ព័ត៌មានជាតិ
ស្រាបៀ ABC Reserve ពង្រីកគំរូកំប៉ុងជាមួយទម្រង់វែងថ្មី
ស្រាបៀ ABC Reserve ជាស្រាបៀរួមបញ្ចូលនូវវីស្គីដ៏ស្រទន់ដំបូង និងតែមួយគត់នៅកម្ពុជា ដែលបាននាំមកនូវទម្រង់កំប៉ុងវែងថ្មី ចំណុះ ៣៣០ មីលីលីត្រ ហើយនឹងបន្តភាពរឹងមាំដែលនាំមុខគេ ក្នុងទីផ្សារស្រាបៀនៅកម្ពុជា។

ស្រាបៀ ABC Reserve បានក្លាយជាអ្នកផ្លាស់ប្ដូរទីផ្សារ ចាប់តាំងពីការសម្ពោធជាផ្លូវការបស់ខ្លួនក្នុងខែតុលា ឆ្នាំ ២០២២ កន្លងមក ដោយផ្តល់ជូននូវរសជាតិ ស្រូវសាលីលំដាប់ខ្ពស់ លាយនឹងវីស្គីដ៏ស្រទន់។ ការណែនាំនូវទម្រង់កំប៉ុងវែង ជាជំហានផ្លាស់ប្ដូរយុទ្ធសាស្ត្រ ដើម្បីបំពេញតាមតម្រូវការដែលចេះតែវិវត្តទៅមុខរបស់អតិថិជនសម័យទំនើប និងពង្រីកទំហំទីផ្សាររបស់ខ្លួនផងដែរ។

លោក Loic de Laubriere នាយកផ្នែកទីផ្សារ នៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានប្រសាសន៍ថា៖ «ការណែនាំជាផ្លូវការនូវទម្រង់កំប៉ុងវែងនេះ គឺជាការបោះជំហានដ៏រំភើបមួយសម្រាប់ស្រាបៀ ABC Reserve។ ចំពោះទម្រង់ថ្មីនេះមានអត្ថន័យដូចនឹងពាក្យប្រចាំយីហោរបស់យើងគឺ «ឧត្ដមភាពដ៏ល្អឯក» ហើយច្នៃឡើងដើម្បីបំពេញតម្រូវការអតិថិជនយុវវ័យ ដែលស្វែងរកបទពិសោធន៍ថ្មីៗ និងជម្រើសភេសជ្ជប្លែកៗ»។

ទម្រង់កំប៉ុងវែង មានរូបមន្តសម្ងាត់ដូចគ្នាដដែល ដែលបានធ្វើឲ្យស្រាបៀ ABC Reserve ជាទីពេញចិត្តក្នុងចំណោម អ្នកចូលចិត្តស្រាបៀនៅកម្ពុជា។ ដោយមានរសជាតិឥតខ្ចោះ នៅពេលពិសាជាមួយទឹកកក ស្រាបៀរនេះត្រូវបានបង្កើត ឡើងដោយកំពូលអ្នកជំនាញផលិតស្រាបៀររបស់យើង ដោយប្រើគ្រឿងផ្សំគុណភាពល្អបំផុត បង្កើតជារសជាតិជាប់មាត់ អមដោយ ជាតិស្រទន់ ក្លិនក្រអូបឈ្ងុយ និងអារម្មណ៍ប្រហើរស្រាលចុងអណ្ដាត។

លោកបានបន្ថែមថា៖ «នៅក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា យើងប្តេជ្ញាផ្តល់ជូននូវផលិតផល និងបទពិសោធន៍ល្អឯកសម្រាប់អតិថិជន។ ទម្រង់កំប៉ុងវែងនេះ ជាការឆ្លុះបញ្ចាំងពីការយល់ដឹងមួយនេះ និងជា ការប្តេជ្ញាចិត្តរបស់យើងទៅលើភាពច្នៃប្រឌិតថ្មី និងទាន់សម័យដល់អតិថិជនរបស់យើង»។

ទម្រង់កំប៉ុងវែងថ្មីនេះ ដែលមានកម្រិតជាតិអាល់កុល ៧% មានការរចនាស្រស់ស្អាតដែលបង្ហាញពីនិមិត្តសញ្ញា តោរបស់ ABC នៅក្នុងពណ៌មាសកុឡាប (Rose Gold) ដ៏ឆើតឆាយ។ ទម្រង់កំប៉ុងវែងថ្មីនេះ មាននៅគ្រប់ផ្សារទំនើបធំៗ ហាងលក់ដុំ ហាងលក់ភេសជ្ជៈ ហាងទំនិញទូទៅ បារ និងភោជនីយដ្ឋាននានាទូទាំងប្រទេសកម្ពុជា។

ស្រាបៀ ABC Reserve ជាស្រាបៀឥតខ្ចោះសម្រាប់ការប្រារព្ធពិធីផ្សេងៗដូចជាខួបកំណើត អាពាហ៍ពិពាហ៍ ឬ ត្រឹមតែពេលវេលារីករាយជាមួយមិត្តភ័ក្ដិក៏បាន ហើយគឺជាផលិតផលមួយរបស់ ABC ស្ថិតក្រោមក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ដែលជាក្រុមហ៊ុនផលិតស្រាបៀឈានមុខគេមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ស្រាបៀ ABC Reserve មានកម្មវិធី និងការបញ្ចុះតម្លៃជាច្រើននាប៉ុន្មានខែខាងមុខនេះ។ សូមតាមដានបណ្ដាញសង្គមរបស់ស្រាបៀរ ABC ដូចខាងក្រោម ដើម្បីទទួលបានបច្ចុប្បន្នភាពថ្មីៗ ៖
● ABC’s Facebook Page: https://www.facebook.com/abcbeer.cambodia
● ABC’s Instagram Page: https://www.instagram.com/abcbeer.cambodia/

អំពីក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា
ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀឈានមុខគេមួយនៅកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ ១៩៩៤។ ជំរុញដោយគោលបំណងបង្កើតភាពសប្បាយរីករាយរួមគ្នា ក្រុមហ៊ុនបង្កើតបទពិសោធដ៏អស្ចារ្យសម្រាប់អ្នកពិសា និងអតិថិជនដែលត្រូវការស្រាបៀរម៉ាក យីហោអន្តរជាតិគុណភាពខ្ពស់ដូចជាស្រាបៀ Heineken© ស្រាបៀ Tiger ស្រាបៀ ABC ស្រាបៀ Anchor និងស្រាបៀ Gold Crown។ ជាមួយនឹងការគ្របដណ្តប់នៅទូទាំងប្រទេស និងដោយមានរោងចក្របច្ចេកវិទ្យាទំនើបស្ថិតនៅរាជធានីភ្នំពេញក្រុមហ៊ុន មានបុគ្គលិក ៧០០ នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ១២០,០០០ នាក់ នៅទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន។ ប្ដេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានបំណង “ធ្វើឲ្យប្រទេសកម្ពុជាកាន់តែប្រសើរ” ជាមួយនឹងការផ្តោតលើបរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយការទទួលខុសត្រូវដែលស្ថិតនៅលើមាគ៌ាឆ្ពោះទៅកាន់ពិភពលោក ដែលមានកាបូនសូន្យកាន់តែស្មើភាព និងកាន់តែមានសុខភាពល្អ។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា គឺជាផ្នែកមួយ នៃក្រុមហ៊ុន HEINEKEN Company ដែលជាក្រុមហ៊ុនផលិតស្រាបៀលំដាប់ថ្នាក់ពិភពលោក៕


-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?