ព័ត៌មានជាតិ
កម្ពុជា-ជប៉ុន រៀបចំកិច្ចសន្ទនា ស្ដីពី សិទ្ធិមនុស្សលើកទី ១២ ដោយបានពិភាក្សាលើប្រធានបទសិទ្ធិមនុស្សជាច្រើន
លោក អាន សុខខឿន អនុរដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា និងលោក Naofumi Hashimoto ឯកអគ្គរាជទូតទទួលបន្ទុកសិទ្ធិមនុស្ស ស្ថិរភាព និងសន្តិភាពអន្តរជាតិ នៃក្រសួងការបរទេសជប៉ុន បានចូលរួមធ្វើជាសហប្រធាននៃកិច្ចសន្ទនារវាងកម្ពុជា និងជប៉ុន ស្ដីពី សិទ្ធិមនុស្សលើកទី ១២ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងការបរទេសកម្ពុជា។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ក្នុងអំឡុងពេលនៃកិច្ចសន្ទនា ភាគីទាំងពីរបានចូលរួមពិភាក្សាស៊ីជម្រៅ លើប្រធានបទសិទ្ធិមនុស្សជាច្រើន។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើការបោះឆ្នោត សេរីភាពជាមូលដ្ឋាន កំណែទម្រង់ប្រព័ន្ធតុលាការ កម្មវិធីជំនួយផ្នែកច្បាប់ និងការការពារសិទ្ធិនៃក្រុមងាយរងគ្រោះ។ លើសពីនេះទៀត ភាគីទាំងពីរ ក៏បានរិះរកមធ្យោបាយនានាសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងវិស័យរក្សាសន្តិភាព គំនិតផ្តួចផ្តើមជំនួយមនុស្សធម៌ ព្រមទាំងកិច្ចសហការក្នុងក្របខណ្ឌអន្តរជាតិ រួមទាំងនៅក្រុមប្រឹក្សាសិទ្ធិមនុស្សផងដែរ។

លោកអាន សុខខឿន បានយកឱកាសនោះគូសបញ្ជាក់អំពីដំណើរនយោបាយរបស់កម្ពុជា ក្នុងរយៈពេលបីទសវត្សរ៍ចុងក្រោយនេះ ដែលផ្តល់ជាគំរូជោគជ័យដ៏ពិសេសមួយ នៃប្រទេសធ្លាប់រងគ្រោះដោយសារសង្គ្រាម ក្លាយជាប្រទេសដែលសម្រេចបាននូវសន្តិភាព ស្ថិរភាព កំណើនសេដ្ឋកិច្ចដ៏រឹងមាំ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ ការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការផ្លាស់ទីក្នុងសង្គមដោយសេរី។

លោកក៏បានគូសបញ្ជាក់អំពីវឌ្ឍនភាពដ៏សំខាន់ ដែលសម្រេចបាននៅក្នុងវិស័យសិទ្ធិមនុស្ស កំណែទម្រង់ច្បាប់ ការពង្រីកកម្មវិធីគាំពារសង្គមគ្រប់ជ្រុងជ្រោយ និងការរួមចំណែកយ៉ាងសំខាន់ចំពោះសន្តិភាព និងសន្តិសុខពិភពលោក តាមរយៈការចូលរួមក្នុងបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ។
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា អភិក្រមសិទ្ធិមនុស្ស គួរមានមូលដ្ឋានផ្អែកលើគោលការណ៍នៃការគោរព ការមិនធ្វើនយោបាយភាវូបនីយកម្ម ការមិនជ្រើសរើសតែមួយជ្រុង ការ ពឹងផ្អែកលើប្រភពព័ត៌មាន ដែលមានការផ្ទៀងផ្ទាត់ត្រឹមត្រូវ និងកិច្ចសន្ទនាប្រកបដោយភាពស្មោះ ត្រង់ ដោយពិចារណាទៅលើស្ថានភាពខុសគ្នា នៃប្រទេសនីមួយៗ និងជៀសវាងនូវការប្រើប្រាស់ស្តង់ដារពីរ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ