ព័ត៌មានជាតិ
ណែនាំឲ្យស្គាល់ ស្ថាប័នជាតិតែមួយគត់ទទួលខុសត្រូវគ្រប់គ្រងទំនិញចេញចូលនៅច្រកព្រំដែន
អគ្គនាយកដ្ឋានគយនិងរដ្ឋាករ បំពេញមុខងារជាសេនាធិការឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ អគ្គនាយកដ្ឋានគយនិងរដ្ឋាករជាស្ថាប័នជាតិដ៏សំខាន់ ដែលរកចំណូលចូលថវិកាជាតិ។ អគ្គនាយកដ្ឋានគយនិងរដ្ឋាករ ទទួលខុសត្រូវលើការគ្រប់គ្រងត្រួតពិនិត្យការធ្វើចរាចរ និងការធ្វើសន្និធិទំនិញចេញចូលនៅមាត់ច្រកព្រំដែន។
តើស្ថាប័នជាតិដ៏សំខាន់នេះមានរចនាសម្ព័ន្ធការងារ និងភារកិច្ចយ៉ាងណាខ្លះ?

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមានភារកិច្ចដូចតទៅ៖
– លើកសំណើគោលនយោបាយ ដែលពាក់ព័ន្ធនឹងការផ្លាស់ប្ដូរពាណិជ្ជកម្មអន្តរជាតិ និងរៀបចំសេចក្តីព្រាងបទប្បញ្ញត្តិ ពាក់ព័ន្ធនឹងការងារគ្រប់គ្រងប្រមូលពន្ធនិងអាករនាំចេញនាំចូលលើទំនិញគ្រប់ប្រភេទ ជាពិសេសពិនិត្យពិចារណាក្នុងការកសាងនិងអនុវត្តតារាងពន្ធគយនិងនីតិវិធីទាំងឡាយ ដែលទាក់ទងនឹងការងារគយនិងរដ្ឋាករឱ្យបានសមស្របទៅតាមដំណាក់កាលនីមួយៗនៃការវិវត្តសេដ្ឋកិច្ចជាតិនិងអន្តរជាតិ
-ជាស្ថាប័ននាំមុខតែមួយគត់ ដែលទទួលខុសត្រូវលើការគ្រប់គ្រងត្រួតពិនិត្យការធ្វើចរាចរ ការធ្វើសន្និធិទំនិញនាំចេញឬនាំចូលនៅមាត់ច្រកព្រំដែន និងមានភារកិច្ចសម្របសម្រួលឱ្យមានការត្រួតពិនិត្យរួមគ្នាតែមួយលើក ក្នុងករណីដែលតម្រូវឱ្យមានការត្រួតពិនិត្យដោយស្ថាប័នផ្សេងទៀត ស្របតាមការកំណត់រកឃើញហានិភ័យ
– គ្រប់គ្រង ត្រួតពិនិត្យ និងអនុវត្តការប្រមូលពន្ធ អាករ និងកម្រៃផ្សេងៗ លើទំនិញនាំចេញឬនាំចូលគ្រប់ប្រភេទ
– លើកវិធានការរាំងខ្ទប់និងចាប់ឃាត់ទំនិញរត់ពន្ធគយគ្រប់ប្រភេទ
– ត្រួតពិនិត្យ តាមដាន និងគ្រប់គ្រងការនាំចេញ នាំចូលទំនិញគ្រប់ប្រភេទ ទោះមានឬគ្មានលក្ខណៈពាណិជ្ជកម្មក្តី ដោយរាប់បញ្ចូលទាំងសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនរបស់អ្នកដំណើរ ឬផ្លាស់ប្តូរលំនៅឋាន រូបិយប័ណ្ណ លោហធាតុ- ត្បូងថ្មមានតម្លៃ បេតិកភណ្ឌវប្បធម៌ និងភណ្ឌិការប្រៃសណីយ៍ ព្រមទាំងមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ
– កសាងស្ថិតិទំនិញពាណិជ្ជកម្ម
-លើកគម្រោងជ្រើសរើសនិងបណ្តុះបណ្តាលជំនាញបច្ចេកទេស មន្ត្រី បុគ្គលិក និងភ្នាក់ងារគយនិងរដ្ឋាករ
– អនុវត្តនយោបាយសមាហរណកម្មសេដ្ឋកិច្ច និងសហប្រតិបត្តិការអន្តរជាតិ ពាក់ព័ន្ធនឹងការងារគយនិងរដ្ឋាករ
– ចូលរួមរៀបចំគម្រោងថវិកាជាតិប្រចាំឆ្នាំ ដើម្បីបញ្ចូលទៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំនីមួយៗ
– បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានប្រព័ន្ធចាត់តាំងគ្រប់គ្រងឯកភាពទូទាំងប្រទេស មានសិទ្ធិដឹកនាំនិងត្រួតពិនិត្យ លើរាល់អង្គភាពគយនិងរដ្ឋាករពីថ្នាក់កណ្ដាលរហូតដល់ថ្នាក់មូលដ្ឋាន តាមការកំណត់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បែងចែករចនាសម្ព័ន្ធមានថ្នាក់កណ្តាលនិងថ្នាក់មូលដ្ឋាន៖
ក-ថា្នក់កណ្តាល
– លេខាធិការដ្ឋាន ថ្នាក់ស្មើនាយកដ្ឋាន
– នាយកដ្ឋានហិរញ្ញវត្ថុនិងបុគ្គលិក
– នាយកដ្ឋានផែនការនិងបច្ចេកទេស
– នាយកដ្ឋានកិច្ចការច្បាប់ និងទំនាក់ទំនងសាធារណៈ
– នាយកដ្ឋានសវនកម្មគយ
– នាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស
– នាយកដ្ឋានរដ្ឋាករ
– នាយកដ្ឋានរបបគយ
– នាយកដ្ឋានគ្រប់គ្រងតំបន់រួចពន្ធ
– នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
– នាយកដ្ឋានសហប្រតិបត្តិការគយអន្តរជាតិ
- នាយកដ្ឋានគ្រប់គ្រងការនាំចេញ
– នាយកដ្ឋានគយនិងរដ្ឋាកររាជធានីភ្នំពេញ
– សាលាជាតិគយ ថ្នាក់ស្មើនាយកដា្ឋន។
ខ-ថា្នក់មូលដា្ឋន
អង្គភាពមូលដ្ឋាននៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាមាន៖
– បណ្ដាសាខាគយនិងរដ្ឋាករ ដែលដឹកនាំដោយប្រធានមួយរូបមានឋានៈស្មើអនុប្រធាននាយកដ្ឋាននៅថ្នាក់កណ្តាល និងអនុប្រធានមួយចំនួនឋានៈស្មើប្រធានការិយាល័យនៅថ្នាក់កណ្តាលជាជំនួយការ។
-បណ្តាការិយាល័យគយនិងរដ្ឋាករ ក្រោមឱវាទសាខាគយនិងរដ្ឋាករដែលដឹកនាំដោយប្រធានមួយរូប មានឋានៈស្មើប្រធានការិយាល័យនៅថ្នាក់កណ្តាល និងអនុប្រធានមួយចំនួនឋានៈស្មើអនុប្រធានការិយាល័យនៅថ្នាក់កណ្តាលជាជំនួយការ។

ភារកិច្ចលេខាធិការដ្ឋាន និងនាយកដ្ឋាននៅក្នុងអង្គភាពគយនិងរដ្ឋាករ៖
-លេខាធិការដ្ឋាន បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លើការងារលេខាធិការដ្ឋាន របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
-នាយកដ្ឋានហិរញ្ញវត្ថុនិងបុគ្គលិក បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លើការងារ ហិរញ្ញវត្ថុនិងបុគ្គលិក។
-នាយកដ្ឋានផែនការនិងបច្ចេកទេស បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លើការងារ ផែនការនិងបច្ចេកទេស។
-នាយកដ្ឋានកិច្ចការច្បាប់និងទំនាក់ទំនងសាធារណៈ បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លើការងារច្បាប់ និងទំនាក់ទំនងសាធារណះ។
-នាយកដ្ឋានសវនកម្មតយ បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លើការងារសវនកម្មគយ។
-នាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លើការងារ បង្ការនិងបង្ក្រាបបទល្មើស។
-នាយកដ្ឋានរដ្ឋាករ បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លើការងាររដ្ឋាករ។
-នាយកដ្ឋានរបបតយ បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លើការងាររបបតយ។
-នាយកដ្ឋានគ្រប់គ្រងតំបន់រួចពន្ធ បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លើការងារ គ្រប់គ្រងតំបន់រួចពន្ធ។
-នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លើការងារ បច្ចេកវិទ្យាព័ត៌មាន។
-នាយកដ្ឋានសហប្រតិបត្តិការតយអន្តរជាតិ បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លើ ការងារសហប្រតិបត្តិការគយអន្តរជាតិ។
-នាយកដ្ឋានគ្រប់គ្រងការនាំចេញ បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លើការងារ គ្រប់គ្រងការនាំចេញ។
-នាយកដ្ឋានគយនិងរដ្ឋាកររាជធានីភ្នំពេញ បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
លើការងារអនុលោមភាពនិងបង្ក្រាបបទល្មើសគយក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
-សាលាជាតិគយ បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លើការងារបណ្តុះបណ្តាល មុខជំនាញទាក់ទងនឹងគយនិងរដ្ឋាករ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដឹកនាំដោយលោក គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយកដ្ឋមន្រ្តីទទួលបន្ទុកជាអគ្គនាយក៕




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ