ព័ត៌មានជាតិ
ការបើកសាលារៀនឡើងវិញដំណាក់កាលទី៣ បានចាប់ផ្តើមហើយនៅព្រឹកនេះ
ភ្នំពេញ៖ក្រសួងអប់រំយុវជននិងកីឡាបានចាប់ផ្តើមបើកសាលារៀនឡើងវិញដំណាក់កាលទី៣នៅព្រឹកថ្ងៃទី០២ខែវិច្ឆិកានេះ។
បើតាមលោកបណ្ឌិតសភាចារ្យហង់ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានឲ្យដឹងថា ការបើកសាលាដំណាក់កាលទី៣នេះគឺបើកគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ ខណៈគ្រឹះស្ថានសិក្សាឯកជនបានបើករួចរាល់ហើយនៅដំណាក់កាលទី២ចាប់ពីថ្ងៃទី៧កញ្ញាកន្លងទៅ។

លោករដ្ឋមន្ត្រីបានបន្តថា ការបើកសាលានៅដំណាក់កាលទី៣នេះក៏ដោយសារក្រសួងមើលឃើញថាការបើកដំណាក់កាលទី២ទទួលបានជោគជ័យ ដោយសាលានីមួយៗអនុវត្តបានល្អប្រសើរតាមវិធាននិងគោលការណ៍របស់ក្រសួងអប់រំយុវជននិងកីឡា។
លោករដ្ឋមន្ត្រីបានបន្ថែមថា យ៉ាងណាក៏ដោយក្រសួងនៅតែបន្តអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដាដដែលដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
លោករដ្ឋមន្ត្រីបានឲ្យដឹងទៀតថា ក្រសួងតម្រូវឲ្យគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ត្រូវដាក់សិស្សក្នុង១ថ្នាក់មិនអោយលើសពី៣០នាក់ ត្រូវអនុវត្តការបង្រៀននិងរៀនលើមុខវិជ្ជាសិក្សាគោលពីរគឺភាសាខ្មែរនិងគណិតវិទ្យាហើយសម្រាប់មុខវិជ្ជាផ្សេងទៀតត្រូវព្យួរសិនដោយនឹងត្រូវរៀនបំពេញបន្ថែមនៅដើមឆ្នាំសិក្សាបន្ទាប់។
ជាងនេះទៀតត្រូវរៀនចំនួន៥ម៉ោងក្នុងមួយថ្ងៃនិងអនុវត្តការបង្រៀននិងរៀន៣ថ្ងៃក្នុងមួយសប្តាហ៍ដោយបែងចែកសិស្សជាពីរក្រុមក្នុងមួយថ្នាក់ដែលក្នុងមួយក្រុមមិនលើសពី ៣០នាក់និងអនុវត្តតាមការសិក្សាតាមបែបចម្រុះដូចក្នុងដំណាក់កាលទីពីរ។
ក្នុងករណីថ្នាក់រៀនដែលមានសិស្សក្រោម៣០នាក់ត្រូវអនុវត្តការបង្រៀននិងរៀនពេញលេញមុខវិជ្ជាសិក្សាគោលគឺភាសាខ្មែរនិងគណិតវិទ្យា។
សម្រាប់គ្រឹះស្ថានមធ្យមសិក្សាថ្នាក់ទី៩ និងទី១២ត្រូវបន្តអនុវត្តដូចក្នុងដំណាក់កាលទី២។ចំណែកថ្នាក់ទី៧ ទី៨ ទី ៩ថ្ងៃទី១១ត្រូវអនុវត្តការបង្រៀននិងរៀន៣ថ្ងៃក្នុងមួយសប្តាហ៍ដែលក្នុងមួយបន្ទប់មានសិស្សមិនលើសពី៣០នាក់នឹងអនុវត្តការសិក្សាតាមបែបចម្រុះដោយផ្ដោតលើមុខវិជ្ជាសិក្សាគោលយ៉ាងតិច៦មុខវិជ្ជាស្របតាមស្ថានភាពជាក់ស្ដែងនៃចំនួនបន្ទប់រៀន។
ក្រសួងបានបញ្ជាក់ថាចំពោះគ្រឹះស្ថានសិក្សានិងកន្លែងផ្ដល់សេវាអប់រំកុមារតូចៗវិញត្រូវបើកដំណើរការបង្រៀននិងរៀនពេញលេញគ្រប់កម្រិត៥ថ្ងៃក្នុងមួយសប្តាហ៍ដោយកំណត់ចំនួនកុមារមិនលើសពី២៥នាក់ក្នុងមួយថ្នាក់ដូចដំណាក់កាលទី២៕សំអឿន

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
សន្តិសុខសង្គម៩ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម