Connect with us

ព័ត៌មានជាតិ

រីសត​មួយកន្លែងប្រទះ​​​ឃើញ​គ្រាប់​មីនជាច្រើន​គ្រាប់ ក្រោយរាយការ​ណ៍​ទៅ​អាជ្ញាធរ​​

បានផុស

នៅ

រីសត​មួយ​កន្លែងដែល​ស្ថិត​នៅ​ក្នុង​ឃុំ​ថ្ម​ដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ បាន​ឃើញ​មីននិង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ជា​ច្រើន​គ្រាប់ ​ក្រោយ​ម្ចាស់​អាជីវកម្ម​នេះ​​សង្ស័យ​តំបន់​ដែល​ខ្លួន​គ្រោង​វិនិយោគ​មាន​មីនហើយបាន​ទាក់ទង​មក​កាន់​អាជ្ញាធរ​មីនចុះត្រួតពិនិត្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក លី ធុជ អនុប្រធាន​ទី​១ ​អាជ្ញាធរ​មីន​ បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គមកាលពី​​ព្រឹក​ថ្ងៃទី​៣០ ខែ​សីហា​ នេះថា ​ថ្មីៗនេះ​ម្ចាស់រីសត​មួយ​កន្លែងនៅ​ស្រុក​វាលវែង​ខេត្ត​ពោធិ៍សាត់សង្ស័យ​ថា​នៅ​ក្នុង​តំបន់​រីសត​របស់​គាត់ កំពុង​រង​ការ​គំរាមកំហែង​ដោយ​សារ​គ្រាប់​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម។ ក្រោយ​​ស្នើ​​សុំ​ឲ្យ​អង្គភាព CMAC ធ្វើ​ការ​ចុះ​ពិនិត្យ​មើល​ ក៏ប្រទះឃើញ​​គ្រាប់​មីននិង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ជា​ច្រើន​គ្រាប់។

ក្នុងនាមជា​មន្រ្តី​ទទួល​បន្ទុក​អាជ្ញាធរមីន លោក លី ធុជ «​អំពាវនាវ​ឲ្យ​ម្ចាស់​អាជីវកម្ម ឬ​វិស័យ​ឯកជន​ទាំង​អស់​​ដែល​មាន​​ផែនការ​វិនិយោគ​នៅ​លើ​តំបន់​គិត​ថា​​សង្ស័យ​មាន​មីន ​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ដទៃ​ទៀត ត្រូវ​ធ្វើការ​ទំនាក់ទំនង​មក​អាជ្ញាធរ​​មីន ឬ​ប្រតិបត្តិ​ករ​ដោះ​មីន​ណា ​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​​បោស​សម្អាត​​ពី​​អាជ្ញាធរ​មីន ដើម្បី​រំដោះ​ផ្ទៃដី​ទាំង​នោះ​ឲ្យ​មាន​សុវត្ថិភាព។ បោស​សម្អាត​ជា​មុន មុន​នឹង​ចាប់​ផ្ដើម​គម្រោង ​វិនិយោគ​របស់​​ខ្លួន»

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម