ព័ត៌មានជាតិ
លោក ដួង តារា ប្រកាសប្រគល់ហ្វេសប៊ុកដែលសម្ដេចតេជោបោះបង់ចោល ជូនសម្ដេចតេជោវិញ
លោក ដួង តារា ជំនួយការផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន បានប្រកាសប្រគល់ទំព័រហ្វេសប៊ុកផ្លូវការដែលសម្ដេចតេជោបានបោះបង់ចោល ជូនសម្ដេចតេជោ ទុកប្រើប្រាស់ឡើងវិញ ចាប់ពីល្ងាចថ្ងៃទី២៩ ខែសីហាឆ្នាំ២០២៣ នេះតទៅ។

លោក ដួង តារា បានប្រកាសក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនបែបនេះ បន្ទាប់ពីក្រុមហ៊ុន Meta ប្រកាសថា មិនដាក់ពិន័យផ្អាកទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ តាមការស្នើសុំរបស់ក្រុមប្រឹក្សាភិបាលហ្វេសប៊ុក។ លោក ដួង តារា បានសរសេរថា លោកអរគុណដល់ពលរដ្ឋដែលគាំទ្រសម្ដេចតេជោប្រើប្រាស់ហ្វេសប៊ុក ដើម្បីផ្ដល់ទំនាក់ទំនងជាមួយពលរដ្ឋទាំងក្នុង និងក្រៅប្រទេស។
សូមរំលឹកថា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោបានប្រកាសថា ឈប់ប្រើប្រាស់ទំព័រហ្វេសប៊ុក បន្ទាប់ពីក្រុមប្រឹក្សាភិបាលហ្វេសប៊ុកស្នើឱ្យក្រុមហ៊ុន Meta ផ្អាកហ្វេសប៊ុករបស់សម្ដេចតេជោ។ ពេលនោះ សម្តេចតេជោ បានប្រាប់ឱ្យក្រុមការងាររបស់សម្ដេច លុបទំព័រហ្វេសប៊ុកដែលមានអ្នកតាមដានជាង១៤លាននាក់នោះចោលតែម្ដង ដោយសម្ដេចតេជោ ងាកទៅប្រើប្រាស់គណនីតេឡេក្រាម និងតិកតុកជំនួសវិញ។
ប៉ុន្តែ ក្រោយមក លោក ដួង តារា បានប្រកាសយកទំព័រហ្វេសប៊ុកសម្តេចតេជោ មកគ្រប់គ្រងឡើងវិញ។ លោក ដួង តារា បានប្រកាសថា លោកសម្រេចយកហ្វេសប៊ុកមកប្រើ ទោះបីសម្តេចតេជោ លែងប្រើក៏ដោយ ក៏ព្រោះមូលហេតុលោកនៅស្ដាយទំព័រហ្វេសប៊ុកនេះដែលធ្លាប់តែផ្ដល់ប្រយោជន៍ជូនពលរដ្ឋកម្ពុជា តាមរយៈការសំណូមពរនានារបស់ពលរដ្ឋកម្ពុជា ទៅកាន់សម្ដេចតេជោដោយផ្ទាល់ ។
បន្ទាប់ពីលោក ដួង តារា យកទំព័រហ្វេសប៊ុកសម្តេចតេជោមកគ្រប់គ្រង់បានរយៈពេល១ខែ១០ថ្ងៃ ពោល គឺនៅល្ងាចថ្ងៃទី២៩ ខែសីហានេះ ក្រុមហ៊ុនMeta ក៏បានប្រកាសថា មិនផ្អាកទំព័រហ្វេកប៊ុកសម្តេចតេជោឡើយ។ បែបនេះហើយ ទើបលោក ដួង តារា ប្រកាសថា លោកនឹងប្រគល់ហ្វេសប៊ុកដែលសម្ដេចធ្លាប់បោះបង់ចោលជូន សម្ដេចតេជោទុកប្រើប្រាស់ឡើងវិញ។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឳ្យដឹងថា ក្រុមហ៊ុន Meta Platforms Inc. បានបដិសេធនូវការផ្ដល់អនុសាសន៍របស់សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta Platforms Inc. ចំនួន ២២រូប ដែលបានស្នើឱ្យផ្អាកជាបណ្ដោះអាសន្នចំពោះទំព័រFacebook ផ្លូវការរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសទទួលយក និងអបអរសាទរ ចំពោះការវិនិច្ឆ័យដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុន Meta Platforms Inc.នេះ។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចាត់ទុកការសម្រេចនេះថា គឺបញ្ជាក់អំពីសុចរិតភាពនៃការផ្សព្វផ្សាយមាតិកាព័ត៌មានលើទំព័រFacebook ផ្លូវការរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ មិនតែប៉ុណ្ណោះ ក្រសួង បានប្រកាសស្វាគមន៍ចំពោះតំណាងក្រុមហ៊ុន Meta Platforms Inc. ដើម្បីបន្តបំពេញការងារនៅកម្ពុជាតទៅទៀត។ ប៉ុន្តែ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសមិនស្វាគមន៍ឡើយចំពោះបុគ្គលទាំង ២២រូប ជាសមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta Platforms Inc. ដែលបានផ្ដល់អនុសាសន៍ដ៏អាក្រក់មានចរិតនយោបាយ និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា៕

អត្ថបទដោយ៖ ង៉ិល ណារ៉ាត់

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ