Connect with us

ព័ត៌មានជាតិ

មន្ត្រីត្រូវចេះអភិវឌ្ឍខ្លួន ទើបដើរទាន់គោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាល

បានផុស

នៅ

ធ្វើជាមន្ត្រីត្រូវតែចេះអភិវឌ្ឍខ្លួនលើផ្នែកចំណេះដឹង និងចំណេះធ្វើទើបដើរទាន់គោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ការយល់ដឹងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលទាល់តែមន្ត្រីទាំងអស់ស្វែងយល់ឱ្យច្បាស់លាស់ពីគោលនយោបាយដែលដាក់ចេញដោយរាជរដ្ឋាភិបាលក្នុងនោះការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុជារឿងចាំបាច់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាប្រសាសន៍លើកឡើងរបស់លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ខណៈដែលលោកអញ្ជើញជាអធិបតីភាព តំណាងឱ្យលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាទីប្រឹក្សាផ្ទាល់ឯកឧត្ដម កិត្តិ ទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងវគ្គបណ្តុះបណ្ដាលស្តីពីការរៀបចំយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៤-២០២៦ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិកាសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៤ នាព្រឹកថ្ងៃទី ៣០ សីហា ២០២៣ នៅសាលារាជធានីភ្នំពេញ ដែលវគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងដើម្បីបង្កើនធាតុចូលជូនដល់សិក្ខាកាមទាំងអស់មានទុន សម្រាប់អនុវត្តនៅឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៦។

លោក កើត ឆែ បានមានប្រសាសន៍ថា៖ ជាការពិតណាស់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គឺជាផ្នែកមួយដ៏សំខាន់ នៃការអនុវត្តកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈសំដៅធានានូវការគ្រប់គ្រង និងចាត់ចែងថវិកាឱ្យចំទិសដៅ និងទាន់សភាពការណ៍ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងដំណើរវិវឌ្ឍន៍ សង្គម-សេដ្ឋកិច្ចជាតិ និងដើម្បីសម្រេចបាននូវលទ្ធផលរំពឹងទុក ជាដំណាក់កាលៗ នៃសសរស្ដម្ភកំណែទម្រង់ នោះគឺ «ភាពជឿទុកចិត្ត នៃថវិកា», «គណនេយ្យភាពហិរញ្ញវត្ថុ», «ការផ្សារភ្ជាប់ថវិកា ទៅនឹងគោលនយោបាយ» និង «ថវិកាសមិទ្ធកម្ម»។

លោកអភិបាលរងបញ្ជាក់ថា៖ ក្នុងក្របខណ្ឌរដ្ឋបាលរាជធានីភ្នំពេញ ចំពោ៖ការរៀបចំគម្រោងថវិកាសម្រាប់ឆ្នាំ២០២៤ លោកសូមស្នើឱ្យទីចាត់ការហិរញ្ញវត្ថុពិនិត្យ និងសិក្សាអំពីលទ្ធភាពចំណូលរបស់រដ្ឋបាលរាជធានីភ្នំពេញ មុននឹងរៀបចំគម្រោង ចំណាយ ហើយត្រង់ចំណុចនេះ លោកសូមរំលឹកឡើងវិញថា សម្រាប់ឆ្នាំ២០២៤ យើងត្រូវគ្រោងថវិកា ដើម្បីបម្រើឱ្យការចុះបញ្ជីកម្មសិទ្ធិដីរដ្ឋ ព្រោះថាការងារនេះ គឺជាកិច្ចការអាទិភាព ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចង្អុល បង្ហាញ ដើម្បីថែរក្សា និងធានានូវភាពគត់មត់ និងចីរភាពនៃទ្រព្យសម្បត្តិរបស់រដ្ឋ។

ចំពោះរដ្ឋបាលខណ្ឌ អភិបាលខណ្ឌ ត្រូវចាត់ចែងឱ្យនាយករដ្ឋបាល ដោយមានប្រធានការិយាល័យ ផែនការ និងហិរញ្ញវត្ថុ ជាសេនាធិការ ត្រូវរៀបចំគម្រោងថវិកាលម្អិតឱ្យបានរួសរាន់ រួចត្រូវដាក់ឆ្លងក្រុមប្រឹក្សា ខណ្ឌ ដើម្បីអនុម័តមុននឹងបញ្ជូនមករដ្ឋបាលរាជធានីភ្នំពេញ។

ដោយឡែក ចំពោះរដ្ឋបាលសង្កាត់ បើទោះបីជា ថវិកាសង្កាត់ មិនទទួលបានការវិភាជន៍ថវិកាពីរដ្ឋបាលរាជធានីភ្នំពេញក្ដី ក៏ការរៀបចំគម្រោងថវិកាសង្កាត់ត្រូវ ទទូលការអនុម័តពីក្រុមប្រឹក្សាសង្កាត់ និងឆ្លងកាត់ការពិនិត្យ និងផ្តល់អនុលោមភាពពីរដ្ឋបាលរាជធានីភ្នំពេញផងដែរ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៤៨ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម