Connect with us

ព័ត៌មានជាតិ

ឈប់​រថយន្តទម្លាក់​កេស​សង្ស័យ​ចោល អ្នកជិត​ខាង​បើក​មើល​ភ្ញាក់ផ្អើល រាយការ​ទៅ​សមត្ថកិច្ច

បានផុស

នៅ

ភ្នំពេញ៖សពទារកម្នាក់ត្រូវបានគេដាក់ក្នុងកេះក្រដាសបង្កការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី១ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចលើចិញ្ចើមផ្លូវជាប់របងវិឡាល័យហ៊ុនសែនប៊ុនរ៉ានី វត្តភ្នំ ផ្លូវលេខ៧៤ ភូមិទី១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាសាកសពទារក ពុំស្គាល់ឈ្មោះនិង ទីលំនៅ។

បើតាមស្រ្តី​ម្នាក់​ឈ្មោះគង់ រដ្ឋា រស់នៅសង្កាត់ផ្សារកណ្ដាលទី២ខណ្ឌដូនពេញរាជធានីភ្នំពេញ បានបំភ្លឺថា នៅថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២០វេលាម៉ោងប្រហែល១០និង៣០នាទី នាង​បានឃើញរថយន្តមួយគ្រឿង(មិនស្គាល់ម៉ាក និងមិនច្បាស់ពណ៌)ឈប់នៅចំនុចកើតហេតុ ដោយមានមនុស្សដើរចុះឡើង មួយ​សន្ទុះ​រថយន្ត​នោះ​ក៏​បាន​បើក​ចេញទៅ​ ស្រាប់តែឃើញកេសក្រដាសរាងបួនជ្រុង ហើយឃើញក្មេងៗដើរកាត់យកជើងទាត់រួចនាំគ្នាដើរហួស។ ដោយមិនអស់ចិត្តនាងនិងអ្នកបោសសំរាមទៅបើកកេសក្រដាសនោះ​មើល ក៏ឃើញសពកូនក្មេងទើបកើតរុំក្រមារពណ៌ក្រហមនៅក្នុងកេសនោះ ក៏​បានរាយការណ៍ប្រាប់​សមត្ថកិច្ច។

កម្លាំងជំនាញខណ្ឌ និង​ប៉ុស្តិ៍បានចុះដល់ បាន​រាយការណ៍ជូនព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ  និងបានសហការជាមួយការិយាល័យ បច្ចេកទេសវិឡាសាស្រ្ត ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ អង្គភាពការពារកុមារ(CPU) និងពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបង្កើតគណៈកម្មការធ្វើកោសល្យវិច័យ ពិនិត្យសពនិងកន្លែងកើតហេតុ។ជាលទ្ធផលតាមការពិនិត្យការិយាល័យ ជំនាញបច្ចេកទេស និងលោកឧញ្ញ៉ាវេជ្ជបណ្ឌិតនង សុវណ្ណរ័ត្នបានបញ្ជាក់ថា ស្លាប់ដោយអត់អាហារ។ 

ក្រោយពីបញ្ចប់ការពិនិត្យ ខាងជំនាញ បច្ចេកទេស បានយកសពទារកទៅតំកលនៅវត្តស្ទឹងមានជ័យដើម្បីចាត់ចែងបូជា៕

អត្ថបទ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម