ព័ត៌មានជាតិ
គិតត្រឹមចុងខែសីហានេះ មន្ត្រីជំនាញ ស្រង់គ្រាប់មិនទាន់ផ្ទុះចេញពីបាតទន្លេ ជិត ២ ម៉ឺនគ្រាប់ និងបំណែកនាវាជាង ២០០ តោន
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ លើកឡើងថា គិតត្រឹមចុងខែសីហានេះ ក្រុមប្រតិបត្តិការសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងទន្លេ បានស្រង់គ្រាប់មិនទាន់ផ្ទុះជាង ១៧.០០០ គ្រាប់ និងបំណែកនាវាជាង ២០០ តោន។
ថ្លែងក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពប្រតិបត្តិការស្រង់គ្រាប់មិនទាន់ផ្ទុះ និងនាវាលិចនៅបាតទន្លេ កាលពីថ្ងៃទី ២៩ សីហា នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ហេង រតនា បន្តថា ការបោសសម្អាតស្រង់គ្រាប់មិនទាន់ផ្ទុះ និងបំបែកនាវាលិចបាតទន្លេនេះ បានប្រព្រឹត្តិទៅជាមួយលទ្ធផលគួរឲ្យកត់សម្គាល់ ដោយមានការគាំទ្រពេញទំហឹងពីក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងក្រសួងរ៉ែ និងថាមពល ជាពិសេសការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងបំណែកនាវាស្រង់ចេញពីបាតទន្លេ ស្ថិតក្នុងភូមិសាស្ត្រស្រុកពាមជ័រ ខេត្តព្រៃវែង ដែលបានអនុវត្តនៅដើមឆ្នាំ ២០២២ កន្លងទៅ ដោយប្រើរយៈពេល ១៨ ខែ។
បើតាម លោក ហេង រតនា តាមផែនការស្រាវជ្រាវដំបូងបានរាវរកទិន្នន័យនៅបាតទន្លេជាង ២៥០០ ចំណុច ដែលមានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ហើយវាយតម្លៃការបោសសម្អាតមានរយៈពេល ១៨ ខែ។ ប៉ុន្តែការអនុវត្តជាក់ស្ដែងមិនសម្រេចតាមផែនការនោះទេ ដោយសារនាវាដែលលិចក្នុងទន្លេនេះមានផ្ទុកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណជា ៣ ពាន់តោន ទៅ ៣ ពាន់ ៥ រយតោន ឯណោះ។
លោកអគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា ការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងទន្លេ នៅការដ្ឋានកោះពាមរាំង ត្រូវបានក្រុមជំនាញ នៃក្រុមការងារអន្តរក្រសួង កំណត់នូវទំហំប្រមាណជិត ៣០០ ហិកតា ដែលចែកចេញជាបីផ្នែក រួមមាន ៖ ទី១.តំបន់ដីគោក ,ទី២.តំបន់មានហានិភ័យទាប ,និងទី៣.ជាតំបន់មានហានិភ័យខ្ពស់៕
អត្ថបទ ៖ សំអឿន
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់