Connect with us

ព័ត៌មានជាតិ

អាងខ្លួន​ជា​បុគ្គលិក យក​លុយ​ក្រុម​ហ៊ុន​ទៅ​ចាយ​​គ្មាន​ការអនុញ្ញាត ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន

បានផុស

នៅ

នគរបាល​ខណ្ឌ​សែន​សុខ បាន​ធ្វើ​ការ​ឃាត់ខ្លួន​យុវជន​ម្នាក់ ដោយ​ករណី​លួច​យក​លុយ​ក្រុមហ៊ុន​ទៅ​ចាយ​គ្មាន​ការអនុញ្ញាត។

សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹងថា កាលពី​ម៉ោង ១៥ និង​០០​នាទី ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០២១ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទឹកថ្លា ឃាត់ខ្លួន​ជនសង្ស័យ ១​នាក់ ករណី រំលោភ​លើ​ទំនុកចិត្ត (​យក​បាក់​ក្រុមហ៊ុន ឆ្នោត​ឡូ​តឺ​រី ទៅ​ចាយ​គ្មាន​ការអនុញ្ញាត​) នៅ​ចំណុច​ក្នុង​ក្រុមហ៊ុន​ឆ្នោត​ឡូ​តឺ​រី ផ្លូវ​បេតុង ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យ ឈ្មោះ យាង រស្មី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ឆ្នោត​ឡូ​តឺ​រី មាន​ទីលំនៅ​ផ្ទះ​សង់​ថ្មី ផ្លូវ​បេតុង ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ (​គ្មាន​សារធាតុ​ញៀន​) បាន​ដក​យក​លុយ​ក្រុមហ៊ុន​ចំនួន ១២០.០០០.០០០​រៀល ទៅ​ចាយវាយ​គ្មាន​ការ​អនុញ្ញាត ។ ចំណែក​ជនរងគ្រោះ​ នៅ​ក្នុង​ករណីនេះ ឈ្មោះ ហុង បូរ៉ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បុគ្គលិក ក្រុមហ៊ុន ឆ្នោត​ឡុ​តឺ​រី ស្នាក់​នៅផ្ទះ​លេខ​៩ ផ្លូវ​ប​តុង សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក។ បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិ​វិធី ៕

​អត្ថបទ៖ រ៉ា​វុ​ទ្ធ

សូមចុចអាន៖ ​មិនរាងសោះ! មនុស្ស​២៦​នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន ក្រោយ​ប្រមូលផ្ដុំគ្នាបើ​ក​សង្វៀន​ជល់​មាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ស្រុកសំឡូត
ព័ត៌មានជាតិ៣៤ នាទីutes មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ១ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហ្វីលីពីន ប្រាប់​ថា​ត្រៀម​ចុះ​កិច្ចព្រមព្រៀង​កងទ័ព​ជាមួយ​កាណាដា

ខ្យល់កន្ត្រាក់
សន្តិសុខសង្គម២ ម៉ោង មុន

ភ្លៀងលាយខ្យល់កន្ត្រាក់ រលំដើមឈើសង្កត់មនុស្សរងរបួស៣នាក់

Sokha Hotels

ព័ត៌មានពេញនិយម