Connect with us

ព័ត៌មានជាតិ

លោក ស សុខា ណែនាំឱ្យស្នងការរាជធានី-ខេត្ត ខិតខំធ្វើការកុំគិតយប់ថ្ងៃ ដោះស្រាយបញ្ហាឆក់ប្លន់ បញ្ហាគ្រឿងញៀន

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ លោក ស​ សុខា បានណែនាំឱ្យអគ្គស្នងការនគរបាលជាតិ ស្នងការរាជធានី-ខេត្ត ត្រូវអនុវត្តការងារជាប់ជាប្រចាំ បម្រើពលរដ្ឋជាប្រចាំ មិនថាយប់ ឬថ្ងៃ បន្តលុបបំបាត់បញ្ហាគ្រឿងញៀន សន្តិសុខសង្គម បញ្ហាព្រំដែន។ លោកបានណែនាំដល់បណ្ដាស្នងការនានាបែបនេះ ក្នុងពេលជួបសំណេះសំណាលជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ ស្នងការរាជធានី-ខេត្ត នារសៀលថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស សុខា​ បានណែនាំដល់លោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញដែលទើបចូលកាន់មុខតំណែង ឱ្យបន្តបេសកម្មបំពេញតួនាទីភារកិច្ច ដឹកនាំ គ្រប់គ្រង និងថែរក្សានូវសន្តិសុខ សុវត្ថិភាពសាធារណៈឱ្យបានម៉ឺងម៉ាត់ និងត្រូវថែរក្សានូវស្នាដៃចាស់ បន្តធ្វើយ៉ាងណាឱ្យមានភាពរីកចម្រើនក្នុងវិស័យកងកម្លាំងនគរបាលជាតិ។ លោក ស សុខា បានគូសបញ្ជាក់ថា កងកម្លាំងនគរបាលជាតិ គឺមានភារកិច្ចជាប់ខ្លួនជានិច្ច ដែលត្រូវអនុវត្តជាប់ជាប្រចាំ មិនថាយប់ មិនថាថ្ងៃ ដើម្បីបម្រើ ការពារជូនប្រជាពលរដ្ឋ។

ទន្ទឹមនេះដែរ លោក ស សុខា ក៏បានណែនាំបន្ថែមដល់អគ្គស្នងការដ្ឋាននគរបាលជាតិ និងបណ្តាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ទាំងអស់ ត្រូវរៀបចំផែនការសកម្មភាពរបស់ខ្លួនឱ្យបានច្បាស់លាស់សម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២៣-២០២៤ ដើម្បីធ្វើការរួមគ្នាដោះស្រាយកាត់បន្ថយបញ្ហា និងគ្រោះថ្នាក់ផ្សេងៗ ដែលនៅសេសសល់ដោយត្រូវផ្តោតសំខាន់ដូចជា បញ្ហាគ្រឿងញៀន បញ្ហាចរាចរណ៍ អំពើឆក់ប្លន់ ការជួញដូរមនុស្ស ក្មេងទំនើង និងបញ្ហាព្រំដែន សម្រាប់ស្នងការដ្ឋានដែលមានព្រំប្រទល់ជាប់ប្រទេសជិតខាង។

លើសពីនេះទៀត លោក ស សុខា បានសង្កត់ធ្ងន់ឱ្យរដ្ឋលេខាធិការទទួលបន្ទុក និងអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវត្រួតពិនិត្យធ្វើបច្ចុប្បន្នភាពឡើងវិញចំពោះមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលនៅមូលដ្ឋាន ពិនិត្យមើលឱ្យបានគ្រប់ជ្រុងជ្រោយពីបញ្ហានានារបស់បុស្តិ៍នគរបាលរដ្ឋបាល ដែលកំពុងជួបប្រទះ ជាពិសេស បញ្ហាខ្វះមន្ត្រីបម្រើការងារ ដែលជាកម្លាំងដ៏សំខាន់នៅកៀកនឹងប្រជាពលរដ្ឋក្នុងការថែក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅមូលដ្ឋាន និងបម្រើសេវាផ្សេងៗ ជូនប្រជាពលរដ្ឋ ជាពិសេស ចូលរួមអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។

ជាចុងក្រោយ លោក ស សុខា ក៏បានណែនាំឱ្យថ្នាក់ដឹកនាំ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ បន្តចូលរួមសហការដឹកនាំ អនុវត្តនូវតួនាទីភារកិច្ចដែលបានប្រគល់ជូនក្នុងអណត្តិទី៧នៃរាជរដ្ឋាភិបាលនេះ ទទួលបានលទ្ធផលជោគជ័យថ្មីៗបន្ថែមទៀតសម្រាប់ជាតិមាតុភូមិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៩ វិនាទី មុន

ហ្មុក​ត្រីមួយ​កន្លែង​នៅ​ក្រុង​បាត់ដំបង ល្បីដល់អ្នក​ភ្នំពេញ មួយ​ថ្ងៃ​លក់​បានមិនក្រោម ១០០ កញ្ចប់

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

អ៊ីស្រាអែល​បញ្ជា​ឲ្យ​ជម្លៀសប្រជាជននៅ​ក្រុង Rafah ខណៈខ្លួន​នឹងវាយលុក​​​ដ៏ខ្លាំង​

ជីវិតកម្សាន្ដ៨ នាទីutes មុន

មន្ត្រីក្រុង Venice ថា មហាសេដ្ឋី Bezos និងគូដណ្ដឹង គ្រោងរៀបការមែន តែមិនធំដុំពេកទេ

KOICA
ព័ត៌មានជាតិ២០ នាទីutes មុន

អង្គការ KOICA ចូលរួមលើកកម្ពស់សុខភាពកុមារកម្ពុជាឱ្យកាន់តែប្រសើរចៀសផុតពីជំងឺឆ្លង និងមិនឆ្លងផ្សេងៗ

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ស៊ុយអែត ប្រកាស​កញ្ចប់​ជំនួយ​យោធា​ថ្មី​តម្លៃ ១,៦​ពាន់​លានដុល្លារ​ឲ្យ​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម