Connect with us

ព័ត៌មានជាតិ

មន្ត្រីរដ្ឋបាលខេត្តកោះកុង បំផុសស្មារតីដល់មន្ត្រីពាក់ព័ន្ធ ធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានវិទ្យា

បានផុស

នៅ

នាយករង​រដ្ឋបាល​ខេត្ត​កោះកុង នៅ​ថ្ងៃ​ទី ២៩ ខែ​សីហា ឆ្នាំ ២០២៣ នេះ បាន​បំផុស​ស្មារតី​ដល់​មន្ត្រីរាជការ​តាម​មន្ទីរ អង្គភាព ពាក់ព័ន្ធ​ជុំវិញ​ខេត្ត គប្បី​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ឲ្យ​បាន​ច្រើន និង​ទូលំទូលាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុក សុតា នាយករង​រដ្ឋបាល​ខេត្ត និង​ជា​ប្រធាន​ក្រុម​មន្ត្រី​បង្គោល​ព័ត៌មានវិទ្យា​ខេត្ត​កោះកុង បាន​បង្ហាញ​ថា បច្ចុប្បន្ន​ជា​យុគសម័យ​ទំនើបកម្ម នៃ​ប្រព័ន្ធ​ព័ត៌មានវិទ្យា និង​បណ្ដាញ​សង្គម ពិតជា​បាន​រួម​ចំណែក​យ៉ាង​សំខាន់​បំផុត​ក្នុង​ការ​ផ្សព្វផ្សាយ និង​ចែករំលែក​នូវ​ព័ត៌មាន​បាន​លឿន​ទាន់​ចិត្ត ពិសេស​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក និង​តេ​លេ​ក្រាម ។ល។ ដែល​ជា​ទី​ពេញ​និយម​ខ្លាំង​របស់​មនុស្ស​គ្រប់​វ័យ និង​មន្ត្រីរាជការ​គ្រប់​ឋានៈ។

ក្នុង​ពិធី​បើក​វគ្គ​ស្ដីពី​ការ​ជំរុញ និង​គាំទ្រ​បច្ចេកទេស ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា នៅ​មន្ទីរ អង្គភាព ទីចាត់ការ ជុំវិញ​ខេត្ត លោក អ៊ុក សុ​តា ក៏​ស្នើ​ដល់​គ្រប់​មន្ត្រី​បង្គោល​ព័ត៌មានវិទ្យា​តាម​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត ចាំបាច់​ចូលរួម​ពង្រឹង​ការ​ចូលរួម​អភិវឌ្ឍន៍​គេហទំព័រ ហ្វេក​ប៊ុក​ផេក​រដ្ឋបាល​ខេត្ត ហ្វេ​ស​ប៊ុ​ក​ផេ​ក​លោកជំទាវ​អភិបាលខេត្ត ផេ​ក ឬ គណនី​របស់​មន្ទីរ អង្គភាព​នានា ឲ្យ​បាន​កាន់តែ​ទូលំទូលាយ និង​មាន​ប្រសិទ្ធភាព ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ សូម​ឲ្យ​មាន​ការ​ចូលរួម​បន្ថែម​ពី​គ្រប់​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ពិសេស​មន្ត្រី​ទទួល​បន្ទុក​ព័ត៌មានវិទ្យា នៃ​មន្ទីរ​អង្គភាព​នីមួយៗ។

លោក​នាយករង​រដ្ឋបាល​ខេត្ត​កោះកុង បាន​ពន្យល់​ដល់​លោក លោកស្រី​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​ទទួល​បន្ទុក​តែម្ដង ដែល​តែងតែ​បាន​បញ្ជូន​ព័ត៌មាន ឲ្យ​ក្រុម​ការងារ​ខេត្ត ក៏ដូចជា​បង្ហោះ​នៅ​ក្នុង ផេ​ក ឬ គណនី​មន្ទីរ បាន​ទាន់​ពេលវេលា ដើម្បី​ផ្សព្វផ្សាយ​បន្ត​ជូន​សាធារណជន បាន​ដឹង និង​ជ្រាប​អំពី​សកម្មភាព​នានា​របស់​ថ្នាក់ដឹកនាំ និង​ព្រឹត្តិការណ៍​សំខាន់​ដែល​ត្រូវ​បាន​រៀបចំឡើង​ក្នុង​មន្ទីរ អង្គភាព និង​នៅ​មូលដ្ឋាន​ក្រុង-ស្រុក។

គួរ​កត់​សម្គាល់​ដែរ​ថា ដោយ​តម្រូវការ​ចាំបាច់​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ លោកស្រី មិថុនា ភូ​ថង អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កោះកុង បាន​ផ្ដួចផ្ដើម​ឧត្ដម​គំនិត បង្កើត​ឲ្យ​មាន​ក្រុមការងារ​មន្ត្រី​បង្គោល​ព័ត៌មានវិទ្យា នៃ​រដ្ឋបាល​ខេត្ត និង​រៀបចំ​ផែនការ​ចុះ​បណ្ដុះបណ្ដាល​បន្ត​ដល់​ថ្នាក់​ក្រុង ស្រុក ឃុំ សង្កាត់ និង​មន្ទីរ​អង្គភាព​ជំនាញ​ក្នុង​ខេត្ត​តាំងពី​ឆ្នាំ ២០១៩ មក​ម្ល៉េះ៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម