Connect with us

ព័ត៌មានជាតិ

​បង្ហាញ​មុខ​ភរិយារដ្ឋមន្ត្រី ១៣ រូប ក្នុង​រដ្ឋាភិបាល​នីតិកាលទី ៧ ជា​អ្នកណា​ខ្លះ?

បានផុស

នៅ

សមាសភាព​រដ្ឋ​មន្ត្រី​ថ្មី​ត្រូវ​បានប​ង្ហាញ​មុខ​សម្រាប់​រដ្ឋសភា​នីតិកាលទី ៧ ដោយមានការ​​ផ្លាស់​ប្តូរ​រដ្ឋមន្ត្រី​នៅ​តាម​ក្រសួង​​មួយ​ចំនួន។

ខណៈសមាសភាព​រដ្ឋមន្រ្តី​ថ្មី​ត្រូវ​បានប្រកាសដឹកនាំ​នៅ​តាមក្រសួង​នានា​ ​ភរិយា​រដ្ឋមន្រ្តី​មួយ​ចំនួន​ក៏​បាន​បង្ហាញ​វត្តមាន​អម​ស្វាមី​​​ចូលរួមក្នុង​កម្មវិធីផ្សេងៗ។

កម្ពុជា​ថ្មី​​សូមណែនាំឲ្យស្គាល់​​ភរិយា​​រដ្ឋ​មន្ត្រី​ថ្មី​ចំនួន ១៣ ​រូប​ ក្នុង​ចំណោមរដ្ឋមន្ត្រីទាំង ៣០ នៅ​ក្នុង​រដ្ឋាភិបាល​អណត្តិទី ៧​ ជា​នរណា?​

១.​ លោក ស​ សុខា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស សុខា​ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​អាណត្ត​ថ្មី​ ដែល​ភរិយា​របស់លោក​គឺ​លោក​ស្រី​ កែ សួន​សុភី​ ជាកូនស្រី លោក កែ គឹមយ៉ាន តំណាងរាស្រ្ត​មណ្ឌលខេត្ត​បន្ទាយមានជ័យ។

២. លោក​ ហួត​ ហាក់

នៅ​ក្នុង​អាណត្ត​ទី​៧​ នៃ​រដ្ឋសភា​ លោក​ ហួត​ ហាក់ ទទួលតំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​អធិការ​កិច្ច (​អតីត​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច) ហើយ​​ភរិយា​របស់​លោក​ គឺ​លោកស្រី​ សុង ធីតា។

៣. លោក ទៀ​ សីហា

រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​អាណត្ត​ទី​៧ លោក ទៀ​ សីហា ​​ភរិយា​របស់លោក​ គឺលោក​ស្រី ទាង អេង។

៤. លោក សាយ​ សំអាល់

លោក​ សាយ សំអាល់ ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី​ នគរោបនីយកម្ម​ និង​សំណង់ មាន​ភរិយា​ឈ្មោះ​លោក​ស្រី ឌិត នីតា​កូនស្រីអតីត​ប្រធានតុលាការកំពូល​លោក ឌិត មុន្ទី។

៥.​ លោក ​អូន ព័ន្ធមុនីរ័ត្ន

លោក​ អូន ព័ន្ធមុនីរ័ត្ន ​រដ្ឋមន្ត្រី​ក្រសួង សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ​មាន​ភរិយា​ឈ្មោះ លោក​ស្រី អ៊ឹម ប៉ូលីកា ដែល​ជា​កូនស្រី​​បង្កើត​អតីត​រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក អ៊ឹម សុទ្ធី។

៦. លោក ហង់ ជួន​ណារ៉ុន

លោក ហង់ ជួន​ណា​រ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់​រំ​ យុវជន និង​កីឡា ​និង​ភរិយា​ លោក​ស្រី ប៉ែន វិមុល។

៧.​ លោក អ៊ាង សុផល្លែត

លោក អ៊ាង សុផល្លែត ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ​ហើយ​ភរិយា​រ​លោក​ស្រី ជា សុផាកន្នី ដែល​ជា​កូន​ស្រី​រអតីត​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី​ នគរោបនីយកម្ម​ និង​សំណង់ លោក ជា​ សុផារ៉ា។

៨. លោក ឌិត ទីណា


លោក​ ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ និង​​ភរិយា​​លោក​ស្រី ថៃ វិទ្យាល័យ។

៩. លោក កើត​ រិទ្ធ

លោក កើត រិទ្ធ ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ និង​​ភរិយា​លោក​ស្រី ​យ៉េត ម៉ូលីន។

១០.​ ឯក​ឧត្តម ហ៊ុន ម៉ានី

ឯក​ឧត្តម​ ហ៊ុន ម៉ានី ​រដ្ឋមន្ត្រី​ក្រសួង​មុខ​ងារ​សាធារណៈនិង​​ភរិយា​លោក​ស្រី ​យឹម ឆៃ​លីន ដែលជាកូនស្រី​លោក យឹម ឆៃលី តំណាង​រាស្រ្ត​មណ្ឌលកំពង់ចាម។

១១. លោក​ ហេង សួរ

លោក​ ហេង សួរ ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​​ភរិយា​លោក​ស្រី​ ​សោម រស្មី។

១២. លោក សុខ សូកេន

លោក សុខ សូកេន ​រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ និង​ភរិយា​របស់​លោកគឺ​លោកស្រី ​ចម ក្រស្នា ​កូន​ស្រី​អតីត​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ លោក ចម ប្រសិទ្ធ។

១៣. លោក ជា សុមេធី

លោក​ ជា សុមេធី ​រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច​​ អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា និង​​ភរិយាលោក​ស្រី​ ជា ផល្គុន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីការពារថៃបំភ្លឺជាថ្មីម្តងទៀត​ថា សម្ដេច​ធិបតី ហ៊ុន ម៉ាណែត មិន​បាន​ថ្លែងសុំទោសថៃជុំវិញ​បញ្ហា​ប្រាសាទ​តាមាន់​ធំ​នោះ​ទេ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋ កម្មករ​ខេត្តកណ្ដាល និងខេត្តតាកែវ ពហិការប្រឆាំងនឹងគម្រោងបាតុកម្មនៅកូរ៉េ ដែលកៀរគរ​ដោយ​ទណ្ឌិត សម រង្ស៊ី

សន្តិសុខសង្គម៣ ម៉ោង មុន

ជនជាតិចិន​៥នាក់ ដែលផ្ទុះអាវុធនៅ​អគារ​រតនៈសម្បត្តិ ត្រូវ​តុលាការចោទ​ប្រកាន់​ពាក់ព័ន្ធ​បទ​ល្មើស​ព្រហ្មទណ្ឌ

ព័ត៌មានជាតិ៤ ម៉ោង មុន

Breaking News ៖ សហរដ្ឋអាមេរិកបន្តផ្តល់ជំនួយដោះមីននៅកម្ពុជាឡើងវិញ

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រទេស​តំបន់​អាស៊ាន និង​ចក្រ​ភព​អង់​គ្លេស​រៀប​ចំវេទិកា ស្តីពីការ​អភិវឌ្ឍន៍​ក្របខណ្ឌ​និរន្តរភាព​សេដ្ឋកិច្ច​ច្នៃប្រឌិត

អង្គរក្ស
សន្តិសុខសង្គម១៨ ម៉ោង មុន

ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍១៥ ម៉ោង មុន

នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់

លោក ជួន ណារិន្ទ
សន្តិសុខសង្គម១០ ម៉ោង មុន

លោក ជួន ណារិន្ទ បង្គាប់ឱ្យមន្ត្រីនគរបាលពីររូប​បង្ហាញខ្លួននៅការិយាល័យបុគ្គលិកពាក់ព័ន្ធករណីប៉ះទង្គិច​ជាមួយលោកបណ្ឌិត សុខ ទូច

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មន្ត្រីអាមេរិក-រុស្ស៊ីទើប​ចរចាគ្នាចប់ ស្រាប់តែ​ ពូទីន ​លើកទ័ពចូលវាយតំបន់ថ្មីនៅអ៊ុយក្រែន 

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ប្រាប់ ហ្សេលេនស្គី កុំ​ឲ្យ​តូចចិត្ត​តូច​ថ្លើម គ្មាន​នរណា​មិន​ឲ្យ​អ៊ុយក្រែន​ចូលរួម​កិច្ច​ចរចា​ទេ

Sokha Hotels

ព័ត៌មានពេញនិយម