Connect with us

ព័ត៌មានជាតិ

អ្នកលក់ជ្រូកខ្វៃថា ឆ្នាំនេះដាច់គួរសម គ្រាន់តែមុនថ្ងៃសែនក្បាលទឹក១ថ្ងៃ លក់បាន ៣០-៤០ក្បាល

បានផុស

នៅ

គិតត្រឹមម៉ោង ៤រសៀល ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ អ្នកលក់ជ្រូកខ្វៃ យីហោ ចិនខ្មៅជ្រូកខ្វៃ បញ្ជាក់ប្រាប់កម្ពុជាថ្មីថា នៅថ្ងៃនេះ គាត់លក់ជ្រូកខ្វៃបាន ៣០-៤០ក្បាល ដោយទទួលបានការកុម្ម៉ង់មុនខ្លះ និងមានអ្នកមកទិញផ្ទាល់ខ្លះ។ សម្រាប់​ជ្រូកខ្វៃ​ដែល​លក់ដាច់​ជាងគេ គឺជ្រូកខ្មែរ តម្លៃ ៤០ម៉ឺនរៀល ៥០ម៉ឺនរៀល និង ៧០ម៉ឺនរៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកលក់ជ្រូកខ្វៃរូបនេះ បានឱ្យដឹងថា នៅរសៀលនេះ ការលក់របស់គាត់មមាញឹកខ្លាំងណាស់ ដោយសារតែស្អែកនេះ ជាថ្ងៃសែនក្បាលទឹក ដែលប្រជាពលរដ្ឋមានសែស្រឡាយចិន តែងប្រារព្ធធ្វើ​ជា​រៀងរាល់​ឆ្នាំ ជាហេតុធ្វើឱ្យកន្លែងគាត់មានអតិថិជន​​ចាស់ថ្មី មក​ទិញ​ច្រើន​គួរសម ពិសេស​សម្រុកទិញខ្លាំងនៅល្ងាចនេះតែម្តង។
អ្នកលក់រូបនេះ​បន្ថែមដែរថា ដោយសារតែបច្ចុប្បន្ន ទីផ្សារលក់ជ្រូកខ្វៃមានច្រើន ដូចនេះការលក់របស់គាត់ អាចលក់បានក្នុងកម្រិតមួយប៉ុណ្ណោះ។

បើតាមអ្នកលក់ជ្រូកខ្វៃ បើប្រៀបធៀបនឹងឆ្នាំមុនក្រោយបញ្ហាកូវីដ ការលក់មានភាពប្រហាក់ប្រហែលគ្នា អាចចាត់ទុកថា កើនការលក់ឡើងវិញ បន្ទាប់ពីអំឡុងពេលមានវិបត្តិបញ្ហាកូវីដកើតឡើង៕

អត្ថបទ៖ សុធាវី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម