅទៀត ការដែលមិន​បានទុកដាក់សំរាមឱ្យបានល្អ មានសណ្ដាប់ធ្នាប់ វាពិតជាធ្វើឱ្យមានឱនភាពនៃវិស័យទេសចរណ៍ផងដែរ  ព្រោះសំរាម​ជាចង្រុកនៃមេរោគ បណ្ដាលឱ្យមានក្លិនមិនល្អ ដែលជាកត្តាធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរ ជាដើម។

កញ្ញាស្រី ល័ក្ខណ៍ បានសំណូមពរដល់ប្រជាពលរដ្ឋ ចូលរួមគិតគូរអំពីបញ្ហាបរិស្ថានទាំងអស់គ្នា ជាពិសេសអាណាព្យា​បាលត្រូវបង្រៀនដល់កូនៗ អំពីរបៀបវេចខ្ចប់សំរាមឱ្យបានល្អ មុនពេលយកទៅចោលក្នុងធុងសំរាម។

ដូចគ្នានេះដែរ លោក ពង្ស សាវតា បុគ្គលិកក្រុមហ៊ុនឯកជនមួយកន្លែង មើលឃើញថា នៅតាមទីសាធារណៈ ស្ទើរតែ​មានធុងសំរាមគ្រប់ទីកន្លែងទៅហើយ ប៉ុន្តែលោកសង្កេតឃើញថា នៅតែមានពលរដ្ឋមួយចំនួន បោះចោលសំរាម​នៅក្រៅធុង ឬតាមផ្លូវសាធារណៈ នាំឱ្យបាត់បង់សោភ័ណភាពទីក្រុង។ លោកបានបន្ថែមដូច្នេះថា ប្រសិនបើប្រជា​ពលរដ្ឋនៅតែមិនយកចិត្តទុកដាក់ចំពោះបញ្ហាសំរាមនោះទេ ប្រាកដណាស់វានឹងបង្កឱ្យមានក្លិនមិនល្អ និងប៉ះពាល់​ដល់បរិស្ថានថែមទៀតផង​។

ជាមួយគ្នានេះ លោក នាង រតនៈ ពលរដ្ឋមួយរូបទៀត បានលើកឡើងទាក់ទិននឹងសំរាមនេះដែរថា ការទុកដាក់​សំរាមនៅមានភាពរប៉ាត់រប៉ាយច្រើននៅឡើយ ជាពិសេសនៅពេលមានភ្លៀងធ្លាក់ សំរាមបង្កឱ្យមានការ​កកស្ទុះលូ​បង្ហូរទឹក នៅរាជធានីភ្នំពេញ។

យុវជនមួយរូបនេះមានទស្សនៈថា «សំរាមកើតចេញពីកត្ដាខ្លួនយើង ហើយបើយើងអប់រំខ្លួនឯង និងស្វែងយល់ពីផល​ប៉ះពាល់របស់សំរាម នោះយើងនឹងចេះទុកដាក់ឱ្យមានរបៀបរាប់រយ ជាមិនខានឡើយ»។

មន្រ្តីសាលារាជធានីភ្នំពេញ បានលើកឡើងនាពេលកន្លងមកថា នៅរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះ ការទុកដាក់ ការបែងចែក និងការប្រមូលសំរាម មានលក្ខណៈល្អប្រសើរជាងមុន ពោលគឺក្រោយពីមានក្រុមហ៊ុនដឹកជញ្ជូនសំរាម​ចំនួនបីមានការប្រកួតប្រជែងគ្នា ជាមួយនឹងការចូលរួមពីវិស័យឯកជន និងប្រជាពលរដ្ឋផងដែរ៕

អត្ថបទៈ ផល ធារិត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

ស្អែក RACនឹងរៀបចំវេទិកាពិសេសស្ដីពីមិត្តភាពដែកថែមកម្ពុជា-ចិនក្នុងយុគសម័យថ្មី៖ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម

កីឡា៩ នាទីutes មុន

ភ្ញាក់ផ្អើល! ប្រវត្តិជួបគ្នានៅ UCL ក្រុម​ខ្លាំង Real Madrid មិនធ្លាប់​ឈ្នះ Arsenal សោះ

ជីវិតកម្សាន្ដ១២ នាទីutes មុន

អ្នករៀបចំសង្ក្រាន្តវិទ្យាល័យបរសេដ្ឋ ចេញមុខសុំទោសតារាចម្រៀងម្នាក់ រឿងដេញឱ្យឈប់ច្រៀងកណ្តាលទី

ក្រសួងការងារ
ព័ត៌មានជាតិ២៤ នាទីutes មុន

ថ្នាក់ដឹកនាំក្រសួងការងារ សម្តែងការកោតសរ​សើរ​​ស្មារតីតស៊ូរបស់នាយទាហានកងពល​តូចអន្តរាគមន៍លេខ៧​ ដែលបានការពារបូរណភាពទឹកដីកម្ពុជា

សេដ្ឋកិច្ច២៨ នាទីutes មុន

ស្ពានខ្ពស់ជាងគេតម្លៃ ២៥ លានដុល្លារ មានរៀបចំទីតាំងឲ្យ អ្នកដំណើរអាចឈប់ថតរូបបាន

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៧ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

សេចក្ដីជូនដំណឹង២២ ម៉ោង មុន

សេចក្តីជូនដំណឹង ស្តីពី ការងារសាងសង់ផ្លូវភូមិប្រភេទបេតុងអាម៉េ

Sokha Hotels

ព័ត៌មានពេញនិយម