Connect with us

ព័ត៌មានជាតិ

ស្ថានទូតជប៉ុន នឹងប្រគុំតន្ត្រីខេអូស្ត្រា ដើម្បីអបអរខួប៧០ឆ្នាំ នៃមិត្តភាពកម្ពុជា-ជប៉ុន

បានផុស

នៅ

ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា គ្រោងរៀបចំការប្រគុំតន្ត្រី ខេអូស្ត្រា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២៣នេះ ដើម្បីអបអរខួប៧០ឆ្នាំ នៃមិត្តភាពកម្ពុជា និងជប៉ុន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុន​ប្រចាំនៅកម្ពុជា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានទូតជប៉ុន បានរួមសហការជាមួយមជ្ឈមណ្ឌលប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)  និងការិយាល័យទំនាក់ទំនងភ្នំពេញនៃមូលនិធិជប៉ុន នឹងរៀបចំការប្រគុំតន្ត្រី ខេអូស្ត្រាជាច្រើនដង ដោយក្រុម Worldship Orchestra( WSO) ដើម្បីអបអរខួប៧០ឆ្នាំ នៃមិត្តភាពជប៉ុន និងកម្ពុជា។

WSO គឺជាគម្រោងរបស់ NPO Worldship ជាអង្គការមិនរកប្រាក់ចំណេញបង្កើតឡើងនៅទីក្រុងតូក្យូ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៤។ គម្រោងនេះ មានគោលបំណងផ្ដល់ឱ្យកុមារជុំវិញពិភពលោកនូវបទពិសោធន៍វង់តន្ត្រីដំបូង។ បច្ចុប្បន្ន គម្រោងនេះ កំពុងធ្វើការលើសកម្មភាពពីរ គឺកម្មវិធីសម្ដែងនៅក្រៅប្រទេស ដើម្បីផ្ដល់ឱ្យកុមារនៅក្នុងប្រទេសអាស៊ីជាច្រើន ដែលមិនមានឱកាសទទួលបានការអប់រំផ្នែកសិល្បៈ តន្ត្រី ឬទស្សនាការសម្ដែង ឧបករណ៍តន្ត្រីផ្ទាល់ ដើម្បីទទួលបានបទពិសោធន៍ នឹងចាប់អារម្មណ៍លើតន្ត្រី និងសកម្មភាពគាំទ្រវង់តន្រ្តីយុវជនក្រៅប្រទេស។

សម្រាប់ប្រទេសកម្ពុជា នេះ មិនមែនជាលើកទីមួយទេដែលក្រុម WSO នឹងប្រគំតន្ត្រីនៅកម្ពុជា តែលើកនេះ ពិសេសដោយការប្រគំតន្ត្រីនេះ គឺនៅក្នុងឱកាសចូលរួមអបអរសាទរខួបលើកទី៧០នៃមិត្តភាពរវាងកម្ពុជា និងជប៉ុន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៥១ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម